» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11591 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701762 នាក់

ទីផ្សារ​នៃ​ផ្សា​រមូល​ប​ត្រ កម្ពុ​ជាមាន​ទំហំ​មូលធន​ប្រហែល​២,៧៣ ប៊ី​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០២៤

​ភ្នំពេញ​៖​របាយការណ៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​(SERC)​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា​៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) មាន​ផលិតផល​ចំនួន​ពីរ​ប្រភេទ គឺ​មូល​ប​ត្រ កម្មសិទ្ធិ (​ភាគហ៊ុន​) និង​មូល​ប​ត្រ​បំណុល​ដែល​កំពុង​ត្រូវបាន​ជួញដូរ​នៅលើ​ទីផ្សារ​។​a check cambodia 

​ចំពោះ​ទីផ្សារ មូល​ប​ត្រ​កម្មសិទ្ធិ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​ចំនួន ១១ ក្រុមហ៊ុន ដែល​នៅ​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ៩ បាន​ចុះបញ្ជី​នៅ​ទីផ្សារ​គោល និង​ក្រុមហ៊ុន​ចំនួន ២ បាន​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន​។ រីឯ​ទីផ្សារ​មូល​ប​ត្រ បំណុល​មាន​ក្រុមហ៊ុន​ចំនួន ១២ បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល (​ក្នុងនោះ​មូល​ប​ត្រ​បំណុល​ដែល កំពុង​ចុះបញ្ជី​មាន​ចំនួន ១០ ហើយ​មាន​មូល​ប​ត្រ​បំណុល​ចំនួន ៧ បាន​ដល់​ឥណប្រតិទាន​)​។ ចំពោះ ទីផ្សារ​មូល​ប​ត្រ​បំណុល ពុំមាន​ការជួញដូរ​លើ​សញ្ញា​បណ្ណសា​ជីវ​កម្មណា​មួយ​ទេ​។​« ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៤ មាន​វិនិយោគិន​សកម្ម​សរុប​ចំនួន ១០ ២០៤​នាក់​បាន​ជួញដូរ​មូល​ប​ត្រក​ម្មសិ​ទិ្ធ​នៅ CSX ក្នុងនោះ​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ​អេស៊ីលីដា មាន​ចំនួន​វិនិយោគិន​ជួញដូរ​ច្រើនជាងគេ​»​។ នេះ​បើ​យោងតាម SERC​។​

​លោក ស៊ូ សុជាតិ អគ្គនាយក SERC បាន​លើកឡើងថា ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ជាទី​កន្លែង​ផ្តល់​ជម្រើស​ថ្មី​នៃ​ប្រភព​ទុន​សម្រាប់​បណ្តា​ក្រុមហ៊ុន​នានា​ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។​​លោក​បាន​ថ្លែង​៖« ខ្ញុំ​ស​ង្ឃឹ​ង​យ៉ាង​មុតមាំ​ថា វិនិយោគិន សាធារណជន ស្ថាប័ន​ជាតិ និង​អន្តរជាតិ នឹង​កាន់តែដឹង​ច្បាស់​អំពី​ស្ថានភាព​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​»​។​

​សូមបញ្ជាក់ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១២ ដល់​ត្រីមាស​ទី​២​ឆ្នាំ​២០២៤ មាន​វិនិយោគិន​សរុប​ចំនួន ៥១ ៧៧១ នាក់​ទទួលបាន​លេខ​អត្តសញ្ញាន​វិនិយោគិន​ពី SERC​។ ក្នុងនោះ​៤៦ ១២៣​នាក់​ជាំ​វិនិយោគិន​កម្ពុជា និង ៥ ៦៤៨ ជា​វិនិយោគិន​បរទេស​។​​បើ​គិត​ត្រឹម​ចុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៤ ទំហំ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្មសិទ្ធិ​មាន​ចំនួន​ប្រហែល ១១,២២ ទ្រី​លាន​រៀល (​ប្រហែល ២,៧៣ ប៊ី​លាន​ដុល្លារ​អាមេរិក​) ខណៈ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១០.៥៨៧.០៣៧ ភាគហ៊ុន ដែល​ទំហំ​ជួញដូរ​នៅក្នុង​ទីផ្សារ​គោល មាន​ប្រហែល ៩២,៣៩% និង​ទីផ្សារ​កំណើន​មាន​ចំនួន​ប្រហែល ៧,៦១% នៃ​ទំហំ​ជួញដូរ​សរុប​។​


​