» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8684 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698855 នាក់

លោក យូ បូ អតីត​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​ទទួលមរណភាព​!


​ភ្នំពេញ​៖​លោក​សាស្ត្រ​ចា​រ្យ យូ បូ អតីត​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ (​ពី​ឆ្នាំ​១៩៩៤-១៩៩៦ និង​ពី​ឆ្នាំ​១៩៩៩-២០០៥) បានទទួល​មរណភាព​ហើយ នៅ​ថ្ងៃ​ពុធ​ទី​០៨ ខែសីហា ឆ្នាំ ២០១៨ វេលា​ម៉ោង ១១:១១ នាទី​ព្រឹក នៅ​គេហដ្ឋាន​របស់លោក ក្នុង​ជន្មាយុ ៧៦ ឆ្នាំ ដោយ​ជរាពាធ​។a bo die2

សេចក្តីប្រកាស​របស់ សមាគម​អ្នកនិពន្ធ​ខ្មែរ​បាន​ឲ្យ​ដឹងថា​៖​សព​សាស្ត្រាចារ្យ យូ បូ តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​នៅ​គេហដ្ឋាន​របស់​សព ភូមិ​អូរអណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ខាង​ជើងវត្ត​ព្រែកប្រា ប្រមាណ​៥០០ ម៉ែត្រ​។
​កម្មវិធី​ដង្ហែ​សព នឹងធ្វើ​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា គ​.​ស​. ២០១៨ វេលា​ម៉ោង ៧:០០ នាទី​ព្រឹក ឆ្ពោះទៅកាន់​វត្ត​ព្រែកប្រា ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ប្រវត្តិ​សង្ខេប​លោក​យូ​បូ​៖

•​ ​លោក យូ បូ កើត​នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​១៩៤២ នៅ​សង្កាត់​ដង្កោ ស្រុក​ដង្កោ ខេត្តកណ្ដាល​។ លោក​បានបញ្ចប់​ការសិក្សា​ត្រឹម​បាក់​ឌុប (BacII) រួច​លោក​ធ្វើជា​សាស្ដ្រាចារ្យ​មធ្យមសិក្សា​ផ្នែក​អក្សរសាស្ដ្រ​ខ្មែរ​។​
•​ ​នៅ​ឆ្នាំ​១៩៦២ លោក​បាន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​អ្នកនិពន្ធ​ខ្មែរ ជំនា​ន់ទី​១ រយៈពេល​៩​ខែ នៅ​វិទ្យាស្ថាន​«​បណ្ដុះបណ្ដាល​អក្សរសាស្ដ្រ​» (Institute of Literary Training) នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​ចូល​បាន​រៀន​វគ្គ សរសេរ «Scenario» អត្ថបទ​សម្រាប់​ថត​ភាពយន្ដ ចំនួន​៦​ខែ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ជំនាញ​ឯកទេស នៃ​ក្រសួង​ឃោសនាការ ក្រោម​ការបង្ហាត់បង្រៀន​របស់លោក អៀវ បណ្ណាការ រហូត​ទទួលបាន​វិ​ញ្ញាប​ណ្ណ​ប័ត្រ​«​សម្បទា​ខាង​វិជ្ជាជីវៈ​និពន្ធ​រឿងភាពយន្ដ​»​។​

•​ ​លោក​បាន​ចូល​ជា​សមាជិកសមាគម​អ្នកនិពន្ធ​ខ្មែរ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​១៩៦៣​។​
•​ ​នៅ​ឆ្នាំ​១៩៦៤ ដល់ ដើមឆ្នាំ ១៩៧៥ លោក​ធ្វើជា​អ្នកសារព័ត៌មាន ជាច្រើន​ស្ថាប័ន​។​
•​ ​ក្រោយ​ឆ្នាំ​១៩៧៩ លោក​ជា​បុ​គ្គិ​លិ​ក​បម្រើការ​នៅ​នាយកដ្ឋាន​ភាពយន្ដ នៃ​ក្រសួង​វប្បធម៌​និង​ព័ត៌មាន ក្នុងឋានៈ​ជា​អ្នកនិពន្ធ​និង​ប​ណ្ណា​សារ (Archiviste) បកប្រែ​ភាសា​បារាំង រៀន​ភាសា​វៀតណាម និង ក្រោយ​មកជា​អ្នកបកប្រែ​ភាសា​វៀតណាម​។​

•​ ​នៅ​ឆ្នាំ​១៩៨៤ លោក​ធ្វើជា​អ្នក​រៀបរៀង​សៀវភៅ​ប្រលោមលោក នៅ​អគារ​បោះពុម្ពផ្សាយ​«​វប្បធម៌​»​នៃ​ក្រសួង​វប្បធម៌ ដែលមាន​លោក យី ធន់ ជា​ប្រធាន​។​
•​ ​នៅ​ឆ្នាំ​១៩៩០ លោក​បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ ដោយ​ងាក​មក​ធ្វើជា​ចាងហ្វាង​ផលិតកម្ម​មួយ ឈ្មោះថា «​ឈូក​រតន៍​ភាពយន្ដ​» ហើយ​ថត​បាន​វីដេអូ​ចំនួន​៣​រឿង គឺ​រឿង​«​ភ្លើង​ស្នេហ៍​ភក្ដី​»​ជា​ស្នាដៃ​និពន្ធ​ផ្ទាល់​របស់លោក រឿង​«​រកាំ​ដួងចិត្ត​» និពន្ធ​ដោយ​អ្នកស្រី ប៉ាល់ វណ្ណា​រី​រក្ស រឿង​«​ដួង​ស្នេហ៍​កាម​ទេព​» និពន្ធ​ដោយ​អ្នកស្រី ម៉ៅ សំណាង​។​

•​ ​នៅ​ឆ្នាំ​១៩៩៣ លោក​បាន​ធ្វើជា​អ្នកបកប្រែ​ភាសា​ឲ្យ អ៊ុនតាក់ (UNTAC) នៅ​ខេត្ដ​បន្ទាយមានជ័យ​។ នៅ​ឆ្នាំ​នោះដែរ លោក​បាន​ធ្វើជា​ចាងហ្វាង​សារព័ត៌មាន «​យុត្តិធម៌​»​។ ហើយ​បន្ទាប់មក​ក្លាយជា​សមាជិក​ស្ថាបនិក នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​។​
•​ ​នៅ​ឆ្នាំ​១៩៩៣ លោក​បាន​បង្កើត​សមាគម​អ្នកនិពន្ធ​ខ្មែរ​ឡើងវិញ​។​
•​ ​ក្រៅពី​ការបង្រៀន​សិស្ស លោក​សាស្ត្រ​ចា​រ្យ យូ បូ បាន​បន្សល់ទុក​នូវ​សា្ន​ដៃ​តែង​និពន្ធ​ជាច្រើន​៕a bo die3 

​