» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9608 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699779 នាក់

កញ្ញា​អ៊ី​អ៊ី​យុវតី​កូនកាត់​ខ្មែរ​កូរ៉េ​ម៉ែនាំ​មកដល់​កម្ពុជា​ហើយ​មាន​អ្នកគាំទ្រ​ជាច្រើន​ចាំ​ទទួល​

 

​ភ្នំពេញ​៖ ស្រី​ស្អាត EE តារា​កូនកាត់​ខ្មែរ​-​កូរ៉េ វ័យ​១៨​ឆ្នាំ ដែល​ល្បីឈ្មោះ​តាម​បណ្តាញ​សង្គម​ថា​នឹង​ឈាន​ជើង​ចូលក្នុង​វិស័យ K-POP​នៅ​កូរ៉េ បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កម្ពុជា ដែលជា​ទឹកដី​កំណើត​របស់​ម្តាយ​ខ្លួន​ហើយ​កាលពី​យប់​ថ្ងៃទី​២០​មករា​។​a ee2 

​មកដល់​ទឹកដី​កម្ពុជា​ដែលជា​ទឹកដី​កំណើត​ភ្លាម កញ្ញា EE ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​រីករាយ និង​រំភើប​ជាខ្លាំង​នៅពេលដែល​បានឃើញ​មាន​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺមាន​យុវវ័យ​ជាច្រើនរូប បាន​មកឈរ​រង់ចាំ​ទទួល​ស្វាគមន៍​នាង​ព្រៀង​ព្រាត​ពេញ​ព្រលានយន្តហោះ​ដូច្នេះ​។​
​តារា​ស្រី​ក្នុង​បណ្តាញ​សង្គម​វ័យក្មេង​សាច់​សខ្ចី​កញ្ញា EE គេ​បានឃើញ​កំពុង​ខិតខំ​ហ្វឹកហាត់​ពង្រឹង​សម្ថ​ភាព​របស់ខ្លួន​យ៉ាងខ្លាំង ដើម្បី​ត្រៀមខ្លួន​ចូលទៅ​ប្រឡូក​នៅក្នុង​វិស័យ​ចម្រៀង K-POP របស់​ប្រទេស​កូរ៉េ​។

ស្រី​ស្អាត​កូនកាត់​កូរ៉េ​កញ្ញា EE បាន​ឲ្យ​ដឹង​ដែរ​ថា​៖«​វិស័យ​ចម្រៀង K-POP គឺជា​វិស័យ​ដែល​ធំជាងគេ​របស់​ពិភពលោក​ផ្នែក​កម្សាន្ត ដែល​កំពុងមាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង ដោយ​វិស័យ​មួយ​នេះ គឺមាន​ប្រភព​ចេញពី​ប្រទេស​កូរ៉េ ដែល​នរណាៗ​ក៏​ប៉ងប្រាថ្នា​ចង់​ចូលទៅក្នុង​វិស័យ​មួយ​នេះ​ផងដែរ​។ សម្រាប់​រូបនាង​ជា​កូន​ខ្មែរ​កាត់​កូរ៉េ ពិត​ជាមាន​មោទនភាព​ខ្លាំង និង​សប្បាយរីករាយ ប្រសិនបើ​បំណងប្រាថ្នា​របស់​នាង​ទទួលបាន​ជោគជ័យ ព្រោះ​តាម​ដឹង​នាង​គឺជា​កូន​ខ្មែរ​ទី​១​ហើយ ដែល​បាន​ឈាន​ជើង​ចូលទៅក្នុង​វិស័យ​សិល្បៈ​ដ៏​ពេញនិយម​របស់​ប្រទេស​កូរ៉េ​»​។​សម្រាប់អ្នកស្រីជាម្តាយជនជាតិខ្មែរបានប្រកាសថាអ្នកស្រីនឹងខិតខំឲ្យអស់លទ្ទភាពដើម្បីកូនស្រីបានចូលក្នុងក្រុមK-POPកូរ៉េ។

សម្រាប់​វត្ត​មាននៅ​ស្រុក​ខ្មែរ​ជាមួយ​ម្តាយ​ខ្មែរកញ្ញា​អ៊ី​អ៊ី​បាន​ប្រាប់ថា​កញ្ញា​ចង់ទៅ​លេង​នៅ​អង្គរវត្ត​តែ​ខ្លួន​បុរាណ​ថតរូប​និង​ទៅលេង​សមុទ្ទ​កំពង់សោម​ដើរលេង​កន្លែង​ផ្សេងៗ​ច្រើន​ទៀត​។​​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ស្រី​ស្អាត EE ក៏​ជា​ម្ចាស់​ប្រេន​ក្រុមហ៊ុន Cosmtic ផ្ទាល់ខ្លួន​មួយ​ផងដែរ​ឈ្មោះថា «EEBLACK9» កំពុងដំណើរការ​យ៉ាង​ល្អ ជា​ផលិតផល​ពី​រោងចក្រ​ខ្នាត​យក្ស​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កូរ៉េ​៕a ee a ee1 a ee3 a eea 

​