» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6198 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696369 នាក់

លោក​ហ៊ាង គឹម​ស្រឿ​ន​អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ជាប់ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រមាថ​

 

​ភ្នំពេញ​៖ អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក​ហ៊ាង គឹម​ស្រឿ​ន និង​លោក​ថុល សុផាន់​ណា​ត្រូវបាន លោក​កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃទី​២០​មេសា ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រមាថ​។ a samki party1 

​បើតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនបាន​ឲ្យ​ដឹងថា ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​ចប់សព្វគ្រប់​ឃើញថា ជនជាប់ចោទ​ឈ្មោះ ហ៊ាង គឹម​ស្រឿ​ន និង​ឈ្មោះ ថុល សុផាន់​ណា ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រមាថ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩-១០ ខែតុលា ឆ្នាំ​២០១៩ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៩៤ មាត្រា ៤៩៥ និង​មាត្រា ៥០២ នៃ​ក្រម​ព្រម​ទណ្ឌ​។​

​លោក​កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់​និង​នាំខ្លួន​ឈ្មោះ ហ៊ាង គឹម​ស្រឿ​ន និង​ឈ្មោះ ថុល សុផាន់​ណា មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ និង​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ឲ្យ​ទទួល​និង​ឃុំខ្លួន​បុគ្គល​ទាំងពីរ​នាក់ និង​ត្រូវ​នាំខ្លួន​មក​បង្ហាញ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ​ក្នុង​រយៈពេល​យ៉ាងខ្លី​បំផុត​។​

គេ​មិនទាន់​ដឹងថា​តើ​លោក​ហ៊ាង គឹម​ស្រឿ​ន​នៅទីណា​នៅឡើយ​នោះទេ​ហើយ​អង្គហេតុ​ពិតប្រាកដ​ជា​អ្វី​នោះ​ក៏​ទេ​ដែរ​?​។​តែបើ​តាម​ឃ្លិប​វិ​ដេ​អូ​ចេញ​កាលពី​ចុងខែ​មិនា​លោក​ហ៊ាង​គឹម​ស្រឿ​ន​បានប្រកាស​ឲ្យ​ដឹង​ពី​ការដាក់​ពាក្យ​ស្នើ​សុំ​ទៅ​នាយករដ្ឋមន្ត្រី​ឲ្យ​អន្តរាគមន៍​​ធនាគារ​រឿង​បំណុល​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​៕a samki party a samky party 

​