» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10661 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700832 នាក់

ថៅកែ​ដី​ល្វែង​ត្រៀម​ប្តឹង​ថៅកែ​កា​រ៉ា​ស់​រថយន្ត​៩៩៩​ក្រុង​ប៉ោយប៉ែត​ករណី​ស​សេរ​សារ​គំរាម​!


​បន្ទាយមានជ័យ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​ពីរ​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្មីៗ​នេះ​បាន​ទៅ​ពឹងពាក់​អ្នកសារព័ត៌មាន​អោយ​ផ្សព្វផ្សាយ​ករណី មាន​ជន​មិន​ស្គាល់មុខ​ម្នា​ក់បាន ស​សេរ​សារ​គំរាម​ក្នុង​អត្ថន័យ​ថា ដី​ពីរ​ល្វែង​កែង អ្នកទិញ​ប្រ​យ​ត្ន័​រឿង នៅលើ​ស្លាក​នោះ ដោយបាន​លេខ​ទូរ​សព្ទ័​០១១៥៧៧ ៧៧៧ ទៀតផង ។ a hong ly pet 

​ម្ចាស់​ដី​ពីរ​ល្វែង​នោះ ឈ្មោះ ថាច់ អៃ ភេទ​ប្រុស​មាន​អាយុ​៧០​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​ដង្ខៅ​លក់​ដី​ល្វែង ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយប៉ែត បានចេញ​មុខមក​ប្រតិកម្ម​និង​ជនអណាមិក​នោះ ដោយ ចោទ​អ្នក​ស​សេរ​ថា មាន​ចេតនា​ឃាតកម្ម​ទុកជាមុន​មកលើ​រូបលោក​ជា​ម្ចាស់​ដី​មានប​ណ្ណ័​កម្មសិទ្ធិ​ស្របច្បាប់ ។

​លោក ថាច់ អៃ បានអោយដឹង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ថា​៖ ដី​ល្វែង​ខាងលើនេះ​គឺជា​ដី​ដែល គាត់​បាន​ពុះ​និង​កាត់​ប្លង់​បំបែក​ក្បាលដី លក់​អោយ​អតិថិជន ម្នាក់​ឈ្មោះ​ម៉ៅ ផានី ហៅ​ពៅ ភេទ​ប្រុស​មាន​អាយុ​២៨​ឆ្នាំ ដែលជា​ជាងសំណង់​រប​ស់គា​ត់​(​លក់​អោយ​ក្នុងតម្លៃ​១៥០០០$​ក្នុង​/​ល្វែង ដោយ​រូបលោក​ថាច់ អៃ អោយឈ្មោះ ម៉ៅ ផានី បង់​រំលស់​ក្នុង​១​ខែ ចំនួន​៨០០$​។ លោក​បន្តថា កាលនោះ​កូនបំណុល​លោក​បាន​បង់ប្រាក់​អោយ​លោក​បាន​មួយខែ​ចំនួន​៨០០$ ហើយក៏​ឈប់​បង់​តែម្តង ។

លុះ​ក្រោយមក លោក​បាន​ប្រាប់​ទៅ​កូនបំណុល ឈ្មោះ ម៉ៅ ផានី អោយ​បង់លុយ​បន្ត តែ​ម៉ៅ ផានី ថា​ឈប់​បង់ហើយ ព្រោះ​រត់​មិន​រួច​។ ភ្លាមនោះ​លោក ថាច់ អៃ ថា លោក​បានអោយ​ឈ្មោះ​ម៉ៅ ផានី យក​ប្លង់ដី​ដែល​លោក​បាន​ផ្ទេរសិទ្ធិ​នោះ​ប្រគល់​មកអោយ​លោក​វិញ តែ​ម៉ៅ ផានី ថា ប្លង់​នោះបាន​បាត់​ហើយ​រក​មិនឃើញ​ទេ ។ លោក​ថាច់ អៃ ដែលជា​ម្ចាស់​ដី​ដើម ក៏បាន​អោយឈ្មោះ​ម៉ៅ ផានី ផ្តិតមេដៃ​ផ្ទេរសិទ្ធិ​ត្រឡប់​អោយ ម្ចាស់បំណុល​វិញ ក្រោយពី​បានដាក់​បណ្តឹង​សារ​ទុក​នៅ​សាលាសង្កាត់​រួចរាល់​ហើយ ។ មិនតែប៉ុណ្ណោះ ទេ​លោក​ថាច់ អៃ ដែលជា​ម្ចាស់​ដី​បាន​បន្ត​និតិ​វិធី​រហូតដល់​តុលាការខេត្ត​បន្ទាយមានជ័យ ចេញ​សាលក្រម​ប្រគល់​ដី​ពីរ​ល្វែង​ខាងលើ​ជូន​លោក​វិញ ដោយ​បង្គាប់​អោយ​លោក​បិទ​ក្រដាស់​សាលដីការ​នោះ​នៅ​កន្លែង​ដី​នោះ​ទៀតផង ។

​លោក ថាច់ អៃ បាន​អោយដឹងទៀតថា ស្រាប់តែ​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០១៩​នេះ ជ​នង​ណា​មិ​ក បានមក​ស​សេរ​អក្សរ​គំរាម​រូបលោក បន្ទាប់ពី​លោក​បានដាក់​ស្លាក​លក់​ដី​ខាងលើ​។​លោក​ថា អ្នក​ដែល​ស​សេរ​អក្សរ​គំរាម​រូបលោក​នោះ គឺ​ឈ្មោះ ហុង រស្មី ដែល​គេ​ស្គាល់​ថា ជា​ថៅកែ​លក់​រថយន្ត ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ជា​អ្នក​ស​សេរ ស្លាក​នៅលើ​ដី​នោះ ។ ​លោក​ថាច់ អៃ ថា នៅ​ថ្ងៃ​ខាងមុខនេះ​លោក​នឹងដាក់​ពាក្យ បណ្តឹង​ប្តឹង​ឈ្មោះ​ហុង រស្មី ទៅ​ស្ថាប​ន័​រដ្ឋអំណាច​ជាក់​ជាមិនខាន ព្រោះ​ឈ្មោះ​នេះ បា​នស​សេរ​អក្សរ​គំរាម លោក នៅ​កន្លែង​ដី​របស់លោក ។

​ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ បុរស​ម្នាក់​ដែលមាន​លំនៅ​ក្បែរ​ដី ឈ្មោះ ថាច់ អៃ បានអោយដឹងថា អ្នក​ស​សេរ​អក្សរ​នៅលើ​ជញ្ជាំង​នោះ​ជាប់​ដី​នោះ គឺ​ពិតជា ឈ្មោះ ហុង រស្មី មែន ព្រោះ​មុនពេល​ស​សេរ លោក ហុង រស្មី ក៏បាន​ប្រាប់ថា ដី​ពីរ​ល្វែង​កែង​ហ្នឹង​ជា​ដី​របស់លោក ហើយ​មានប​ណ្ណ័​ត្រឹមត្រូវ​ទៀតផង ។​

​យ៉ាងណាក្តី​កាលពី​រសៀល​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩ លោក​ហុង រស្មី បានអោយដឹងថា ដី​ពីរ​ល្វែង​ដែលមាន​ទីតាំងនៅ​ចំណុច​ភូមិ​មិត្តភាព​នោះ គឺជា​ដី​របស់លោក​បាន​ទិញ​ពី​ឈ្មោះ ម៉ៅ ផានី ក្នុងតម្លៃ ជាង​ពីរ​ម៊ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក បាន​ផ្ទេរសិទ្ធិ​តាមរយ​ភូមិ​សង្កាត់ និង​ក្រុង ដោយមាន​លោក​មេភូមិ​មិត្តភាព ឈ្មោះ សន មុនី ធ្វើជា​សាក្សី​ដឹងឮ​ផងដែរ ។

​ពាក់​ព​ន្ធ័​និង​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ គេ​សង្ឃឹមថា អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​សង្កាត់​ប៉ោយប៉ែត​គប្បី​កោះអញ្ជើញ​ភាគី មាន​វិវាទ​ទាំងសង្ខាង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះ​បញ្ហា​នេះ​អោយបាន​ឆាប់​ពុំ​នោះទេ បញ្ហា​ជម្លោះដីធ្លី​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់​ជាក់​ជាមិនខាន ៕a hong ly5 a hong ly pet1 a hong ly pet2 a hong ly pet3 a hong ly pet5 a hong ly pet4 
​