» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30057 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597476 នាក់

អាជ្ញាធរជម្លៀសពលរដ្ឋនៅតាមមាត់អូរព្រំដែននៅប៉ោយប៉ែតទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីទឹកអូរហក់ឡើងខ្លាំង

 

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតមមាញឹកទាំងភ្លៀងរលឹមជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបណ្ដាលឲ្យជន់លិចតាមតំបន់ និងមាត់អូរព្រំដែន ស្របពេលជាមួយគ្នានោះដែរអាជ្ញាធរសៀមក៏បានជូនដំណឹងអំពីការបង្ហូរទឹកពីស្រុកអារញ្ញ ខេត្តស្រះកែវផងដែរ។a pet flood 

តាមសេចក្ដីរាយការណ៍ពីស្ថានការណ៍ក្រុមការងារអាជ្ញាធរក្រុងរួមជាមួយអាជ្ញាធរភូមិនិងប្រជាការពាទាំងអស់នៅក្នុងក្រុងប៉ោយប៉ែតបានបើកទ្វារទឹកជាច្រើនកន្លែងមកហើយដើម្បីគ្រប់គ្រងស្ថានការណ៍និងបញ្ជៀសហានិភ័យផ្សេងៗជូនពលរដ្ឋ ប៉ុន្តែដោយសារស្ថានភាពទឹកភ្លៀងផ្ទួនៗគ្នាបូករួមខាងភាគីថៃបានបញ្ចេញទឹកក្នុងអាងស្តុករបស់គេមកអូរព្រំដែនបណ្ដាលឲ្យជន់លិចភូមិរួមទាំងផ្លូវមួយចំនួន តែទោះជាយ៉ាងណាក្រុមការងារក្រុងបានយកចិត្តទុកដាក់បញ្ហាខាងលើនេះផងដែរ។

លោកញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែតមានប្រសាសន៍នៅរសៀលនេះថា ចំពោពលរដ្ឋដែលរស់នៅប្របតាមមាត់អូរព្រំដែនកម្ពុជា-ថៃនៅក្រុងប៉ោយប៉ែត ក្រុមការងាររួមជាមួយសមត្ថកិច្ចទាំងបីស្ថាប័នកំពុងតែមមាញឹកដឹកជញ្ជូនពលរដ្ឋរងគ្រោះតាមទូកស្មាច់និងជញ្ជូនដោយកម្លាំងផង ធ្វើតាមអ្វីដែលអាចធ្វើទៅបានដើម្បីស្ថិរភាពយើងនឹងធ្វើគ្រប់ទម្រង់។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែតផងដែរ។

លោកបន្តថា ពលរដ្ឋដែលរងគ្រោះខាងលើក្រុមការងារដឹកជញ្ជូនដាក់ចំនួន៤ទីតាំង ក្នុងនោះមានដូចជាៈ១-ទីតាំងឡុងសំណាង ឋិតក្នុងភូមិគីឡូម៉ែត្រលេខបួនចំនួន៥០គ្រួសារ។

២-ទឺតាំងភោជនីយជ្ឋានអង្គរជាយដែនមានចំនួន១៣០គ្រួសារ។៣-វត្តប៉ាលិលេយ្យចំនួន១៤០គ្រួសារឋិតក្នុងភូមិក្បាលស្ពាន។។៤-ដោយឡែកទីតាំងមួយទៀតគីសាលារៀនព្រហ្មមិត្តឋិតក្នុងភូមិក្បាលស្ពានចំនួន៥០គ្រួសារ។

លោកបញ្ជាក់ថា រហូតមកដល់រសៀលម៉ោង២ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៦នេះក្រុមការងារក្រុងនៅតែបន្តជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ព្រោះមេឃនៅតែបន្តមានភ្លៀងធ្លាក់រហូតមិនទានរាំងនៅឡើយ៕a flood peta a pet flood2