» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9721 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699892 នាក់

តារាចម្រៀង​ជើងចាស់ ម៉េង កែវពេជ្ជតា ត្រូវបាន​គេ​ប្ដឹង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ

 

​ភ្នំពេញ​៖​វា​ជា​រឿង​ដែល​គួ​ឲ្យ​ចាប់អារម្មណ៍​ដែរ តារាចម្រៀង​ស្រី​ជើងចាស់​ល្បីឈ្មោះ ម៉េង កែវពេជ្ជតា​ដែល​ល្បី​ដោយសារ​បង្ហោះ​វីដេអូ​វាយប្រហារ​គូសត្រូវ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អា​ឡូ​វ​ត្រូវបាន​គេ​ប្តឹង​ហើយ​ពីបទ​បរិហារកេរ្តិ៍​។​a meng picha 

មានកា​រកត​សម្គាល់ថា​នៅ​ថ្ងៃបុណ្យ​អ្នក​ម្តាយ​កាលពីដើម​សប្តាហ៍​មុននេះ អ្នកនាង ម៉េង កែវពេជ្ជតា បាន​Live​វីដេអូ រៀបរាប់​ពី​ការប្រឹងប្រែង តស៊ូ​ក្នុង​ឆាកជីវិត ដើម្បី​កូនប្រុស​ស្រី ក្រោយ​លែងលះ​ស្វាមី​។ ពេល​Live​វីដេអូ​នោះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​ចូលទៅ​Comment សួរ​អំពី​រឿង​ប្រាក់​ដែល​នាង​បានទទួល​ក្រោយ​ការ​លែងលះគ្នា​នោះ ធ្វើ​ឲ្យ​នាង​ក្ដៅ​ចុង​ច្រមុះ ក៍​ចាប់ផ្តើម​បើក​កកាយ​រឿង​ជូរចត់​របស់​នាង​នៅពេល​រួមរស់​ជាមួយ​ស្វាមី និង​ក្រោយពេល​លែងលះគ្នា​។​

​នាង​បានលើកឡើង​ពី​ការដែល​ត្រូវ​ក្លាយខ្លួនជា​ភរិយា និង​រង​នូវ​ភារៈ​មើល​ការខុសត្រូវ​ជាច្រើន ក្រោយពេល​រួមរស់​ជាមួយ​អតីត​ស្វាមី រហូត​ជួប​រឿង​រកាំរកូស ការមើល​ងាយ ជេ​ប្រមាថ ការវាយដំ ការរំលោភ​សិទ្ធិសេរីភាព ការ​បង្ខូច​កិត្តិយស និង​ទម្លាក់កំហុស​ជាច្រើន​បន្តបន្ទាប់ រហូត​លែងលះគ្នា ដែល​ទីបំផុត នាង​ទទួលបាន​ត្រឹមតែ​ការមើល​ថែកូន​ទាំងពីរ និង​មិន​ទទួលបាន​ទ្រព្យសម្បត្តិ​ដែល​ប្រឹងប្រែង​រកបាន​រួមគ្នា​នោះ​សោះ​។​

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ថ្លែងថា អតីត​ស្វាមី​នៅតែ​ចិញ្ចឹមចិត្ត​ព្យាបាទ​នាង និង​មិនបាន​បំពេញ​តួនាទី​ជា​ឪពុក​គឺ​មានតែ​ការរំខាន និង​រារាំង​មិន​ឲ្យ​កូន​ចេញទៅ​រៀន​នៅ​បរទេស​ជាដើម​។ ទោះ​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ក្តី ប៉ុន្តែ​នាង​មើលថែរ​កូនប្រុស​ស្រី​របស់​នាង​បាន​យ៉ាង​ល្អ​។​​នៅក្នុង​វីដេអូ​ឡាយ​ចំនួន ៣​ឃ្លី​ប ដែលមាន​រយៈពេល​ជាច្រើន​ម៉ោង​នោះ អ្នកនាង ម៉េង កែវពេជ្ជតា សង្កត់​ហើយ​សង្កត់​ទៀត​ទៅលើ​ចំនុច​ត្រង់​ថា ប្ដី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ជេរ​គ្នា ហេតុអ្វី​ក៏ត្រូវ​បញ្ចេញ​សំឡេង​របស់​នាង​ដែល​ត្រូវ​អតីត​ស្វាមី​លួច​ថត តែ​ភាគី​អ្នកនាង​ម្ខាង ឱ្យ​ពិភពលោក​បាន​ស្ដាប់​អ៊ីចឹង ហើយ​ចុះ​សំឡេង​អតីត​ប្ដី​ដែល​ជេរ​នាង​ក្ដែ​ងៗ ម៉េច​មិន​បញ្ចេញ​សំឡេង​មក​ក្រៅ​ផង វា​ហាក់បីដូចជា​អយុត្តិធម៌​ពេក​ចំពោះ​នាង​ពេក​ហើយ ដែល​កន្លងមក​ខិតខំ​ថែរក្សា​កិត្តិយស​ឱ្យ​ប្ដី​អស់​ជាច្រើន​ឆ្នាំ ទាំង​បិទមាត់​សង្កត់ចិត្ត​។​

​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ឌឺដង​ទៅកាន់​លោក មួង ឃីម ជា​អតីត​ស្វាមី​ថា ប្រពន្ធ​ថ្មី​ក្រោយ​ដែល​លោក មួង ឃីម បានមក​នោះ គឺ​សម​នឹង​ទទួល​កម្ម​ពារ​ពី​នាង​ហើយ ។ ភាព​វេទនា​របស់​នាង​និង​កូនៗ គឺមាន​ច្រើនណាស់​ក្នុង​រយៈ​១០​ឆ្នាំ​មកនេះ​។​​អ្នក​ដែលជា​ម្ចាស់​បណ្តឹង​ត្រូវបាន​គេ​ដឹងថា​ឈ្មោះ រស់ សោ​ភ័​ណ្ឌ​បាន ដាក់ពាក្យ​ប្តឹងទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សម្លុត​កុំ​ឲ្យ​ដាក់ពាក្យ​បណ្តឹង តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​យោងតាម​ពាក្យបណ្តឹង ដាក់ចូល​តុលាការ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ស្ត្រី ឈ្មោះ​រស់​សោ​ភ​ណ្ឌ័​ដែល​ទំនងជា​ប្រពន្ធក្រោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ មួង ឃីម អតីត​ប្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ១០០​រៀល និង​សុំ​ឲ្យ​ចោទប្រកាន់ ផ្តន្ទាទោស​តាមច្បាប់ និង​សុំ​ឲ្យ​ប្រកាស​សុំទោស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជា​សាធារណៈ​។​គេ​នៅ​ទាន់​ឃើញ​មានប្រតិកម្ម​យ៉ាងណា​ពី​អ្នកនាង ម៉េង កែវពេជ្ជតា នៅឡើយ​ទេនោះ​ទេ​ក្រោយពី​រឿង​ត្រូវ​បែកធ្លាយ​ដល់​អ្នកកាសែត​។​a meng picha1 a meng pich a meng pich1 

​