» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9098 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699269 នាក់

សម្តេច​តេ​ជោ​ផ្តាំ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី​អាហ្វេស៊ីប​ត្រូវ​បណ្តុះបណ្តាល​ក្មេង​ឲ្យ​ល្អ​


​ភ្នំពេញ​៖ មានការ​អមដំណើរ​ពី​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន​ម៉ា​ណែ​ត ស្ត្រី​ទី​១​នៃ​កម្ពុជា​, លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ​កុមារី និង​យុវតី​កំព្រា និង​រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី​អាហ្វេស៊ីប (AFESIP) ទុំ​ឌី ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​a hun children3 

​ក្នុងឱកាស​សំណេះសំណាល និង​សួរសុខទុក្ខ​នេះ សម្តេច បានរៀបចំ​អាហារ​ថ្ងៃត្រង់​មួយពេល​ដល់​ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស​ផងដែរ​។​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សាកសួរ​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ការងារ បទពិសោធន៍​នៃ​ជីវិត ជាពិសេស​ប្រវត្តិ​ដ៏​លំបាក​របស់​ចៅៗ កូនៗ​ទាំងអស់​។​នៅថ្ងៃនេះ​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ដាក់ចេញ​ជា​កាតព្វកិច្ច​តែម្ដង សម្រាប់​មជ្ឈមណ្ឌល​នេះ ទាក់ទង​ទៅនឹង​ការអប់រំ​ដល់​ចៅៗ កូនៗ​ទាំងអស់​នៅទីនេះ គឺ​ត្រូវតែ​ទទួល​ការបណ្ដុះបណ្ដាល​ការអប់រំ​ឱ្យបាន​ត្រឹមត្រូវ យ៉ាងហោចណាស់​ត្រឹម​បរិញ្ញាបត្ររង​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ថា ចៅៗ​ណា​ដែល​ប្រឡង​មិនជា​ប់​បាក់​ឌុប ត្រូវតែ​បន្ត​រៀន​នៅ​ថ្នាក់បរិញ្ញាប័ត្រ​រង ហើយ​បន្ទាប់មក​ត្រូវ​បន្ត​ឡើង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​បន្តទៀត ពីព្រោះ​សម្ដេច​មិន​ចង់​ឲ្យ​កូនៗ ចៅៗ ជួប​ជីវិត​អភ័ព្វ​ហើយ ខ្វះ​ចំណេះដឹង​ទៀត​នោះទេ​។​

​នៅក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ​ប្រធានព្រឹទ្ធសភា នៅតែ​ទទូច​អង្វរ​ដល់​ជន​ដែល​ប្រព្រឹត្ត​អំពើ​អាណា​ចា​រ្យ​មកលើ​ក្មេងស្រី សូមមេត្តា​បញ្ឈប់​ជាបន្ទាន់ ព្រោះ​វា​ជា​ទង្វើ​អាក្រក់​ដ៏​ជូ​ជាតិ​បំផុត ដែល​សង្គម​មិនអាច​ទទួលយកបាន​នោះទេ​។​​សម្ដេច​តេ​ជោ​ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍​បញ្ជាក់ និង​សន្យាថា នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP) ជា​បន្តទៀត ហើយ​បើ​អត់​ពីស​ម្ដេចទៅ មជ្ឈមណ្ឌល​នេះ ក៏​នឹង​បន្ត​ការគាំទ្រ​បន្តទៀត ពី​សំណាក់​នាយករដ្ឋមន្ត្រី គឺ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន​ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ផ្គត់ផ្គង់​មជ្ឈមណ្ឌល​នេះ​តទៅទៀត​មិនឱ្យ​ក្មួយៗ ចៅៗ អស់សង្ឃឹម​នោះទេ​នៅ​ថ្ងៃ​ខាងមុខ​។​។​

​សម្ដេច​តេ​ជោ​ក៏​បានឱ្យ​អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល​នេះ តាមដាន​ពិនិត្យមើល​នៅពេល​កូនៗ ចៅៗ ពេល​មានគ្រួសារ ហើយ​ត្រូវបាន​គ្រួសារ​យកចេញ​ពី​មជ្ឈមណ្ឌល គឺ​មិនត្រូវ​ឱ្យមាន​ការរំលោភ​បំពាន ដោយ​អំពើហិង្សា​និង​ការ​ធ្វើបាប​ដោយ​ប្រការ​អ្វីមួយ​នោះទេ ពីព្រោះ​ពួកគាត់​អភ័ព្វ​ពី​តូច​ទៅហើយ មិន​ត្រូវអោយ​ពួកគាត់​អភ័ព្វ​ទៀត​ទេ​ពេលដែល​មានគ្រួសារ​នោះ​។​

​ក្រៅពី​ការរៀបចំ​អាហារ​មួយពេល​យ៉ាង​ឆ្ងាញ់​ពិសា​នោះ សម្ដេច​តេ​ជោ​ក៏បាន​ឧបត្ថម្ភ​ជា​ថវិកា សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នាពេលនេះ ទាំង​កូនៗ​ចៅៗ ចំនួន​១៧២​នាក់ និង​លោកគ្រូ​អ្នកគ្រូ​គ្រូ​ចំនួន​៣២​នាក់ សរុប ២០៤​នាក់​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល​។ សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ជូនពរ​ឲ្យ​លោកគ្រូ អ្នកគ្រូ និង​កូនៗ ចៅៗ​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និង​ជោគជ័យ​ក្នុង​ជីវិត​។​

​សូមបញ្ជាក់ថា​៖​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ធ្លាប់បាន​អញ្ជើញ​មកជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ដោយផ្ទាល់​ជាមួយ​ចៅៗ​កូនៗ ដែល​កំពុង​ទទួល​ការ​គាំពារ​នៅក្នុង​មណ្ឌល​ស្តារនីតិសម្បទា​របស់​អង្គការ​អាហ្វេស៊ីប​កម្ពុជា​ជាច្រើនលើក​រួចមកហើយ​។​​សម្តេច ឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​ជា​ប្រចាំខែ​សម្រាប់​មជ្ឈមណ្ឌល​ផងដែរ ដោយ​ក្នុងនោះ មានការ​ឧបត្ថម្ភ​ជា​អង្ករ​ជាប្រចាំ​ខែ ក្នុង​មួយខែៗ​ចំនួន ១,២០០​គីឡូក្រាម ថវិកា​សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ​ក្នុង​មួយខែ ២០​លាន​រៀល និង​ថវិកា​សម្រាប់​យុវនារី​/​កុមារី​ម្នាក់ ១០​ម៉ឺន​រៀល​ក្នុង​មួយខែ និង​ថវិកា​សម្រាប់​មជ្ឈមណ្ឌល​៥​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំ ផងដែរ​។​a hun children1 a hun children2 a hun children4 

 

​