» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7381 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697552 នាក់

អគ្គីភ័យ​សម្លាប់​មនុស្ស​៤​នាក់​អភិបាលក្រុង​ជួយ​មឈូស​៤

 

​ភ្នំពេញ​៖​បន្ទាប់ពី​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ដោយផ្ទាល់​ជួយ​ពន្លត់ គ្រោះ​អគ្គីភ័យ​ដែល​បណ្តាលឱ្យ​ខូចខាត​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព ដោយ​ឧបត្ថម្ភ​ក្តារ​មឈូស​ចំនួន​បួន និង​ថវិកា​ចំនួន ៤​លាន​រៀល ដើម្បី​តម្កល់សព និង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​a gaz fire5 

​សូមបញ្ជាក់ថា​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​ហ្គាស​មួយ នៅតាម​បណ្ដា​យ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បានសម្លាប់​មនុស្ស​៤​នាក់ និង​៥​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។ លោក​វ​រេ​សេនីយ៍​ឯក ព្រហ្ម យ៉​ត នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លា ប់​ក្នុង​ហេតុការណ៍​នេះ មានកូន​ម្ចាស់ផ្ទះ​២​នាក់ និង​កម្មករ​២​នាក់​។ ជនរងគ្រោះ​ទី​១ ឈ្មោះ ឡាំ សេង​ហាវ អាយុ​២៧​ឆ្នាំ ភេទ​ប្រុស (​កូន​ម្ចាស់ផ្ទះ​), ទី​២ ឈ្មោះ ឡាំ គីម​ឡាង អាយុ​៨​ឆ្នាំ ភេទ​ស្រី (​កូន​ម្ចាស់ផ្ទះ​), ទី​៣ ឈ្មោះ ម៉ៅ ស៊ី​ណាត អាយុ​២២​ឆ្នាំ ភេទ​ប្រុស (​កម្មករ​) និង​ទី​៤ ឈ្មោះ មុន មករា អាយុ​១៨​ឆ្នាំ ភេទ​ប្រុស (​កម្មករ​)​។​

​ដោយឡែក អ្នករងរបួស​រួមមាន ទី​១ ឈ្មោះ ប្រាក់ ឡាំ​ហុង អាយុ​៦៩​ឆ្នាំ ភេទ​ប្រុស (​ម្ចាស់ផ្ទះ​) របួសស្រាល​, ទី​២ ឈ្មោះ លី សឿង អាយុ​៤៩​ឆ្នាំ ប្រពន្ធ (​របួសធ្ងន់​), ទី​៣ ឈ្មោះ ឡាំ សេង​តា​យ អាយុ​១៩​ឆ្នាំ ភេទ​ប្រុស (​កូន​), ទី​៤ ឈ្មោះ ឡាំ គីម​ជូ ១៣​ឆ្នាំ ភេទ​ស្រី (​កូន​) និង​ទី​៥ ឈ្មោះ ប្រាក់ សេង​គា អាយុ​៣២​ឆ្នាំ ភេទ​ប្រុស (​ប្អូន​ម្ចាស់ផ្ទះ​) របួសស្រាល​។​

​សព​ទាំង​៤​នាក់ ត្រូវបាន​យកចេញ​ពី​គំនរ​ផេះ ហើយ​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ ខណៈ​អ្នករបួស​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ មូលហេតុ​ត្រូវបាន​សម​ត្ត​កិច្ច​វាយតម្លៃថា បណ្ដាលមកពី​ការ​ផ្សា​អេ​ឡិច​ត្រិ​ច​ធុង​ហ្គាស ធ្វើ​ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ​តែម្ដង​។​

​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​១១២​ឡាន ទើប​អាច​រំលត់​ទាំងស្រុង ។​
*​រថយន្ត​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២០​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦០​ឡាន​

*​រថយន្ត​ក្រសួង​មហា​ផៃ្ទ ចំនួន​៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន​*​រថយន្ត​កងរាជអាវុធហត្ថ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​ឡាន​

*​រថយន្ត​កងពលតូច​លេខ​៧០ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​*​រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​ជ្រោយចង្វារ ចំនួន​៦​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​ឡាន​*​រថយន្ត​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៨​ឡាន​*​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៥​ឡាន​*​រថយន្ត​ផ្សារ​ទំនើប​អូរ​ឡាំ​ព្យា ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៦​ឡាន​៕a gaz fire3 a gaz fire4 a gaz fire6 a gaz fire7 a gaz fire2 a gaz fire7 a gaz fire8 a gaz fire9 

​