» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10913 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701084 នាក់

ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី​សើ​ប​ខ្លាច​មាន​កម្លាំង​ខុសច្បាប់​នៅក្នុង សន្ដិសុខ​ឯកជន​


​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៥​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិព្រមាន​ដោយ​ហាម​ដាច់ខាត ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន លាក់​កម្លាំង​ខុសច្បាប់​និង​ហាម​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​សន្ដិសុខ​ឯកជន ជា​ជនបរទេស​។​a lim rasmey1 

​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​លើក​ទី​៧៧ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី បាន​សង្កត់ធ្ងន់​ទៀតថា ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន ក៏​មិនត្រូវ​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ដែល​បំពាក់​ដោយ​អាវុធ ដើម្បី​បម្រើសេវា​នោះទេ​។ លោក​បន្ដថា សន្ដិសុខ​ឯកជន ក៏​មិន​ត្រូវធ្វើ​សកម្មភាព​រារាំង​កម្លាំង​សមត្ថកិច្ច​ចុះ​ប្រតិបត្តិ​ការបង្ការ​បង្ក្រាប​បទល្មើស ឬ​ឃុបឃិត​ជាមួយ​ម្ចាស់​គោលដៅ​ប្រព្រឹត្ត​បទល្មើស​នានា ពិសេស​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ Online​។​

​លោក​ឧ​ត្ត​សេនីយ៍​មេ​ធំ​សន្តិសុខ​ឯកជន​បាន​ណែនាំ​ឲ្យ វិស័យ​សន្តិសុខ​ឯកជន ដើរតួនាទី រួមចំណែក​ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាព​នយោបាយ ជូន​សង្គមជាតិ​ទាំងមូល​ផង និង​ធ្វើ ជា​កម្លាំង​ជំនួយ​ដល់​សមត្ថកិច្ច​ក្នុងការ​ចូលរួម​សហកា​រ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៅតាម​ទីតាំង​ឯកជន និង​តាម​សាធារណៈ​។ មួយវិញទៀត គឺ​ការចូលរួម​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ សង្កាត់ មាន​សុវត្ថិភាព​» សំដៅ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ក៏ដូចជា​ការពារ​ផលប្រយោជន៍​ជាតិ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី បាន​ក្រើនរំលឹក និង​ណែនាំ​ដល់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន ត្រូវ​បន្ដ​យកចិត្តទុកដាក់​ពង្រឹង​វិធានការ​សន្តិសុខ សុវត្ថិភាព និង​ត្រូវ​ផ្តល់​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ឬ​សមត្ថកិច្ច​ជំនាញ ក្នុងការ​បង្ក្រាប​បទល្មើស​នៅតាម​ទីតាំង​រស់នៅ​ដូចជា​៖ បុរី ខុន​ដូរ អាត​មិន សណ្ឋាគារ កាស៊ីណូ រី​សត និង​សំណង់​អគារ​ធំៗ ដែលជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​។​a lim rasmey2 
​