» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7147 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697318 នាក់

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមាន​ដក​តួនាទី និង​ក្របខ័ណ្ឌ ចំពោះ​មន្ត្រី​អសកម្ម​មិនបាន​បំពេញ​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន


​ភ្នំពេញ​៖ លោក​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ព្រមាន​ដក​តួនាទី​និង​បញ្ចប់​ក្របខ័ណ្ឌ ចំពោះ​មន្ត្រី​ដែល​មិនបាន​បំពេញ​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​បរិស្ថាន ដែល​ធ្វើឱ្យមាន​បញ្ហា​បរិស្ថាន ប៉ះពាល់​សុខភាព និង​អាយុជីវិត របស់​ប្រជាពលរដ្ឋ​។​a enviroment1 

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទទួលបន្ទុក នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ទឹក និង​នាយកដ្ឋាន អធិការកិច្ច និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២១ ខែសីហា ឆ្នាំ​២០២៤​លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​លើ់កឡើងថា មន្ត្រី​បរិស្ថាន​ត្រូវ​រួមគ្នា​ការពារ​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​១៧​លាន​នាក់​។ កាលណា​មានការ​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ ប៉ះពាល់​សុខភាព និង​អាយុជីវិត​ប្រជាជន វា​ក៏​បំផ្លាញ​មុខមាត់​ក្រសួងបរិស្ថាន និង​មុខមាត់​របស់​កម្ពុជា​ទាំងមូល​ដែរ​។​«​ខ្ញុំ​សូម​ក្រើនរំលឹក​ជាថ្មី ចំពោះ​មន្ត្រីរាជការ​មួយចំនួន ដែល​មិន​គោរព កាតព្វកិច្ច និង​ករណីយកិច្ច​រប​ស់​ខ្លួន ក្នុងនាម​ជា​មន្ត្រីរាជការ​សាធារណៈ ហើយ​បើ​នៅតែ​បន្ត​ភាព​អសកម្ម ក្នុងការ​ចាត់វិធានកា​រ​ច្បាប់​ក្នុងការ​បង្ក្រាប​បទល្មើស​បរិស្ថាន ជាពិសេស​ការបំពុល​បរិស្ថាន​ទឹក​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ គឺអាច​បញ្ឈប់ និង​ស្នើ​លុបឈ្មោះ​ចេញពី​បញ្ជី​ក្របខ័ណ្ឌ​នៃ​មន្ត្រីរាជការ​របស់​ក្រសួង​»​។ លោក​បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់​បន្ថែម​។​

​កន្លងមក​មន្ត្រី​ក្រសួងបរិស្ថាន​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​បាន​ដាក់ចេញ​ដោយមាន​ការដឹកនាំ​ចង្អុលបង្ហាញ​ពីស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តោតលើ​សរស​ស្ត​ម​៣ គឺ​ភាព​ស្អាត បៃតង និង​ចីរភាព​។​​លោក​បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់​ថា សុខភាព​បរិស្ថាន មាន​៣ គឺ​ទី​១៖ បរិស្ថាន​លើ​មេឃ​, ទី​២៖ បរិស្ថាន​លើដី និង​ទី​៣៖ បរិស្ថាន​ក្នុង​ទឹក​។ ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​ទប់ស្កាត់​ការបំពុល​នៅក្នុង​បរិស្ថាន​ទាំង​៣​នេះ​។​

​ចំពោះ​ទី​១៖ បរិស្ថាន​លើ​មេឃ គឺ​ខ្យល់​នៅ​កម្ពុជា មិនមាន​ជាតិពុល​ទេ តាមរយៈ​ការវាស់វែង ជាប្រចាំ​ថ្ងៃ​របស់​ក្រសួងបរិស្ថាន​។​​ទី​២៖ បរិស្ថាន​លើដី យើង​បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ ប្តេជ្ញាចិត្ត និង​អនុវត្ត​ដោះស្រាយ​ផលប៉ះពាល់​ដល់​បរិស្ថាន ជាមួយនឹង​ការប្តេជ្ញាចិត្ត​ធ្វើឱ្យ​បរិស្ថាន​ល្អប្រសើរ​ឡើង​។ ដូចជា​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក យើង​មាន​អ្នក​បេ្ត​ជ្ញា​ចិត្ត ដោយមាន​អ្នកចូលរួម​កាត់បន្ថយ ប្រមាណ​ជាង​៩​លាន ៥​សែន​នាក់​។​

​លោក​បណ្ឌិត អ៊ាង សុផល្លែត បាន​សម្តែង​នូវ​ការ​ជឿជាក់ថា នៅ​ឆ្នាំ​២០២៥ នឹង​គ្មាន​ថង់​ប្លា​ស្ទិ​ក​ហោះ​តាមផ្លូវ​ទៀត​ទេ​។ យុទ្ធនាការ​បន្ទាប់​គឺ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើបាន​»​។​​ទី​៣៖ បរិស្ថាន​ក្នុង​ទឹក ក្រសួងបរិស្ថាន បាននិងកំពុង​យកចិត្តទុកដាក់ ដោយ​ដាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ គុណភាព​ទឹក​កខ្វក់​របស់​រោងចក្រ​សហគ្រាស ធ្វើយ៉ាងណា​ធានា​ប្រភពទឹក​មាន​បរិស្ថាន​ល្អ​។​

​កន្លងមកនេះ លោក​រដ្ឋមន្ត្រី​បាន​ណែ​នាំឱ្យ​មន្ត្រី​របស់​ក្រសួងបរិស្ថាន ពិសេស​នាយកដ្ឋាន​គ្រប់គ្រង​គុណភាព​ទឹក និង​នាយកដ្ឋាន អធិការកិច្ច និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ចុះ​ពិនិត្យ​តាមដាន​ការបង្ហូរ​ទឹក​កខ្វក់ ចូល​ប្រភពទឹក នៅ​ខេត្តបាត់ដំបង និង​នៅ​កំពង់សោម តែ​មន្ត្រី​ទាំងនោះ​(​ពិសេស​លោក​ប្រធាន​នាយក​រដ្ឋា​ន​ពិនិត្យ​គុណភាព​ទឹក​) ហាក់​មិនបាន​យកចិត្តទុកដាក់​លើ​ការងារ​នេះឡើយ​។ បើ​នៅតែ​មិន​ព្រម​ចាត់វិធានការ​លើ​ការងារ​នេះ​ទេ មន្ត្រី​ទាំងនោះ​នឹង​ប្រឈមមុខ ទៅនឹង​ការដកតំណែង និង​បញ្ឈប់​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ហើយ​៕a enviroment a sreng phallet 

​