
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3932 នាក់
ម្សិលមិញ 6815 នាក់
សរុប 20056426 នាក់
ប្រទេសថៃ៖ ជ័យលាភីបរវកញ្ញា Miss Grand India ដែលជាម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ ២០២៤ នាង រ៉ាឈែល ហ្គុបតា (Rachel Gupta) និយាយថា នាងបានសម្រេចបោះបង់ចោលតំណែងម្ចាស់ម្កុដជាផ្លូវការហើយ ក្រោយអ្នករៀបចំកម្មវិធី MGI មិនបានគោរពតាមពាក្យសន្យា និងមិនយកចិត្តទុកដាក់មើលថែរក្សានាងឱ្យបានស័ក្តិសមជាម្ចាស់មកុដទាល់តែសោះ ។
លើសពីនេះ ហ្គូបតា (Gupta) រៀបរាប់ផងដែរថា គួបផ្សំទាំងបរិយាកាសនៅជុំវិញខ្លួន ពោរពេញដោយបញ្ហា ឬស្ថានភាពមិនល្អ ទើបធ្វើឱ្យនាង មិនអាចនៅបន្តស៊ូទ្រាំជាបន្តទៀតបានឡើយ ។ ក្រៅពីការលើកឡើងរបស់ម្ចាស់មកុដ ស្ថាប័ន Miss Grand International (MGI) ឯណោះវិញ បានប្រកាសថា ខ្លួនបានដកហូតមកុដពីនាង រ៉ាឈែល ហ្គុបតា (Rachel Gupta) ដែលជាម្ចាស់ម្កុដ Miss Grand International ឆ្នាំ ២០២៤ ដោយតម្រូវឱ្យបវកញ្ញាឥណ្ឌា ប្រគល់សងមកុដត្រឡប់មកខាងស្ថាប័នវិញ ក្នុងរយៈពេល ៣០ថ្ងៃ ។
ស្ថាប័ន MGI និយាយថា ការសម្រេចចិត្តនេះ កើតឡើងនៅពេល នាងខកខានអនុវត្តភារកិច្ចរបស់នាង ប៉ុន្តែបែរជាធ្វើការលើគម្រោងខាងក្រៅដោយគ្មានការអនុញ្ញាត និងបដិសេធមិនចូលរួមដំណើរកម្សាន្តដូចបានគ្រោងទុកទៅកាន់ប្រទេសហ្គាតិម៉ាឡា ។គួររម្លឹកថា យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការ MGI និយាយថា Miss Grand នាងហ្គុបតា (Gupta) មិនទទួលបានការអនុញ្ញាតឱ្យប្រើតួនាទី (Title) ឬមកុដ Miss Grand International ២០២៤ ជាបន្តទៀតនោះទេ។ សេចក្ដីថ្លែងការណ៍ដដែលនេះ ឱ្យដឹងទៀតថា ការសម្រេចចិត្តនេះ ត្រូវបានអនុវត្តភ្លាមៗ ៕ប្រភព៖ VN Express/ Facebook Fan of Drama