» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11289 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701460 នាក់

ចាប់បាន​គ្រឿង​សមុទ្រ​មាន​សារធាតុ​គីមី​ជាង​៧​តោន​ដែល​ឈ្មួញ​ទុច្ចរិត​ដឹក ចូល​ទីផ្សារ​​លក់​ឲ្យ​ប្រជាជន​ខ្មែរ​យើង​បរិភោគ​


​ភ្នំពេញ​៖ គ្រឿង​សមុទ្រ​មាន​សារ​ធាតុគីមី ពី​វៀតណាម​ជាង​៧​តោន​កន្លះ​ដែល​ឈ្មួញ​ដឹក​ចូល​ស្រុក​ខ្មែរ​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​តាមផ្លូវ​ចាប់បាន​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ កុំ​អី​ខ្មែរ​ងាប់​ហ្ម៉​ង​..?a pron vn3 

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​បង្ក្រាប​ការនាំ​ចូល​បង្គា និង​គ្រឿង​សមុទ្រ​មាន​សារជាតិ​គីមី​ជាង ៧​តោន​កន្លះ​ធ្វើឡើង នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៥ ផ្លូវជាតិ​លេខ​៣ ខណៈ​កំពុង​ដឹក​តាម​រថយន្ត​បី​គ្រឿង​ពី​ប្រទេស​វៀតណាម ចូលមក​ចែក​ក្នុង​រាជធានី​ភ្នំពេញ ។​
​

ប​ង្គា និង​គ្រឿង​សមុទ្រ​ប្រើ​សារធាតុ​គីមី​នេះ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ដោយ​ពុំមាន​ច្បាប់​អនុញ្ញាត គឺ​បាន​ដឹក​តាម​រថយន្ត​ចំនួន ៣​គ្រឿង មាន​រថយន្ត​ម៉ាក HYUNDIA ស្លាក​លេខ 3A-0869 មួយគ្រឿង ម៉ាក​សាំង​យ៉ុង​កែច្នៃ 2A-0342 មួយគ្រឿង និង​ម៉ាក HYUNDIA គ្មាន​ស្លាក​លេខ មួយគ្រឿង​។​
​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​លើ​រថយន្ត​ទាំងបី​គ្រឿង​នេះហើយ​បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​មាន​បង្គា (​បង្គា​មាន​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា​) និង​គ្រឿង​សមុទ្រ​មួយចំនួន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៣៧៦​កេស ស្មើនឹង​ប្រមាណ ៧,៥២០​គីឡូក្រាម​។​

​គ្រឿង​សមុទ្ទ​ដែលមាន​ហានិភ័យ​ដល់​សុខភាព​ប្រជាជន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​នាយកដ្ឋាន (​ដោយ​យក​វត្ថុតាង​មួយចំនួន​ទៅធ្វើ​ការពិសោធន៍​រកសា​រ​ធាតុ​ហាមឃាត់​) ។​បន្ទាប់មក​បាន​បញ្ជា​ឲ្យ​យក​បង្គា​ដែលមាន​ចាក់​បញ្ចូល​សារធាតុ​គីមី​ដូច​បាន​រៀបរាប់​ខាងលើ យកទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក នៅវេលា​ល្ងាច​ថ្ងៃ​ដដែល​។​

​ចំណែក​អ្នក​បើកបរ​រថយន្ត​ចំនួន ៣​នាក់ ត្រូវបាន​នាំខ្លួន​មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន ដើម្បី​ស្វែងរក​ម្ចាស់​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​
​ប្រជាជន​មានជំនឿថា​៖ មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៍​អាច រកអោយឃើញ​ពី​អ្នកផ្តើមគំនិត ជា​ម្ចាស់​ទំនិញ ហើយក៏​មិនត្រូវ​បញ្ចប់​ត្រឹម​ការមិន​ស្រាវជ្រាវ​ដើម្បី​រកមុខ​ជន​ទុច្ចរិត​ជា​ឃាតករ​សម្លាប់​ប្រជាជន​ខ្មែរ​ជា​លក្ខ​ណះ​ប្រយោល​នេះឡើយ ៕a pron vn a pron vn1 

​