» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8283 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698454 នាក់

ទេព បូ​ព្រឹក្ស លក់​ឡាន​យកលុយ ផលិត​វីដេអូ​ចម្រៀង « វីរនារី​» ខ្មែរ?


​ភ្នំពេញ​៖ បន្ទាប់ពី​ស្ងាត់ស្ងៀម​ព្រោះ​កូ​វីត តារា​ស្រី​ពូកែ​ក្បាច់​រាំ និង​ស្ទីល​តែងខ្លួន​ប្លែកៗ កញ្ញា ទេព បូ​ព្រឹក្ស​ត្រូវ បានដឹងថា​លក់​ឡាន​ផ្ទាល់ខ្លួន យកប្រាក់ មក​ផលិត​វីដេអូ​ចម្រៀង​ថ្មី​បែប​បុរាណ​អង្គរ​ប្លែក​ភ្នែក ។​a bo preuka1 

​ឃ្លី​ប​វិ​ដេ​អូ​ខ្លី​ដកស្រង់​ពី​វីដេអូ​ចម្រៀង​បទ វីរនារី (Top of The Lady) បង្ហោះ​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា​នេះ បានបង្ហាញ​តារាចម្រៀង​ស្រី​ក្នុង​បែប​ច្នៃប្រឌិត​លំនាំ​បុរាណ ដោយ​បង្ហាញ​ភាព​ក្លៀវក្លា​រឹងមាំ​ជានា​រី​ចម្បាំង នៅក្នុង​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ​។ កញ្ញា ទេព បូ​ព្រឹក្ស បាន​បរិយាយ​សំណេរ​យ៉ាង​វែង​ដូច្នេះ​ថា​៖ «​មហិច្ឆតា និង​ភាព​អស្ចារ្យ​នៃ​កេរដំណែល​បុព្វបុរស​បុព្វការី​ខ្មែរ​គឺ​បាន​បន្សល់ទុក​នូវ​ភាព​អស្ចារ្យ និង​មហាសាល​ក្រៃលែង​។ នេះ​គឺជា​កាតព្វកិច្ច​របស់ខ្ញុំ​ក៏ដូចជា​កូន​ខ្មែរ​គ្រប់រូប​ក្នុងការ​ចូលរួម​រក្សា និង​បង្ហាញ​ទៅកាន់​អម្បូរ​មនុស្ស​ទូទាំងប្រទេស ទូទាំង​ទ្វីប ទូទាំង​ពិភពលោក​ឱ្យបាន​ឃើញ​អំពី​ការ​បន្សល់ទុក​នូវ​កេរ​មរតក​ដ៏​មហិមា ដែល​សូម្បីតែ​មាស​ទំហំ​ប៉ុន​ភ្នំ​ក៏​មិនអាច​ប្រៀបបាន​…»​។

តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​បន្តថា​៖ «…​ហើយ​រឹតតែ​មិនអាច​នឹង​យកមក​កាត់ថ្លៃ​បាន​ដោយ​សេចក្តី​ដឹងគុណ​ចំពោះ​មាតាបិតា​ថែរក្សា​ដែនដី​សុវណ្ណ​ភូមិ​ជា​ម្ចាស់​ដ៏​ប្រាកដ កូន​សូម​ថ្វាយ​នូវ​ស្នាដៃ​នេះ​ទុកជា​សារ ក៏ដូចជា​ការ​បំផុសបំផុល​ដល់​កូន​ខ្មែរ​គ្រប់រូប​មិន​ថា​នៅទីនេះ ឬ​កូន​ខ្មែរ​ដែល​នៅទីណា​ឱ្យតែ​មាន​ឈាម​ជា​ខ្មែរ​ឱ្យបាន​ដឹងថា នេះ​ជា​សមិទ្ធផល​ដែល​កើតចេញពី​សេចក្តីប្រាថ្នា​របស់​កូន​ខ្មែរ​ម្នាក់នេះ មុននឹង​បិទ​ភ្នែក​ត្រឡប់​ទៅ​ឋាន​វិញ កូន​ក៏បាន​ធ្វើ​រឿង​គប្បី​ដើម្បី​មាតាបិតា និង​ដើម្បី​ដូនតា​ហើយ​»​។​

​តារា​ស្រី​ល្បី​ធើ​ឬ​ក​ញ៉េ​ក​ញ៉​ក់ បាន​បន្តទៀតថា​៖ «​សំណេរ​ចុង​ក្រោយនេះ​សម្រាប់​វីរនារី​ទូទាំង​សកល ចូរ​ចាំ​ថា អ្នក​គឺជា​មាតា អ្នក​គឺជា​ស្តេច អ្នក​គឺជា​មេទ័ព អ្នក​គឺជា​អ្នក​ប្រយុទ្ធ​ដ៏​អង់អាច​ចូរ​អ្នកមើល​ឱ្យឃើញ​នូវ​តម្លៃ​ដ៏​អស្ចារ្យ​របស់​អ្នក ដោយ​ក្តី​ស្រឡាញ់​ពី​ខ្ញុំ ទេព បូ​ព្រឹក្ស បុត្រី​នៃ​បុព្វបុរស​ខ្មែរ​»​។​
​រយៈពេល​មិន​ដល់ ២៤ ម៉ោង​ផង វីដេអូ​ខ្លី​ត្រឹមតែ ១៩ វិនាទី​នេះ មាន​ចំនួន​ទស្សនា​ជិត ៩ ម៉ឺន​ដង នៅលើ​យូ​ធូប និង​មាន​ចំនួន​ចុច Like ៤៧ ពាន់​ដង​ការបញ្ចេញមតិ​ជិត ៣ ពាន់ និង​ការចែករំលែក​បន្ត ៩,៥ ពាន់​លើ​បណ្ដាញ​សង្គម​។​

​បទ​ចម្រៀង វីរនារី ដែល ទេព បូ​ព្រឹក្ស​ផលិត​ត្រូវ​បានបង្ហាញ​ឲ្យ​ដឹងថា​គឺ​បាន លក់​រថយន្ត​យក​ទុន ៦០០ លាន​រៀល​។​​ម្ចាស់​ស្នេហ៍​របស់​នាង ជី ដេវីត វិញ បាន​បង្ហាញថា​៖ «​ខ្ញុំ​ដាក់​ឈាម​ដាក់​បេះដូង​ដើម្បី​បទ​ចម្រៀង​នេះ​មិនមែន​ដើម្បី​ខ្ញុំ តែ​ដើម្បី​ខ្មែរ ដើម្បី​វប្បធម៌​ដ៏​អស្ចារ្យ​របស់​ខ្មែរ [​ទង់ជាតិ​កម្ពុជា និង​បេះដូង​]»​។​a bo preuka 

​