» ឪពុក​បង្កើត​អតីត​ឧកញ៉ា​ហេង​សិទ្ធី​សម្រេចចិត្ត​បោះបង់ចោល​តួនាទី​ឯកឧត្តម​អត់​ស្តាយ​ » គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ » ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​! » នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ » លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​! » អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​! » បែក​រឿង​ករណី​យ៍​ចាប់​ឡាន​ឈើ​ហើយ​ចៅហ្វាយខេត្ត​រាគ​មន៍​គឺជា​ឈើ​របស់​លោកសង្ឃ​! » ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama » ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន » កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?! » ការជួសជុល​កែលម្អ​ផ្លូវ​លេខ​៤៨​ស្រែ​អំ​បឹ​ល​កោះកុង​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​! » តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​ » ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ! » សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!? » អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7725 នាក់

ម្សិលមិញ 6961 នាក់

សរុប 15995083 នាក់

ទិវា​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភៈ ក្រសួង​កិច្ចការនារី ក្រើនរំលឹក​ដល់​យុវជន​-​យុវនារី​ខ្មែរ កុំ


ភ្នំពេញ​៖​ក្រសួង​កិច្ចការនារី បាន​ក្រើនរំលឹក​ដល់​យុវជន​-​យុវនារី​ខ្មែរ កុំ​យក​ថ្ងៃទី​១៤ ខែកុម្ភៈ ដែល​មនុស្ស​មួយចំនួន ជាពិសេស​គ្រិស្ត​សាសនិកជន បាន​កំណត់ថា ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ ប្រព្រឹត្តិ​សកម្មភាព ដែល​ពុំគួរ​គប្បី ប្រាសចាក​សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ ផូរផង់​របស់​ខ្មែរ​យើង​។a valintine day1

តាម​សេចក្ដីអំពាវនាវ ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​បានលើកឡើង​ថា​៖​ក្រសួង​កិច្ចការនារី សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ និង​យុវជន យុវនារី​មួយចំនួន នៅមាន​ការយល់​ខុស និង​ភាន់ច្រឡំ​លើ​អត្ថន័យ​នៃ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែល​មនុស្ស​មួយចំនួន ជាពិសេស​គ្រិស្ត​សាសនិកជន បាន​កំណត់ថា ជា​ទិវា​នៃ​ក្តី​ស្រឡាញ់ ដោយ​ប្រើប្រាស់​ថ្ងៃនេះ ប្រព្រឹត្តិ​សកម្មភាព​ដែល​ពុំគួរ​គប្បី ប្រាសចាក​សីលធម៌ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ ផូរផង់​របស់​ខ្មែរ​យើង​។​ប៉ុន្តែ​សេចក្តីអំបាវនាវ​ដែល​លើកយក​គ្រិស្ត​និក​ជន​ថ្វើ​ជា​ឧទ្ទាហរណ៍​បង្ក​ឲ្យ​មានប្រតិកម្ម​ពី​អ្នក​កាន់​គ្រិស្ត​សា​ឆ​សនា​នៅក្នុង​ស្រុក​ខ្មែរ​ដែរ​ថា​ខាង​គ្រិស្តសាសនា​មិន​ដេ​ល​ប្រារព្ធ​ពិធី​នេះ​ទេ​?​។​

​ទោះបីយ៉ាងណា​ក្រសួង​កិច្ចការនារី​បាន​ក្រើនរំលឹក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន យុវនារី​ខ្មែរ សូមមេត្តា​ប្រកាន់ខ្ជាប់​នូវ​កិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំង​ចូលរួម​ថែរក្សា និង​លើកស្ទួយ​កិត្យានុភាព​ជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ដែលជា​មរតក​ដ៏​ថ្លៃថ្លា​បន្សល់ទុក​តាំងពី​បុរាណកាល​មក ហើយ​គួរ​សិក្សា​ស្រាវជ្រាវ ស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ​លើ​អត្ថន័យ និង​ខ្លឹមសារ​នៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​។​
​ក្រសួង​កិច្ចការនារី មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ មាតាបិតា​អាណាព្យាបាល អាជ្ញាធរ​ពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួម​ផ្សព្វផ្សាយ អប់រំ ណែនាំ​ដល់​បងប្អូន​កូន ចៅ សាច់ញាតិ ឬ​ក្រុមគ្រួសារ សំដៅ​ឈានទៅ​លុបបំបាត់​សកម្ម​ភាពជា​អវិជ្ជមាន​នានា ក្នុងសង្គម ក្នុងន័យ​រួមគ្នា​ថែរក្សា​កិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់ របស់​ខ្មែរ​យើង ឲ្យ​គង់វង្ស​ស្ថិតស្ថេរ ជានិច្ច​និរន្តរ៍​។​

​សូមបញ្ជាក់ថា​Valentine’s Day ជា​ពិធីបុណ្យ​មួយ​របស់​ជនជាតិ​នៅ​ប៉ែក​អឺរ៉ុប ប៉ុន្តែ​បច្ចុប្បន្ន​ប្រជាជន​ស្ទើរតែ​ទូទាំង​ពិភពលោក​ក៏​តែង​ប្រារព្ធ​ដូចគ្នា ។ យ៉ាងណាមិញ នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​យុវវ័យ​មួយចំនួន​កំពុងតែ​យល់ច្រឡំ​ថា​ថ្ងៃ Valentine’s Day គឺជា​ថ្ងៃ​ដែល​ត្រូវ​លះបង់​ខ្លួនប្រាណ​ជូន​ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៅវិញ ។​Valentine’s Day​មាន​ប្រវត្តិ​យ៉ាងណា ?​នៅ សតវត្ស​ទី​៣ នៃ គ​.​ស Valentine ជា​អាចារ្យ​ឆ្នើម​មួយរូប​នៃ​ក្រុង​ទែ​រ​មី ប្រទេស​អ៊ីតាលី ។ គាត់​បាន​រៀប​ការអោយ​គូរ​ស្នេ​ហ័​មួយគូ​ដែល​ច្បាប់​មិន​អនុញ្ញាត ដែល​ប្រភព​ខ្លះ​ថា ដោយសារតែ​កូនកំលោះ​ជា​ទាហាន ទើប​ច្បាប់​ប្រទេស​ត្រូ​ហាមប្រាម ។ Valentine បាន​រៀប​ការឱ្យ​ផ្កា​ជាច្រើន​ដល់​គូ​នៅក្នុង​សួនច្បារ​របស់គាត់ ។ នេះ​ជា​ហេតុផល​ដែល​ផ្កា​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ថ្ថៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ។ រឿងនេះ​មិនបាន​ធ្វើឱ្យ​ព្រះ​ចៅ​អធិរាជ​ពេញចិត្ត​ឡើយ ហេតុនេះ​ទើប នៅ​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២៦៩ Valentine ត្រូវបាន​កាត់ទោស​ប្រហា​ជីវិត ។​

​ប្រភព​ខ្លះទៀត ឲ្យ​ដឹងថា Valentine ជាប់គុក បន្ទាប់ពី​ពាក់ព័ន្ធ​ដោយ «​ក្ដី​ស្រឡាញ់​» ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាក់ចិត្ត​ស្រឡាញ់ នារី​វ័យក្មេង​ម្នាក់ ដែលជា​កូនស្រី​ឆ្មាំ​គុក​មួយរូប ដែល​បាន​ទៅសួរសុខទុក្ខ​លោក នៅពេល​ជាប់​ក្នុង​ពន្ធនាគារ​។ មុនពេល​ស្លាប់ គេ​បាន​ចោទថា លោក​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​នាង​ថា «​ពី​បង Valentine របស់​អូន​» ជា​ភស្តុតាង​បង្ហាញ​មួយ ដែល​មនុស្ស​ជាច្រើន យកទៅ​ប្រើ​មកដល់​សព្វ​ថ្ងៃនេះ ។ ថ្វីបើ​នៅ​ពីក្រោយ​រឿងរ៉ាវ របស់ Valentine មាន​ភាពស្រពេចស្រពិល​ក្តី ប៉ុន្តែ​សុទ្ធតែ​បាន​បញ្ជាក់ថា លោក​ជា​វីរបុរស ដែលមាន​មនោសញ្ចេតនា​ស្នេហា ដ៏​ជ្រាលជ្រៅ​បំផុត និង​ដោយសារ​កេរ្តិ៍ឈ្មោះ​នេះហើយ ទើប Valentine ក្លាយជា​បុគ្គល​មួយរូប ដ៏​មាន​ប្រជាប្រិយ​នៅ​ទូទាំង​ពិភពលោក ។​

​បើទោះជា​យ៉ាងណាក្តី Valentine’s Day មិនមែនជា​ពិធីបុណ្យ​ផ្លូវការ​របស់​រដ្ឋ​ទេ ប៉ុន្តែ​ជា​ទម្លាប់​មិនថាតែ​ប្រជាជន​នៅ​ប៉ែក​អឺរ៉ុប​ទេ ប្រទេស​ទូទាំង​អាស៊ី និង​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​តែង​ប្រារព្ធ​ធ្វើ​ពិធី​នេះ​នៅ​ថ្ងៃ​១៤ កុម្ភៈ ជា​រៀងរាល់ឆ្នាំ ហើយ​វា​ក៏​អាចជា​ថ្ងៃ​ដ៏​វិសេស សម្រាប់​គូស្នេហ៍ ជ្រើស​យកមក​ធ្វើជា​ថ្ងៃ​រៀបការ​ទៀតផង ។​​នៅ​កម្ពុ​ជាមាន​យុវវ័យ​ជាច្រើន កំពុងតែ​ភ្លើតភ្លើន យល់ច្រឡំ​នឹង​បុណ្យ​វប្បធម៌​បែប​បស្ចិម​ប្រទេសមួយ​នេះ ដោយ​អ្នកខ្លះ​ថែមទាំង​បាន​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គង​ប្រពៃណី​ខ្មែរ ដោយ​សំអាង​ទៅលើ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ។ ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ យុវវ័យ​ហាក់ដូចជា​បាន​យល់ដឹង​ច្រើន​ទាក់ទង​ទៅនឹង​បញ្ហា​នេះ ចេះ​ស្រឡាញ់​ការសិក្សា បញ្ញា​ជា​អាវុធ មិន​ងាយ​នឹង​ចាញ់​ក្បិ​ច​ស្នេហា​បោកប្រាស់​របស់​យុវជន​ឡើយ ។​

​អ្វីដែល​គួរតែ​ត្រូវធ្វើ​សម្រាប់​យុវវ័យ ក៏ដូចជា​មនុស្ស​ទូទៅ ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ លោក អ្នក​គួរតែ​បង្ហាញ ក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក រវាង​កូន និង​ឪពុកម្ដាយ រវាង​បងប្អូន រវាង​គូសង្សារ រវាង​មិត្តភក្តិ រវាង​មិត្ត​រួមការ​ងារ និង​រវាង​ជាតិ​សាសនា ដោយ​ក្នុង​អត្ថន័យ​នៃ​ក្ដី​ស្រឡាញ់​ដ៏​បរិសុទ្ធ ចំពោះ​គ្នា​និង​គ្នា មិនមែន​ក្ដី​ស្រឡាញ់​មានតែ​មួយថ្ងៃ​នេះឡើយ ។​ទាក់ទង​បញ្ហា​ផ្កា​នេះ​នេះដែរ​បើ​យោងតាម​សារព័ត៌មាន The Nation របស់​ថៃ ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បានឱ្យដឹងថា ការកើនឡើង​នៃ​ការលក់​ផ្កា​កុឡាប​យ៉ាងច្រើន​ដែល បានធ្វើឱ្យ​តម្លៃ​ផ្កា​ធ្លាក់ចុះ និង​ការកើនឡើង​នៃ​អ្នកទស្សនា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​។​

​យោងទៅតាម​អ្នកលក់​ផ្កា​ក្នុងស្រុក របស់​ប្រទេស​ថៃ​, ផ្កា​កុលាប​នៅតែ​ជា​ជម្រើស​កំពូល​សម្រាប់​កាយវិការ​រ៉ូ​មែន​ទិ​ក ដែលជា​និមិត្តរូប​នៃ​សេចក្តីស្រឡាញ់​ដ៏​យូរអង្វែង​។ ទោះជា​យ៉ាងណាក៏ដោយ ផ្កាឈូករ័ត្ន ដែល​តំណាងឱ្យ​ក្តី​ស្រលាញ់​មិន​ប្រែប្រួល ក៏​ទទួលបាន​ប្រជាប្រិយភាព​ក្នុងចំណោម​គូស្នេហ៍​ដែល​កំពុង​ស្វែងរក​អំណោយ​ដ៏​មាន​អត្ថន័យ​នៃ​ក្តី​ស្រឡាញ់​។​Leknoi អ្នកលក់​ផ្កា​នៅ​កណ្តាល​ទីក្រុង​ឈៀង​ម៉ៃ បានកត់សម្គាល់​ពី​ការធ្លាក់ចុះ​នៃ​តម្លៃ​ផ្កា​នៅ​ឆ្នាំនេះ​បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​និយាយថា ផ្កា​កុលាប​ឥឡូវនេះ​មានតម្លៃ​ប្រហែល ២០ បាត​ក្នុង​មួយទង​។​សម្រាប់​កម្ពុជា​វិញ​នៅ​រាជ​ថា​នី​ផ្នំ​ពេញ​ហាង​ផ្កា​ជាច្រើន​ក៏បាន​ត្រៀម​ផ្កា​សម្រាប់​លក់​នៅ​ថ្ងៃទី​១៤​កុម្ភៈ​ផងដែរ​៕a valintine day a valintine day3 a valintine day4