» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30394 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597813 នាក់

តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​ចាងហ្វាង​ទស្សនា​វ​ដ្តី​ទូក អូរ​ប័​រ និង​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​ទូក អូរ​ប័​រ កប៉ាល់ទឹក​កំបាំងមុខ​ក្នុងពេល​សាមីខ្លួន​នៅផ្ទះ​ពេល​សវនាការ​!

 


​ភ្នំពេញ​៖​លោក មិន ឱ​មា​រ្ស ចាងហ្វាង​ទស្សនា​វ​ដ្តី​ទូក អូរ​ប័​រ និង​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​ទូក អូរ​ប័​រ កប៉ាល់ទឹក ត្រូវបាន​តុលាការ កាត់ទោស​កំបាំងមុខ​យ៉ាង​អយុត្តិធម៌​​កាលពី​ថ្ងៃទី ២៨ កក្កដា ២០១៩ កន្លងទៅនេះ ក្នុងពេលដែល​ធ្វើ​សវនាការ​លោក​នៅ​ភ្នំពេញ​សោះ​!​។​a oma 

លោក មិន ឱ​មា​រ្ស ចាងហ្វាង​ទស្សនា​វ​ដ្តី ទូក អូប័រ និង​ជា​ម្ចាស់​យាន ដ្ឋា​ន​ជួសជុល ទូក អូប័រ ជល​យាន្ត​គ្រប់​ប្រភេទ មាន​អាស័យដ្ឋាន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​៥ ត្រង់ចំណុច​ផ្ទះ បណ្តែត​ទឹក ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បានអោយ​ភ្នាក់ងារ មាតុភូមិ ដឹងថា លោក ត្រូវបាន​តុលាការ​ចេញ​សាលក្រម​កាត់ទោស​កំ​មុខ បញ្ជូនមក អោយ​លោក​យ៉ាង​អយុត្តិធម៌ ។

យោងតាម​ឯការ ដែល​ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ ទទួលបាន គឺ លិខិត អោយដំណឹង​ពី​សាលក្រម​កំបាំងមុខ របស់​សា​ដំបូង​រាជធានី ភ្នំពេញ សាលក្រម​ព្រហ្មទណ្ឌ​លេខ ១៣៦០ " ង​១ " ចុះ​ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ​២០១៩ របស់លោក ថា សាម្ម​ឌី ក្រឡាបញ្ជី សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​មក​ពិរុទ្ធជន​ឈ្មោះ មិន ឱ​មា​រ្ស ភេទ ប្រុស កើត​ឆ្នាំ​១៩៦៣ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ ៤៦៤ ច ផ្លូវជាតិ​លេខ ៥ ភូមិ​សាមគ្គី សង្កាត់​-​ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ អោយដឹងថា​សាលក្រម​កំបាំងមុខ​លេខ ១៣៦០ " ង​១ ' ចុះ​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ​២០១៩ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​សេចក្តី​ដូច​ខាង ក្រោម :

១- ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ មិន ឱ​មា​រ្ស ភេទ ប្រុស កើត​ឆ្នាំ ១៩៦៣ ជនជាតិខ្មែរ​ដាក់ពន្ធនាគា​រ​កំណត់​រយ​:​ពេល ០១ ( មួយ ) ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​២,០០០,០០០​រៀល ( ពីរលាន​រៀល​គត់ ) បង់​ចូល​ថវិការដ្ឋ ពីបទ : រំលោភ​លើ​ទំនុកចិត្ត​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ​២០១៦ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង អោយ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រ ៣៩១ និង មាត្រា​៣៩៣​នៃ​ក្រម​ព​ហ្ម​ទណ្ឌ ។​
២- អោយឈ្មោះ មិន ឱ​មា​រ្ស សង​ប្រាក់ដ​រុ​ប​ចំនួន ៣.៧៩០$ ( បី​ពាន់​ប្រាំពីរ​រយ​កៅសិប​ដុល្លារ​អាមេរិក ) អោយទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ យូ ស៊ុន​ណា​ឆុង ។

៣- អោយឈ្មោះ មិន ឱ​មា​រ្ស សង​សំណង​ជួសជុល​ការ​ខូច ខាត និង​ជម្ងឺ​ចិត្ត​សរុប​ជា​ប្រាក់​ចំនួន ១០,០០០,០០០៛ ( ដប់​លាន​រៀល​គត់​) អោយទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ យូ ស៊ុន​ណា​ឆុង ។​ការទាមទារ​លើសពីនេះ​បដិសេធចោល ។ ៤- ចេញ​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន និង ឃុំខ្លួន ជនជាប់ចោទ​ឈ្មោះ មិន ឱ​មា​រ្ដ ដែលមាន​សាវតា​ជាតិ​ដូច​ខាង លើ តាម​ម​ត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។

សាលក្រម​នេះ​ជំនុំ ជម្រះ​ជា​សាធារណ​:​នៅ​ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៩ កំបាំងមុខ​ជនជាប់ចោទ​ឈ្មោះ មិន ឱ​មា​រ្ស និង​ចាត់ទុក​ចំពោះមុខ​ដើមបណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ យូ ស៊ុន​ណា​ឆុង និង​មេធាវី​ការពារ​សិទ្ធិ​អោយ​ដើម​បណ្តឹងរដ្ឋប្បវេណី និង ប្រកាស​ជា​សា​ធាណ​:​នៅ​ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០១៩ កំបាំងមុខ​ជនជាប់ចោទ​ឈ្មោះ មិន ឱ​មា​រ្ដ និង​ចាត់ទុក​ចំពោះ មុខ​ដើម​បណ្តឹងរដ្ឋប្បវេណី ឈ្មោះ យូ ស៊ុន​ណា​ឆុ​ុ​ង និង​មេធាវី ការពារ​សិទ្ធិ​អោយ​ដើម​បណ្តឹងរដ្ឋប្បវេណី ។​​បើក​សិទ្ធិ​ប្តឹង​ទាស់ និង ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ។​​

ទាក់ទិន​នឹង​ករណី តុលាការ ចេញ​សាលក្រម​កំបាំងមុខ ដែល​ចុះហត្ថលេខា​ដោយ​លោក ចៅក្រម​ជំនុំជម្រះ​ឈ្មោះ ហន សុ​ខេមរិន និង​ក្រឡាបញ្ជី​លោក ថា សាម្ម​ឌី នេះ ត្រូវបាន លោក មិន ឱ​មា​រ្ស ប្រាប់​ភ្នាក់ងារ​យើង​ថា គឺជា​រឿង​អយុត្តិធម៌​ខ្លាំងណាស់​សំរាប់​រូបលោក ។ លោក​ឱ​មា​រ្ស បញ្ជាក់ថា ករ​ណៅ ក្តីក្តាំ​ក្នុង​តុលាការ​រាជធានី​ភ្នំពេញ​រវាង​លោក និង​ភាគី ដើមបណ្តឹង ឈ្មោះ យូ ស៊ុន​ណា​ឆុង នេះ​គឺ​រូបលោក​បាន​ចូល ទៅ​បំភ្លឺ​តាម​និតិ​វិធី​របស់​តុលាការ​ជា​បន្តបន្ទាប់​គ្រប់​ដំណាក់កាល នៃ​ការកោះហៅ​របស់​តុលាការ ប៉ុន្តែ​ចំពោះ ដំណាក់កាល នៃ​បើក​អង្គ​សវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃទី​២៣ ខែ មេសា ឆ្នាំ ២០១៩ គឺ​តុលាការ​មិនបាន​ផ្តល់ដំណឹង ឬ បញ្ជូន ដីកា​អោយ​ដល់ដៃ​រូបលោក​បានដឹង​នោះទេ ។

ចំណុច នេះ​គឺ​វា​អយុត្តិធម៌​សំរាប់​រូបលោក ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ទៀត​នោះ គឺ​លោក​ក្រឡាបញ្ជី បាន​សរសេរ​ក្នុង​សាលក្រម ដាក់ថា​លោក ជា​ពិរុទ្ធជន ( ជន​ជាប់ទោស ) ដែល​ករណីនេះ លោក មិន ឱ​មា​រ្ស មិនអាច​ទទួលយកបាន​ទេ ។ លោក មិន ឱ​មា​រ្ស ក៏បាន​ដាក់ពាក្យ​បណ្តឹង ប្តឹងទៅ​សាលាឧទ្ធរណ៍ និង បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង បក​ទៅលើ​លោក យូ ស៊ុន​ណា​ឆុង វិញ​ផងដែរ ពីបទ : " បរិហារ​បង្ខូចកេរ្តិ៍ ឈ្មោះ និង​ក្បត់ពាក្យសន្យា នៅ​ជំពាក់​ទឹកតែ​លក់​កា​ប៉ាល់​៤៦​ម៉ែត្រ គុណ​៧.៤​ម៉ែត្រ ដោយ​សន្យា​អោយប្រាក់​ចំនួន ៣០០០$ ( បី​ពាន់​ដុល្លារ ឧកញ៉ា ឡុង ហ៊ួ​រ ប្រធាន​ក្រុមហ៊ុន LHR បាន​ទិញ ) បរិហារ​បង្ខូច​ចោទ​ចោរ​ស្មើ​និង​អ្នកទោស ។ សូម​មើល​ឯកសារ​ខាងក្រោម​នេះ ៕ ដោយ : សុផល​a oma1 a oma2 a oma3 a oma4 
​