» ចាប់​ស្ទាវ​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប Saim Paragon ថៃ ក្រុង​បាងកក បណ្តាល​ឲ្យ​មនុស្ស ស្លាប់ និង​រងរបួស » សម្ដេច​ធិបតី​ចាត់ទុក​ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៤​ជាការ​ចែកគ្នា​រស់​ » មន្ត្រី​កាកបាទក្រហម​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ស្ត្រី ដែល​ស្លាប់​ដោយសារ ឆ្លងទន្លេ កូនភ្លោះ ៣​នាក់​!? » ប៉ូលិស​យោធា​នៅ​ប្រទេស​ន័​រវេ​ស​ចាប់​អ្នកដំណើរ​ស្ត្រីជន​ជាតិចិន​ម្នាក់​ព្រោះ​ថតរូប និង​វីដេអូ​ចេញពី​បង្អួច​យន្តហោះ​ » ឈ្មោះ សី និង ឈ្មោះ វិ​ន បើក​សង្វៀន​បញ្ជល់មាន់​និង បៀ​អាប៉ោង​ខុសច្បាប់​ក្នុង​ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​ចិញ្ចឹម​សម​ត្ត​កិច្ច​? » បើ​គ្មាន​ពេ​ជ​សោភា​ទេ​បេ​ក្ខ​នារី លឹម សេរី​ហាន់​នី​កា​ជ័​គ្មាន​វាសនា​ទទួលបាន​យ​លា​ភី កម្មវិធី The Voice Cambodian រដូវ​កាល​ទី​៣​ទេ​! » អ៊ុយ​ក្រែ​ន​នៅតែមាន​ទឹកមាត់​លេប​ក្នុង​ជំនួយ​ពី​អាមេរិក​សម្រាប់​វាយបក​រុស្ស៊ី​ » បែក​រឿង​មេ​និង​អនុ​សាខាគយ​កំពង់ស្ពឺ​ក្បៀស​លុយ​អប្បហា​បង្ក្រាប​បទល្មើស​គេចពន្ធ​ » ទូត​ខ្មែរ​នៅ​ឡាវ​រំដោះ​នារី​ខ្មែរ​ដែល​ភ័យខ្លាច​គេ​នាំទៅ​លក់​ហើយ​ » នាយករដ្ឋមន្ត្រី​កម្ពុជា​ថៃ​ពិភាក្សាគ្នា អំពី​វិស័យ​នៃ​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដែលមាន​ភាពសម្បូរ​បែប និង​ទូលំទូលាយ​ » ប្រាក់​ឈ្នួល​កាត់ដេរ​នៅ​កម្ពុជា​ឆ្នាំ​២០២៤​ឡើង​៤​ដុល្លារ​ប្រៀប​អតិផរណា​២​កន្លះ​ភាគរយ​តែ​បាន ខ្ពស់ជាង​ប្រទេស​ចំនួន​៥ នៅក្នុង​តំបន់ » មុន​បោះឆ្នោត​ដើរ​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ហ្វូ​តូ​អត្តសញ្ញាណប័ណ្ណ​ហើយ​ផ្តិតមេដៃ​និង​បង់លុយ ដើម្បី​យកទៅ​ឲ្យ​ក្រុមនិស្សិត​ចុះមក​វាស់ដី​ធ្វើ​ប្លង់​ឲ្យ តែ​ចុងក្រោយ​ទឹកភ្នែក​!? » អភិបាលខេត្ត​កំពង់ចាម ចាត់​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ចំណុច​ច្រាំងទន្លេ​សំខាន់ៗ ក្នុងស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ » កម្ពុជា​អរគុណ​អាមេរិក​និង​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ » ករណី​យ៍ម​ន្ត្រី​សាលាខេត្ត​ស្ទឹងត្រែង​គុប​ឃិត​ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ធ្វើ​ឲ្យ​បាត់​លុយ​ជាង​៦០០​លាន​រៀល​អភិបាលខេត្ត​គ្រប​ទុក​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1746 នាក់

ម្សិលមិញ 6841 នាក់

សរុប 13123619 នាក់

យោធា​ខ្មែរ​បើកឡាន​ហ្វ​ត​ចង្កូត​ស្តាំ​ចូល​ដី​ថៃ​ត្រូវ​តម្រួត​ឃាត់​ដកហូតយក​!

​ខេត្តបាត់ដំបង ៖ រថយន្ត​មួយគ្រឿង​ម៉ាក​FORD ចង្កូត​ស្ដាំ​ពណ៌​.​ស ពាក់​ស្លាក​លេខ​ប​.​មានជ័យ 2A-6533 ត្រូវបាន​សមត្ថកិច្ច​ថៃ​រឹបអូស​ពី​មន្ត្រី​យោធា​ខ្មែរ​ម្នាក់​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន នៅពេលដែល​បើក​ឆ្លង​ព្រំដែន​ចូលទៅ​កាន់​ទឹកដី (​ផ្សារ​ឡែ​ម​) ខេត្ត​ស្រះកែវ ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​«​ដូង​» ស្ថិតក្នុង​ស្រុក​កំរៀង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ៩ មករា​។ ក្រោយពី​សមត្ថកិច្ច​ថៃ​ប្រចាំ​ច្រកទ្វារព្រំដែន​ពិនិត្យ និង​រកឃើញថា រថយន្ត​នោះ​ស្ថិតក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចោរលួច​បាត់​ពី​ប្រទេស​ខ្លួន ។a car army1 


​មន្ត្រី​ព្រំដែន​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ត​ម៉ាក​ហ្វ័​ត​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​រឹបអូស​យក​នោះ ឈ្មោះ កែវ ជា ប្រុស​អាយុ​៥៨​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​អង្គភាព កងពលតូច​ថ្មើ​ជើង​លេខ​៥៣ ។ រថយន្ត​ចង្កូត​ស្ដាំ​ដែល​គាត់​បាន​បើករថយន្ត​ឆ្លង​ចូលទៅ​ទឹកដី​ថៃ (​ផ្សារ​ឡែ​ម​) តាម​ច្រកទ្វារ​អន្តរជាតិ​«​ដូង​» នៃ​ស្រុក​កំរៀង ។ អាជ្ញាធរ​ថៃ ឃាត់​ឡាន​គាត់​មិន​ឲ្យ​ឆ្លងដែន​ត្រឡប់មក​ដី​ខ្មែរ​វិញ ក្រោយ​ត​ម្រូ​ត​ថៃ​ពិនិត្យ​និង​រកឃើញថា ភិនភាគ​នៃ​រថយន្ត​នោះ​មាន​ជាប់​នៅក្នុង​បណ្ដឹង​ដែល​ត្រូវ​ចោរលួច​នាំចេញ​បាត់​ពី​ប្រទេស​ខ្លួន ។ ការពិត នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​សមត្ថកិច្ច​នៃ​ប្រទេស​ថៃ​ធ្លាប់​ចាប់​រឹបអូស​យក​រថយន្ត​ចង្កូត​ស្ដាំ​នានា ដែល​ពលរដ្ឋ​ឬ​មន្ត្រី​ខ្មែរ បើក​ឆ្លង​ព្រំដែន​ចូលទៅ​កាន់​ទឹកដី​នៃ​ប្រទេស​ថៃ​ដូចខាងលើ​នេះ ។

សមត្ថកិច្ច​នៃ​ប្រទេស​ថៃ តែង​ដកហូតយក​រថយន្ត​ចង្កូត​ស្ដាំ​ពី​ពលរដ្ឋ​ឬ​មន្ត្រី​ខ្មែរ​បែបនេះ ក្រោយពី​ត្រូតពិនិត្យ​និង​រកឃើញថា រថយន្ត​ចង្កូត​ស្ដាំ​ទាំងនោះ បាន​បាត់​ពី​ប្រទេស​ខ្លួន ដែល​គេ​សង្ស័យ​ត្រូវ​ចោរលួច ហើយ​ម្ចាស់​រថយន្ត​បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​ស្នើ​ឲ្យ​ឆ្មាំ​តាម​បណ្ដា​ច្រកទ្វារព្រំដែន​នានា​ជួយ​ពិនិត្យ​និង​តាម​ចាប់យក​រថយន្ត​ទាំងនោះ ។ ពាក់ព័ន្ធ​នឹង​ករណី​រថយន្ត​របស់​លោក​មន្ត្រី​យោធា​ខ្មែរ​ខាងលើនេះ បើតាម​ប្រភព​​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ដំបូង​សមត្ថកិច្ច​ថៃ​បាន​ឃាត់​ទាំង​រថយន្ត ទាំង​ម្ចាស់​រថយន្ត ដើម្បី​សួរនាំ តែ​ក្រោយ​បញ្ចប់​ការសាកសួរ​ពី​ដំណើររឿង អាជ្ញាធរ​ថៃ បានអនុញ្ញាត​ឲ្យ​មន្ត្រី​យោធា​រូបនោះ​ត្រឡប់មក​ខ្មែរ​វិញ តែ​បាន​ដកហូតយក​រថយន្ត​ចង្កូត​ស្ដាំ​របសគាត់ ដែល​គេ​មិនដឹងថា សមត្ថកិច្ច​ថៃ​នឹង​ប្រគល់​ឲ្យ​គាត់​វិញ នោះទេ​៕a car army a car army2