វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1813 នាក់
ម្សិលមិញ 2663 នាក់
សរុប 15674093 នាក់
ប្រទេសជប៉ុន៖ លោកតា Chitetsu Watanabeគឺជាបុរសជប៉ុនម្នាក់ដែលមានអាយុវែងជាងគេ លើពិភពគឺលោក អាយុ ១១២ ឆ្នាំនិង៣៤៤ថ្ងៃ។លោកតា បានទទួលវិញ្ញាបណ្ណបត្របញ្ជាក់ពីស្ថាប័នឯតទគ្គកម្មពិភពលោក Guinness World Records នៅមណ្ឌលមនុស្សចាស់របស់គាត់ក្នុងទីក្រុង Niigata ស្ថិតនៅភាគឦសានប្រទេសជប៉ុន។ លោកតាកើតនៅទីក្រុង Niigata ក្នុងឆ្នាំ ១៩០៧។
គាត់នៅតែចូលចិត្តអាហារផ្អែមត្បិតឥឡូវអស់ធ្មេញរលីងក៏ដោយ និងចូលចិត្តនំខារ៉ាមែល និង បឺផ្អែម ព្រោះជាអាហារដែលគាត់មិនចាំបាច់ទំពារ។យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា លោកតាបានប្រាប់អាថ៍កំបាំងមួយថាដើម្បីអាយុវែងគឺ “កុំមានកំហឹងឱ្យសោះ និង រក្សាស្នាមញញឹមជានិច្ច”។ប្រពន្ធរបស់កូនប្រុសច្បងរបស់គាត់ឈ្មោះ Tetsuo បាននិយាយថា “ខ្ញុំមិនដែលឃើញគាត់ស្រែកគំហ៊ក ឬ ខឹងច្រឡោតម្តងណាឡើយ។ គាត់ជាមនុស្សស្រឡាញ់មើលថែកូនចៅណាស់”៕