វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1918 នាក់
ម្សិលមិញ 6841 នាក់
សរុប 13123791 នាក់
កំពង់ឆ្នាំង៖ ក្មេងស្រីពីរនាក់បងប្អូនបង្កើតត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងផ្ទះមួយកន្លែងនៅវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
បើតាមការសន្និដ្ឋានបឋមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះអាចជាករណីមនុស្សឃាត ដោយសារសាច់ញាតិបានដើររកតែមិនឃើញ ហើយក៏បានឡើងទៅលើផ្ទះរបស់ជនរងគ្រោះ បើកកេះឈើមួយដែលមានប្រវែងប្រហែល ៩តឹក ទទឹង ៦តឹក នៅក្នុងផ្ទះនោះក៏ប្រទះឃើញសពក្មេងស្រីទាំងពីរនាក់នោះតែម្តង ។
សពក្មេងស្រីទាំងពីរទី១ឈ្មោះ អ៊ុល លក្ខណា ភេទស្រីអាយុ១៤ឆ្នាំជាសិស្សរៀនថ្នាក់ទី៧ និងទី២ ឈ្មោះ អ៊ុល ធីតា ភេទស្រី អាយុ៧ឆ្នាំ ឪពុកឈ្មោះម្តាយឈ្មោះអ៊ុលធិតាអាយុ៣៥ឆ្នាំជាអ្នកចំណាកស្រុក។បច្ចុប្បន្ន សពក្មេងស្រីទាំងពីរសមតកិច្ច្ថជំនាញ កំពុងធ្វើកោសល្យវិច្ច័យ ៕