» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9181 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699352 នាក់

ស្លៀក​ហូល​ផាមួង​ហាត់ប្រាណ​ផលិតករ​ថា ជាការ​ឌឺដង​ជម្លោះ​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ក្នុងពេលដែល​បុរស​ជាន់​ទង់ជាតិ​គ្មាន​អ្នក​និយាយ​!

​ភ្នំពេញ​៖​ការយក​ហូល​ខ្មែរ​ទៅ​ស្លៀក​ហាត់ប្រាណ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​ដោយ​រិះគន់ថា​មិន​ផ្តល់​តម្លៃ​អត​ត្ត​សញ្ញាណ និង​តម្លៃ​វប្បធម៌​ជាតិ​ខ្លួនឯង​ក្នុងពេលដែល​គ្មាន​ច្បាប់​ណា​មួង​ហាមឃាត់​ឡើយ ។​ក្រៅពី​មហាជន​រិះគន់​លោក ហ៊ុយ យ៉ា​ឡេង ដែលជា​ផលិតករ​ខ្មែរ​ល្បីឈ្មោះ​បានចាត់ទុក​ទង្វើរ​នេះ​គឺជា​ការ​ឌឺដង​ជម្លោះ​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​។​a club hold 

​លោក ហ៊ុយ យ៉ាង​ឡេង បាន​លើកឡើងថា​៖ «​ខ្ញុំ​ធ្លាប់​ឆ្លើយ​សំណួរ​នេះ​នៅ​ទូរទស្សន៍​ដែរ​ការ​ស្លៀក​ប៊ី​គី​នី​នៅ​សមុទ្រ ឬ​ស្លៀក​សិច​ស៊ី​ហួសហេតុ​បើ​គាត់​ស្លៀក​លក្ខណៈ​ឯកជន​ថត​ទុក​មើល​ខ្លួនឯង​មិនជា​ខុស​ទេ​ជា​សិទ្ធ​របស់គាត់​តែបើ​គាត់​ស្លៀក​ហើយ​ផុស​ជា​សាធារណៈ​គាត់​ត្រូវ​ទទួលរង​នៅ​ការរិះគន់​ពី​អ្នក​វប្បធម៌​និយម​»​។​​លោក​បន្តថា ចំពោះ​ការ​តប​ឌឺដង​ឲ្យ​ទៅ​អ្នក​វប្បធម៌​ដោយ​ស្លៀក​ហូល​ផាមួង​ជាការ​ឌឺដង​ជម្លោះ​គឺ ជាការ​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ លោក​ឲ្យ​យោបល់​ថា ប្រទេស​យើង​កាន់​ព្រះពុទ្ធសាសនា​ហើយ​ប្រពៃណី​បុរាណ​នៅ​ល្អ​ផូរផង់​ការ​ស្លៀកពាក់​យើង​ប្រកាន់ខ្ជាប់​ទៅតាម​កាល និង​ពេលវេលា​ថ្ងៃសីល​ទៅ​វត្ត​ស្លៀកពាក់​ស​ថ្ងៃ​បុណ្យទាន​ប្រពៃណី​ស្លៀក​ហូល​ផាមួង​ទៅ​ហែល​ទឹក​ត្រូវ​ស្លៀក ខោអាវ​ហែល​ទឹក ទៅ​ហាត់ប្រាណ​ស្លៀក​ខោអាវ​ហាត់ប្រាណ​តែ​អ្វីដែល​ត្រូវ​ជ្រើស​យក​គឺ​សម្លៀកបំពាក់​សម រម្យ​បើ​ចង់​ផុស​ជា​សារ​ធារ​ណៈ​។​

​ផលិតករ ហ៊ុយ យ៉ា​ឡេង បាន​និយាយទៀតថា​បើ​ចង់​លើស​ដូច​អឺរ៉ុប​ថត​ទុក​មើល​ខ្លួនឯង​គឺ​មិន​អី្វ​ទេ​តែបើ​ផុស​ជា​សារ​ធា​រណៈ​នៅលើ​ហ្វេ​ស​ប៊ុ​ក ពិតណាស់​ត្រូវ​ទទួលយក​ការរិះគន់​ពី​អ្នក​មិន​ពេញចិត្ត បើ​នៅតែ​ចង់​ផុស​គួរ​រក​បណ្ដាញ​ស​ង្គ​ណា ដែល​ទំនើបនិយម​សម្បូរ​បរទេស​លេង​ដូចជា Instagram វិញ​ទើប​មិនសូវមាន​អ្នក​រិះគន់​។​ការពិត​សម័យ​ហ្វេ​ស៊ុ​ក​នេះ​បើ​និយាយ​ឲ្យ​ចំ​វា​សម្បូរ​ណ៍​អ្នក​តែ​ស្ករ​សម្បូ​អ្នក​ទើស​ព្រោះ​សប្បាយ​បាន​ចូលធ្វើ​អធិប្បាយ​(comment)​ក្នុង​ហ្វេ​ស​ប៊ុ​ក​។​សារ​ពត៍​មាន​យើង​មិនដឹងថា​សកម្មភាព​ស្លៀកពាក់​ហូល​ផាមួង​ចឹ​ង​ជាការ​សម្តែង​ឬ​ជាការ​ឌឹ​ដង​អ្វី​នោះទេ​។​

តែ​អ្វីដែល​សុំ​ស​សើរ​គឺ​យុវតី​ទាំងនោះ​មិនមែន​ក្រ​ណា​ស្លៀកពាក់​ហើយ​ជិះឡាន​ទៅ​ហាត់​ទៀត​។​ការពិត​វា​ជា​សេរីភាព​នៃ​ការ​ស្លៀកពាក់​តើ​ព្រោះ​ស្រុក​យើង​វា​គ្មាន​ច្បាប់​ណា​ហាម​មិន​ឲ្យ​ស្លៀក​ហូល​ផាមួង​ទៅ​ហាត់ប្រាណ​ណា​?​អ្នកមាន​លុយ​គេ​អាច​ធ្វើបាន​តើ​។​យក​ល្អ​អ្នក​រិះគន់​គួរប្រកាន់​ទ្រឹស្តី​ព្រះ​សមណ​គោត្ត​ម​ដែល​ប្រដៅ​ឲ្យ​បំបាត់​កី​លេស​និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​គឺ​បាន​សុខ​ហើយ​!​។​​ដោយឡែក​ក្រៅពី​ព្រិ​ត្តិ​ការណ៍​ស្លៀក​ហូល​មក​ហាត់ប្រាណ​ដែល​ទទួលបាន​ការរិះគន់​ក្នុងពេលដែល​អ្នកខ្លះ​គ្មា​គ្មាន​លុយ​ទិញ​មក​ស្លៀក​ផង​នោះ​វា​ក៏​បុរស​ម្នាក់​ដែល​បាន​ជាន់​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅលើ​ទូក​នេសាទ​នៅក្នុង​ទន្លេមេគង្គ ខណៈ​កំពុងធ្វើការ​នេសាទ​ផងដែរ​។​ករណី​យ៍​នេះ​មិនទាន់មាន​ការរិះគន់​ច្រើន​ទេ​តែ ពេលនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន ដើម្បី​យកមក​សួរនាំ​ករណី​នេះហើយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤​។ បុរស​រូបនេះ មានឈ្មោះ ឃិន ភារ​ម្យ អាយុ ៥២​ឆ្នាំ រស់​លំនៅ​ភូមិ​ក្រចេះ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។​

​លោក ប៊ុន សុខា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​សាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​កំពុងតែ​សួរនាំ និង​អង្កេត​ទៅលើ​រឿងនេះ​នៅ​មិនទាន់មាន​ចំណាត់ការ​បែបណា​នោះទេ​។​​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ រដ្ឋបាល​ខេត្តក្រចេះ ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ថ្មីៗ​នេះ មាន​គ្រុប​បណ្តាញ​ទំនាក់ទំនង​សង្គម​គណនី​ឈ្មោះ របាយការណ៍​ថ្មី គ្រុប​៥៥៥​នាក់ និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​សំណាង មាន​លាភ បាន​បង្ហោះ​ព័ត៌មាន បុរស​ម្នាក់​ធ្វើការ​នេសាទ យក​ទង់ជាតិ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ជាន់​នៅលើ​ទូក​នេសាទ នៅក្នុង​ទន្លេ​មុខ​សាល​មហោស្រព​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ នេះ​។​a club hold1 a club hold2 a club hold3 
​