» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9219 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659726 នាក់

កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​អាមេិកនាំមុខខាងមេដាយ


​ប្រទេស​បារាំង ៖ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្នាំ ២០២៤ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤ បន្ទាប់ពី​បាន​ចាប់​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៦ ខែកក្កដា កន្លងទៅ​។​a olimpic4 

​ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​ជាង​២​សប្តាហ៍ លើ​កីឡា​ចំនួន ៣២​ប្រភេទ និង ៣២៦​វិញ្ញាសា ដែលមាន​អត្ត​ព​លិ​ក​ចូលរួម​ប្រកួត​ជាង​១​ម៉ឺន​នាក់​នោះ សហរដ្ឋអាមេរិក​ជា​ប្រទេស​បាន​ស្ថិតនៅ​កំពូល​តារាង​មេដាយ​សរុប តាម​ក្រោយ​ដោយ​ប្រទេស​ចិន នៅក្នុង​ចំណោម​ប្រទេស ឬ​ប្រជាជាតិ​សរុប ៩១ ដែល​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ១០៤៤​គ្រឿង ក្នុងនោះ​មាស ៣២៩​គ្រឿង ប្រាក់ ៣៣០​គ្រឿង និង​សំរឹទ្ធ ៣៨៥​គ្រឿង នៅ​កីឡា​អូឡាំពិក​ឆ្នាំនេះ​។​មាន​ប្រទេស ឬ​ប្រជាជាតិ​សរុប​ចំនួន ១១៥ ពុំ​អាច​ដណ្តើម​មេដាយ​នៅ​ឆ្នាំនេះ​។​

​សហរដ្ឋអាមេរិកស្ថិត​នៅ​កំពូល​តារាង​មេដាយ​សរុប បន្ទាប់ពី​ដណ្តើមបាន​មេដាយ​សរុប​ចំនួន ១២៦​គ្រឿង​ក្នុងនោះ មាស ៤០​គ្រឿង ប្រាក់ ៤៤​គ្រឿង សំរឹទ្ធ ៤២​គ្រឿង ក្លាយជា​ប្រទេស​តែមួយគត់​ដែល​ឈ្នះ​មេដាយ ១០០​គ្រឿង នៅ​កីឡា​អូឡាំពិក​ឆ្នាំនេះ​។ តាម​ក្រោយ​ដោយ​ប្រទេស​ចិន ដែល​ឈ្នះ​មេដាយ​សរុប​ចំនួន ៩១​គ្រឿង មាស ៤០​គ្រឿង ប្រាក់ ២៧​គ្រឿង សំរឹទ្ធ ២៤​គ្រឿង​។​​អាមេរិក​ត្រូវ​អរគុណ​ដល់​ក្រុម​បាល់បោះ​នារី​របស់ខ្លួន ដែល​ដណ្តើម​មេដាយមាស​នៅ​ឆ្នាំនេះ ក្រោយ​ឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែលជា​វិញ្ញាសា​ប្រកួត​ចុងក្រោយបង្អស់​នៅ​កីឡា​អូឡាំពិក​ឆ្នាំនេះ កាលពី​ថ្ងៃទី​១១ ខែសីហា កន្លងទៅ​។​

​អាមេរិក​បាន​យកឈ្នះ​ដោយ​លទ្ធផល​ប្រទាញប្រទង់​គ្នា​បំផុត ៦៦-៦៧ ដើម្បី​ឈ្នះ​មេដាយមាស​នៅ​ឆ្នាំនេះ ហើយក៏​ឈ្នះ​៨​សម័យកាល​ជាប់ៗ​គ្នា និង​ជា​លើក​ទី ១០ នៅ​កីឡា​អូឡាំពិក​។ ហើយ​ជ័យជម្នះ​នេះ ជួយ​អាមេរិក​ស្មើ​ចំនួន​មេដាយមាស​ជាមួយ​ប្រទេស​ចិន ដ្បិត​ប្រវត្តិ​កីឡា​អូឡាំពិក ប្រទេស​ដែល​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​គឺ​ឈរលើ​កំពូល​តារាង ទោះ​ចំនួន​មេដាយ​សរុប​តិចជាង​យ៉ាងណាក៏ដោយ​។​​ប្រទេស​ជប៉ុន អូស្ត្រាលី ម្ចាស់ផ្ទះ​បារាំង ហូ​ឡង់ ចក្រភព​អង់គ្លេស កូរ៉េខាងត្បូង អ៊ីតាលី និង​អាល្លឺម៉ង់ ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ នៃ​តារាង​មេដាយ​សរុប ដោយ​រាប់​ចាប់ពី​ចំណាត់ថ្នាក់​លេខ ៣ មក​។​

​ដោយឡែក ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​យើង​វិញ គឺ​មានតែ​ប្រទេស​ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី ប៉ុណ្ណោះ ដែល​ដណ្តើមបាន​មេដាយ​ពី​កីឡា​អូឡាំពិក​ឆ្នាំនេះ នៅក្នុង​ចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​សរុប​១១​ប្រទេស រួមទាំង​ប្រទេស​ព្រុយ​ណេ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង វៀតណាម​។​ប្រទេស​ហ្វីលីពីន​ធ្វើ​បានល្អ​ជាងគេ ហើយក៏​ជា​ប្រទេស​អាស៊ីអាគ្នេយ៍​ដំបូង​បំផុត ឈ្នះ​មេដាយ​អូឡាំពិក​ប៉ារីស ដោយ​ឈ្នះ​មេដាយ​សរុប ៤​គ្រឿង មាស ២​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​។ ឥណ្ឌូណេស៊ី ឈ្នះ​មេដាយ​សរុប ៣​គ្រឿង មាស ២​គ្រឿង និង​សំរឹទ្ធ ១​គ្រឿង​។​​ថៃ ប្រទេស​អាស៊ីអាគ្នេយ៍​ទី​២ ឈ្នះ​មេដាយមាស​អូឡាំពិក​ឆ្នាំនេះ បន្ទាប់ពី​ប្រទេស​ហ្វីលីពីន ដោយ​ឈ្នះ​មេដាយ​ច្រើនជាងគេ​សរុប ៦​គ្រឿង មាស ១​គ្រឿង ប្រាក់ ៣​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​។ ម៉ាឡេស៊ី ឈ្នះ​មេដាយ​សរុប ២​គ្រឿង គឺជា​មេដាយ​សំរឹទ្ធ និង​ចុងក្រោយ​សិង្ហ​បុរី ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង​៕ (​ប្រភព ៖ Paris 2024 និង Seasia Stats)a olimpic a olimpic1 a olimpic2 a olimpic3 a olimpic5 

​