» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5974 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696145 នាក់

ចាប់បាន​ជនជាប់សង្ស័យ​ចំនួន​០៧​នាក់ ក្នុងករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកដទៃ​នៅ​ក្រុង​បាត់ដំបង​

​បាត់ដំបងៈ​កាលពី​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ១៣​និង​២៤ នាទី នៅ​ចំណុច​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោ យ​ប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរ បាល​ខេត្តបាត់ដំបង សហកា​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដោយមាន​មានការ​សម្របសម្រួល​នីតិវិធី ពី លោក កែវ សុជាតិ ព្រះ រាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករ ណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ប្រើ ប្រាស់​កាំបិត​ខ្វែវ កា​-​ប់​ប្លន់​យក​ម៉ូតូ​) ០១ ករណី និង​បានធ្វើការ​នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ សល់ ស៉ឺ ភេទ​ប្រុស អាយុ ១៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ​មក​ធ្វើការ​សាកសួរ ។a bb thief1

​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​រួច នៅវេលា​ម៉ោង ២០​និង​៥៣ នាទី ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង កម្លាំង​យើង​បានធ្វើការ​នាំខ្លួន ជនសង្ស័យ​ចំនួន ០៦ នាក់​ទៀត​គឺ​៖
១-​ឈ្មោះ​អេង វិជ្ជា ហៅ ជា ភេទ​ប្រុ ស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោ ក​អំពិល ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​(​អ្នក​ធ្វេ​ី​សកម្មភាព )​។​២-​ឈ្មោះ ជា ច​ន្នី ភេទ​ស្រី អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ថ្មី សង្កាត់​ឥណ្ឌូ​៤ ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយ មានជ័យ ( ជា​បក្សពួក )​។​

៣-​ឈ្មោះ សាត ង៉ា ភេទ​ប្រុស អា យុ ១៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្តោង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ( ជា​បក្សពួក ) ។​៤-​ឈ្មោះ តឿ​ម វិបុល ហៅ គូ ភេទ​ប្រុ ស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចែង​ក្តា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ( ជា​បក្សពួក ) ។​៦-​ឈ្មោះ វ៉ាន់ ដឿ​ន ភេទ​ប្រុស អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចែង​ក្តា ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ( ជា​បក្សពួក ) ។​
៦-​ឈ្មោះ រុន ស៊ី​ដេ​ត ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ សំពៅ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ( ជា​បក្សពួក ) ។​

​សូមជម្រាបថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឈ្មោះ អេង វិជ្ជា ហៅ ជា ខាងលើ​បាន​ឆ្លេ​ី​យ​ថា កាលពី​ថ្ងៃទី ០៩ ខែ មី នា ឆ្នាំ ២០២៣ វេលា​ម៉ោង​០៣ និង ៣០​នាទី​នៅ​ចំណុច​ក្រុមទី​១ ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ខ្លួន​រួមជាមួយ​បក្សពួក​ម្នាក់ទៀត ឈ្មោះ ទ្រី​( បច្ចុប្បន្ន​ជាប់ពន្ធនាគារ​នៅ​ខេត្តបន្ទាយមានជ័យ ) បានធ្វើ​សកម្មភាព ជិះ​ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម​ពណ៌​ក្រហម កាន់​កាំ​-​បិត​ខ្វែវ ០១ ដេ​ី​ម តាម​ជនរងគ្រោះ​ពី​ចំណុច​ភ្នំ​សំពៅ រហូតដល់​ចំណុចកើតហេតុ ឈ្មោះ ទ្រី បា​បាន​បាន​ស្រែកប្រាប់​ថាឱ្យ​ខ្លួន​កា​-​ប់​ទៅ​លេ​ី​ជនរងគ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ ហើយ​ជនរងគ្រោះ​ក៏បាន​ដួល​ហេ​ី​យ​រត់គេច ពេលនោះ​ឈ្មោះ​ទ្រី ក៏បាន​ស្រែក​ទៀតថា​យក​ម៉ូតូ​វា​មក តែ​ឈ្មោះ ជា មិនបាន​ទៅយក​ទេ ទើប​ឈ្មោះ ទ្រី នោះ​ទៅ​លេ​ី​ក​ម៉ូតូ​នោះ​ជិះ ហេ​ី​យ​រត់​គេចខ្លួនបាត់ ដែល​ជនរងគ្រោះ​ឈ្មោះ សឿ​ម វ៉ិ​ត ភេ ទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ។

​សកម្មភាព​លើក​ទី​២ នៅ​ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ វេលា​ម៉ោង ០០​និង​០៥​នាទី​នៅ​ចំណុច​ក្រុមទី ១២ ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជន​សជន​សង្ស័យ​ខាងលើ រួមជាមួយ​បក្សពួក​ចំនួន ០៥ នាក់​ទៀត​ដែលមាន​ឈ្មោះ​ខាងលើ បាន​ធ្វេ​ី​សកម្មភាព ជិះ​ម៉ូតូ ០២ គ្រឿង ដ​ដេញ​កា​-​ប់​ទៅ​លេ​ី​ជនរងគ្រោះ ឈ្មោះ ដែន សីលា ភេទ ប្រុស អាយុ ១៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ស្រម៉​ក្រៅ ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង រួច​ក៏បាន​យក​ម៉ូតូ​ដូច​លេ​ី​ក​ទី​១ ហេ​ី​យ​ក៏​នាំគ្នា​ជិះ​រត់គេចខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែត ។
-​វត្ថុតាង​ដែល​សម​ត្ត​កិច្ច​ដក​ហូ​តាន​រួមមាន ៖- ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៦ គ្មាន​ស្លាក​លេខ ( ជា​ម៉ូតូ​ជិះ​ធ្វេ​ី​សកម្មភាព )- ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៨ គ្មាន​ស្លាក​លេខ ( ជា​ម៉​តូ​របស់​ជនរងគ្រោះ )​។- ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ គ្មាន​ស្លាក​លេខ ( ជា​របស់​ជនរងគ្រោះ ) ។​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេ​ី​ការកសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ច្បាប់​៕a bb thief a bb thief2 

​