» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8094 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698265 នាក់

នគរបាល​ខ្មែរ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា​បាន​នៅ​បាត់ដំបង​កាសែត​ថៃ​ថា​មាន​ខ្មែរ​ម្នាក់ទៀត​!


​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៥ បានចេញ​សេចក្តីប្រកាស​ផ្លូវការ អំពី​ការចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតក​បាញ់សម្លាប់ លោក លិ​ម គិ​ម​យ៉ា អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២៥​។​a kill lim kim ya 

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ អេ​កា​ឡាក់ ភាណ​យ (Ekkalak Pheanou) ជា​ជនជាតិ​ថៃ ដែល​ត្រូវបាន​ចាប់ខ្លួន នៅ​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៨ ខែមករា​នេះ ក្រោយ​រត់គេច​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​។​​ជនរងគ្រោះ​នៃ​ការបាញ់ប្រហារ​នេះ​ឈ្មោះ លិ​ម គិ​ម​យ៉ា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥១ ជនជាតិខ្មែរ សញ្ជាតិ​បារាំង បង្កឡើង​ខ្មាន់កាំភ្លើង កាលពី​វេលា​ម៉ោង ១៧:៤៥​នាទី ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ ១៣​ហាង សង្កាត់​ប៊ូ​រិ​ន និ​វេទ​វិហារ ខណ្ឌ​ព្រះ​នគរ ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បន្ទាប់ពី​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ថៃ​បានធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ ជនសង្ស័យ​មានឈ្មោះ Ekkalak Pheanoi ជនជាតិ​ថៃ កើត​ឆ្នាំ​១៩៨៣ ជា​អតីត​នាវិក​យោធា ស្នាក់នៅ ផ្ទះ​លេខ ៩៩៩ ផ្លូវ​សាប់​វុ​ធ សង្កាត់​បាង​ណា​នឿ ខណ្ឌ​បាង​ណា ទីក្រុង​បាងកក​។ ក្រោយ​ពេលធ្វើ​សកម្មភាព ជនសង្ស័យ​បាន​រត់គេចខ្លួន​ពី​ទីក្រុង​បាងកក ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យ​ដឹងថា ផ្អែក​តាម​សំណូមពរ​ស្នើសុំ​កិច្ចសហការ និង​ព័ត៌មាន​ដែល​បានផ្តល់​ដោយ​នគរបាល​ភូមិន្ទ​ថៃ នគរបាលជាតិ​កម្ពុជា បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រហូត​ដល់​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៣:៥០​នាទី សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​រកឃើញ និង​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ បច្ចុប្បន្ន ជនសង្ស័យ​រូបនេះ​ត្រូវបាន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​បន្ត​នីតិវិធី​។​

​ជនសង្ស័យ​រូបនេះ​នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​ថៃ​វិញ តាម​សំណូមពរ​របស់​នគរ​បាល​ភូមិន្ទ​ថៃ ស្របតាម​ច្បាប់ បន្ទាប់ពី​នគរបាលជាតិ​កម្ពុជា​ប​ញ្ច​ប់​នីតិវិធី​។​សូមបញ្ជាក់ថា​ក្រៅពី​ជនដៃដល​ខាងលើ​បើតាម​កាសែត​ថៃ​ខាវ​សុ​ត​ក៏​ព្រលយ​ឲ្យ​ដឹង​ពី​ជនជាតិខ្មែរ​ជាំ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​បាន​ជិះឡាន​ជាមួយ​ជនរងគ្រោះ​ពិ​សៀម​រាម​មកដល់​បាងកក​ហើយ​បានគេច​ខ្លួន​បន្ទាប់​ពីស​កម្ម​ភាព​បាញ​ប្រហារ​ធ្វើ​រួច​ភ្លាម​!៕a kill lim kim ya1 a kill lim kim ya2 a kill lim kim ya3 

​