» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9271 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659778 នាក់

ចិន ៣​នាក់ នាំ​លុយ​ឈ្នះ​កាស៊ីណូ​នៅ​ហុងកុង​ជាង ៣,៥​លាន​ដុល្លារ​ចុ​លម​ក​កម្ពុជា​ត្រូវ​ចាប់ខ្លួន​!


​ភ្នំពេញ​៖​នគរបាល​អន្តោប្រវេសន៍​ក្រសួង​ហា​ផ្ទៃ និង​មន្ត្រី​ន​គយ ព្រលានយន្តហោះ​ភ្នំពេញ បាន​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ៣​រូប កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​សាច់ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​៣៥២០០០០​ដុល្លារ​អាមេរិក​ពី​ទីក្រុង​ហុងកុង ចូលមក​កម្ពុជា ដោយ​ពុំមាន​ការបញ្ជាក់​អំពី​ប្រភព​ហិរញ្ញវត្ថុ ។a china money

ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ជា​សាច់ប្រាក់​នេះ ក្នុងនោះ ជនសង្ស័យ​ទី​១​មានឈ្មោះ Wang Shiping ទី​២​ឈ្មោះ Wang Lichao ទី​៣​ឈ្មោះ Zhang Jian​។ ជនសង្ស័យ​ទាំង​៣​គឺជា​ជនជាតិ​ចិន នឹង​ធ្លាប់​ធ្វើដំណើរ​ទៅមក​ប្រទេស​កម្ពុជា​ជាច្រើនលើក​។​នេះ​បើតាម​សេចក្តីរាយការណ៍​របស់​នគរបាល​។​

​លទ្ធផល​នៃ​ការសាកសួរ បាន​បង្ហាញថា ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​យក​សាច់ប្រាក់​សរុប​ចំនួន​៣៥២០០០០​ដុល្លា​អាមេរិក​ចេញពី​ទីក្រុង​ហុងកុង​មកកាន់​ប្រទេស​កម្ពុជា​មែន​។ ពួកគេ​អះអាងថា​យកលុយ​ចូលមក​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ ដោយ​ប្រាប់ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ គឺ​បានមកពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ ខ្ចី​បងប្អូន និង​ខ្លះទៀត​បានមកពី​ផលចំណេញ​ក្រុមហ៊ុន ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់​។​

ជនសង្ស័យ​ម្នាក់ទៀត គឺ​ឈ្មោះ Zhang Jian បានផ្ដល់​ចម្លើយ​ថា​ខ្លួន​គ្រាន់តែ​ជា​អ្នក​មក​ទទួល​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao តាម​ការគ្រោងទុក​ប៉ុណ្ណោះ​។​​ផ្អែក​តាម​លទ្ធផល​សាកសួរ និង​ការត្រួតពិនិត្យ​ឯកសារ​របស់​ជនសង្ស័យ​ទាំង​៣​រូប​ខាងលើ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សន្និដ្ឋានថា ជនសង្ស័យ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​នាំ​សាច់ប្រាក់​ជាង​៣​លាន​៥​សែន​ដុល្លារ​នោះ ចូលមក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់ ដែល​សង្ស័យ​ជាការ​សម្អាត​ប្រាក់​ប្រាកដ​មែន​។ ចំណែក ឈ្មោះ Zhang Jian ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ​។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មិនទាន់បាន​បញ្ជាក់​ពី​នីតិវិធី​បន្ត​លើ​ករណីនេះ​នៅឡើយ​ទេ នា​ព្រលប់​ថ្ងៃទី​២៦ ខែមេសា​នេះ ដោយ​លោក​បាន​ប្រាប់​តាម​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា សូម​សួរ​ទៅខាង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៌​នៃ​ក្រសួងមហាផ្ទៃ​វិញ​។​

​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៌​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងឱ្យដឹងថា បន្ទាប់ពី​ការឃាត់ខ្លួន​សួរចម្លើយ និង​ត្រួតពិនិត្យ​ឯកសារ​របស់​ជនសង្ស័យ​ទាំង​៣​រូប​រួចមក សមត្ថកិច្ច​បានរៀបចំ​បែបបទ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ព្រមទាំង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជនសង្ស័យ​នឹង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹកស្អែក​៕a china money1 a china money2 

​