» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 155 នាក់

ម្សិលមិញ 5988 នាក់

សរុប 18745490 នាក់

ទោះ​ជាស​សេរ​លិខិត​សុំទោស​ក៏​លោក យួន ឈី​វ អ្នកកាសែត​នៅ​ខេត្តកោះកុង​នៅតែ ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​ញុះញង់​


​កោះកុង ៖​លោក យួន ឈី​វ ចាងហ្វាង​ការផ្សាយ គេហទំព័រ​កោះកុង​ទាន់​ហេតុការណ៍ (www.kohkonghotnews.com)​ត្រូវបាន​សាលាដំបូង​ខេត្តកោះកុង បាន​ផ្ដន្ទាទោស ពីបទ​ញុះញង់(ទោះមិនទាន់ចេញផលពីការញុះញង់ក៏ដោយ) តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល ដាក់ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ទោះជា​បា​នស​សេរ​លិខិត​សុំទោស​ហើយក៏​ដោយ​។​a jour koh 

ការផ្ដន្ទាទោស​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ណែនាំ​របស់​សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដើម្បីឱ្យ​ស៊ើបអង្កេត​លើ​លោក យួន ឈី​វ ជុំវិញ​ការចោទប្រកាន់ថា​លោក បាន​បង្ហោះ​ព័ត៌មាន​ដែលមាន​លក្ខណៈ​ខុសពី​ការពិត អំពី​ការពាក់ព័ន្ធ​របស់​ឯក​ឧ​ត្ត​ម អភិបាលរង​ខេត្តកោះកុង នៅក្នុង​វិវាទ​ដីធ្លី​មួយ​នៅ​ខេត្តកោះកុង ។​

​លោក យួន ឈី​វ ត្រូវបាន​នគរបាល​ស្រុក​បទុម​សាគរ​កោះហៅ​ទៅ​សាកសួរ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​ទី​២៩​កញ្ញា ហើយ​លោក​បានបង្ហាញ​វត្តមាន​ទៅ​ឆ្លើយបំភ្លឺ​ដោយផ្ទាល់ ។ លោក​បានធ្វើ​លិខិត​សុំ​អភ័យទោស ចំពោះ​ឯកឧត្ដម​អភិបាលរង​ខេត្ត និង​បាន​យល់ព្រម​លុបចោល​អត្ថបទ ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក មុនពេល​ករណី​របស់​លោក​ត្រូវបាន​បញ្ជូនទៅ​តុលាការ ម្សិលមិញ​នេះ ។ សំណុំរឿង​របស់លោក​ត្រូវបាន​ជំនុំជម្រះ​ថ្ងៃនេះ ដោយ​ពុំមាន​ការបើក​ការស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ ដោយ​ផ្អែកលើ​ហេតុផល​ថា លោក​ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​? ។

​សូមបញ្ជាក់ថា មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Koh Kong Hot News ដែល​បាន​ផ្សាយ​វីដេអូ ដោយ​ដាក់​ចំណងជើង​ថា «​លោក សុខ សុ​ទ្ធី (​អភិបាលរង​ខេត្តកោះកុង​) ឃោ​ឃៅ​បំផុត​ធ្វើបាប​ពលរដ្ឋ​»​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ខុសពី​ការពិត មិន​គ្រប់​ជ្រុងជ្រោយ និង​បង្ក​ភាពចលាចល​ក្នុងសង្គម​។​​តាមរយៈ​សារ​សំឡេង​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន គឺ​សម្តេច​ពិជ័យ​សេនា បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ពិភាក្សា​ជាមួយ​អ្នកច្បាប់ ធ្វើ​រឿង​ហ្នឹង​ឲ្យ​បាន​ឆាប់រហ័ស​ទាន់ពេលវេលា​»​។​a jour kohchhiv