
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10837 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701008 នាក់
ភ្នំពេញ ៖ កាលពីរាត្រីជិតភ្លឺចូល ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមាននារីម្នាក់បានបើកបររថយន្តមួយគ្រឿងមកលោតទឹកបាត់ស្រមោល ។
នារីចិត្តស្លុយនោះមិនដឹងមានវិបត្តិអ្វី បានបើករថយន្តម៉ាក Toyota prius ស្លាកលេខ2CA-4950 ឡើងលើស្ពានជ្រោយចង្វាមកពីទិសខាងកើត រួចឈប់រថយន្តបើកទ្វារលោតចូលទៅក្នុងទន្លេ កាលពីវេលាម៉ោង ៣ភ្លឺ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ ដែលចិនសង់ឲ្យ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុថា មុនពេលកើតហេតុនិយាយថាឃើញរថយន្តម៉ាក toyota prius ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2CA-4950 បើកបរដោយនារីម្នាក់ ធ្វើដំណើរចេញពីផ្លូវជាតិលេខ៦អា រួចបើកឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីកើតមកលិច ខណៈដល់ពាក់កណ្ដាលស្ពានក៏ស្រាប់តែឈប់រថយន្តរួចបើកទ្វារលោតចូលទៅក្នុងទន្លេលេចទៅក្រោមបាត់ស្រមោល។
ភ្លាមនោះពលរដ្ឋជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងទៅក្រុងគ្រួសារឲ្យនារីរងគ្រោះឲ្យមកទីតាំងកើតហេតុភ្លាមៗផងដែរ។តាមប្រភពខ្លះនិយាយថានាងចេញពីកន្លែងផឹកស៊ីជាមួយមិត្តភក្តិដែលក្នុងនោះឮថាមានសង្សារនាងផងដែរតែមិនដឹងមានទំនាស់អីក៏បើកឡានចេញមកលោតទឹកតែម្តង។មានមិត្តភក្កិបើកឡានតាមក្រោយដែរតែឃាត់មិនទាន់?។ប្រជាពលរដ្ឋថាក្រោយលោតទឹកឃើញនាងមួយភ្លែងដែរតែដោយទឹកហូរកួចខ្លាំងរួចក៏បាត់ឈឹងតែម្តងទៅ។ករណីយ៍នេះសមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វារចុះមកដល់ក៏បានយករថយន្តនារីខាងលើទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំសាច់ញាតិយកឯកសារមកបញ្ជាក់ទទួលរថយន្តយកទៅវិញ៕