» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5912 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696083 នាក់

ជន​ត្រូវ​ចោទ​ម្នាក់​ត្រូវបាន​អនុប្រធាន​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ករណី​យ៍​ប្រើ​ឈ្មោះ​លោក​សេង​ទៀង​

 


​ពោធិ៍សាត់​៖ ជន​ត្រូវ​ចោទ​ពៅ​រឿង​ឆបោក​ម្នាក់​ត្រូវបាន​អនុប្រធាន​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នេះ​បើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន លេខ​១២០៣ ឃ​.​ខ​/24 ចុះ​ថ្ងៃ​អង្គារ ៦​កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២៤ ចេញ​ដោយ​លោក លី ចន្ថា អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ ។​a cheat seng teang 


​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈឿន ឈុ​ន្នី (​ហៅ ញ​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សូរិយា​លើ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ត្រូវបាន​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​រសៀល​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០២៤ ពីបទ​ឆបោក និង​ប្រើប្រាស់​ឈ្មោះ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី បំភាន់​សាធារណ​:​ជន​។

​ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃាត់​ខ្លូន​កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២៤ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ វ៉ាន់ ហ៊ាង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់​។
​កំហុស​របស់​ជនសង្ស័យ​នៅត្រង់ថា បាន​តេ​ទូរស័ព្ទ​ទៅកាន់​ឈ្មោះ​វ៉ាន ហ៊ាង ថា​ខ្លួន ជា​លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​គាត់​យក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ០៤​គ្រួសារ​នៅ​ភូមិ​លាវ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ដោយ​កំណត់ ១​គ្រួសារ​ថវិកា​ចំនួន ១០​ម៉ឺន​រៀល អង្ករ​២៥​គីឡូ មី​២​កេស ទឹកត្រី​១​យូរ ទឹកស៊ីអ៊ីវ​១​យូរ នៅ​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០២៤ វេលា​ម៉ោង ៨​ព្រឹក​។

​ក្រោយពី​ក្រុមការងារ​បាន​យក​អំណោយ​ទៅ​ចែកជូន​តាម​ការកំណត់​រួច​នោះ លោក វ៉ាន់ ហ៊ាង នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ បាន​រាយការណ៍​ជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទើប​ដឹងថា រឿងនេះ​ជា​ករណី​ឆបោក​ដោយ​យកឈ្មោះ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី មក​បំភាន់ ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់​ខ្លូន​ជនសង្ស័យ​ឈ្មោះ ឈឿន ឈុ​ន្នី​(​ហៅ​ញ​)​នេះ​តែម្តង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​ទូរស័ព្ទ​តេ​ទៅ​ឈ្មោះ វ៉ាន់ ហ៊ាង ដោយ​យកឈ្មោះ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​បំភាន់​សាធារណជន​ពិតប្រាកដ​មែន​។ បើតាម​អង្គហេតុ​ជនសង្ស័យ​ដូចជា​មិនបាន​យក​អំនោយ​ដែល​ខ្លួន​ប្រើ​លោក​សេង​ទៀង​មកប្រើប្រាស​ផ្ទាល់ខ្លួន​ជា​ប្រយោជន៍​នោះទេ​ព្រោះ​ខាង​កា​កា​បាទ​ក្រហម​យកទៅ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ទាល់ខ្លួន​ទេតើ​។​ការពិត​វា​កំហុស​ខាង​កាកបាទក្រហម​ដែល​មិនបាន​ផ្ទៀ​ត​ផ្ទាត់​ទេតើ​?​។​

​ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ បាន​ក្រើន​រំ​ឮ​ក​ដល់​ប្រជាពលរដ្ឋ​គ្រប់គ្នា សូម​ប្រុងប្រយ័ត្ន​គ្រប់​រូបភាព​ចំពោះ​ការ​តេ​តាម​ទូរស័ព្ទ​ប្រាប់ថា ត្រូវ​រង្វាន់​នេះ​រង្វាន់​នោះ ចៀសវាង​ការចាញ់បោក ជន​មិន​ស្គាល់​អត្តសញ្ញាណ​៕a cheat seng teang2 

 

​