» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11080 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701251 នាក់

បញ្ហា​ដាក់​កូតា​បុគ្គ​លឹក​រដ្ឋ​ឲ្យ​កូន​មន្ត្រី​ជា​អ្នកតស៊ូ​គឺជា​ប្រភព​ដែល​នាំ​ឲ្យ​មាន​បាតុកម្ម​ស្លាប់​មនុស្ស​នៅ​បង់​ក្លា​ដេ​ស​!

 

​បង់​ក្លា​ដេ​ស​៖ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២០ ខែកក្កដា (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) បាន​ដំឡើង​កម្រិត​សេចក្ដីណែនាំ​នៃ​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ដល់​កម្រិត​ទី​៤ ជាមួយ​ការជំរុញឱ្យ​ពលរដ្ឋ​របស់ខ្លួន ចៀសវាង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ​ដោយសារ​ភាពចលាចល ចំពោះមុខ​កុបកម្ម​តវ៉ា​ដ៏​ហិង្សា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​ប្រទេស​កាណាដា​និង​សឹង្ហ​បុរី​ក៏​ចេញ​សេចក្តីណែនាំ​ដូច​អាមេរិក​ផងដែរ​។​a banglades2 

​គួរ​បញ្ជាក់ថា បង់​ក្លា​ដែ​ស បាន​រង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ក្លា​ក្នុង​សប្តាហ៍​នេះ ជុំវិញ​កូតា​លើ​វិស័យ​ការងារ​សាធារណៈ ដែល​រួមមាន​ទាំង​ការកំណត់​ប្រព័ន្ធ​កូតា​ការងារ ៣០% សម្រាប់​ចំនួន​កូនចៅ​ជំនាន់​ក្រោយ របស់​ក្រុម​អ្នកតស៊ូ​ដើម្បី​សេរីភាព​សម័យ​សង្គ្រាម​ឆ្នាំ ១៩៧១ ដែល​បង់​ក្លា​ដែ​ស​ទទួលបាន​ឯករាជ្យ​ពី​ប៉ា​គី​ស្ថាន​។ ការណ៍​នេះ បាន​បង្ក​ការខឹង​សម្បារ ដល់​សិស្ស​និស្សិត ដែល​កំពុង​ប្រឈមមុខ​នឹង អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ក្នុងចំណោម​យុវជន ខណៈ​យុវជន​បង់​ក្លា​ដែ​ស​ជិត ៣១​លាន​នាក់​មិនមាន​ការងារ​ធ្វើ ឬ​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​អប់រំ ក្នុងចំណោម​ប្រជាជន​សរុប ១៧០​លាន​នាក់​។​

​រយៈពេល ៥​ថ្ងៃ​មកនេះ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់​បែកផ្សែង​ដើម្បី​បំបែក​ការតវ៉ា ខណៈ​ក្រុមបាតុករ​បាន​ប៉ះទង្គិច​ជាមួយ​បុគ្គលិក​សន្តិសុខ ដោយ​គប់​ដុំថ្ម និង​ដុត​រថយន្ត​។ គិត​ត្រឹម កាលពី​ថ្ងៃទី​២០ ខែកក្កដា ចំនួន​អ្នកស្លាប់​នៅក្នុង​ការប៉ះទង្គិច​គ្នា​រវាង​កុបករ និង​ប៉ូលិស​បាន​កើន​ដល់ ១១៤​នាក់​។​​សេវា​អ៊ិន​ធឺ​ណិ​ត និង​សារ​ជា​អក្សរ​នៅលើ​ទូរ​សព្ទ បាន​ជួបប្រទះ​នូវ​ភាពរអាក់រអួល​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍ ដោយសារតែ​ការ​កាត់ផ្តាច់​ចេញពី​ពិភពលោក​ដោយ​មិនឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន ស្របពេល​មន្ត្រីនគរបាល​បាន​បង្ក្រាប​នូវ​រាល់​ការតវ៉ា​ដែល​បាន​បន្ត​កើតមាន​ជា​ហូរហែ បើទោះបី​ជាមាន​បម្រាម​ហា​ម​ឃាត់​ចំពោះ​ការជួបជុំ​ជា​សាធារណៈ​បែបណាក៏ដោយ ។​

​ការហៅ​ទូរ​សព្ទ​ទៅ​ក្រៅប្រទេស ភាគច្រើន​មិនអាច​ត​ភ្ជាប់​បានឡើយ ខណៈ​គេហទំព័រ​របស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​បង់​ក្លា​ដែ​ស មិន​បានធ្វើ​បច្ចុប្បន្នភាព​អ្វី​ទាំងអស់ ហើយ​ប្រព័ន្ធ​បណ្តាញ​សង្គម​ក្នុងប្រទេស​នេះ នៅតែ​បន្ត​អសកម្ម ។​​មន្ត្រីនគរបាល​កុបកម្ម បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គប់​គ្រាប់បែកដៃ ដើម្បី​បំបែក​ក្រុមបាតុករ ខណៈដែល​ក្រុមបាតុករ បាន​ប៉ះទង្គិច​ជាមួយ​បុគ្គលិក​សន្តិសុខ ដោយ​គប់​ដុំឥដ្ឋ និង​ដុត​កម្ទេច​រថយន្ត​ជាដើម ។​

​គួរ​រំ​ឮ​កថា ចាប់តាំងពី​លោកស្រី Sheikh Hasina បាន​បន្ត​ជាប់ឆ្នោត​សម្រាប់​ដឹកនាំ​ប្រទេស​ក្នុង​អាណត្តិ​ទី​៤ បាតុកម្ម ក៏បាន​កើតមាន​ឡើងជា​បន្តបន្ទាប់ ដែល​ជំរុញ​ដោយ​ភាព​គ្មាន​ការងារ​ធ្វើ​ខ្ពស់ ក្នុងចំណោម​យុវជន​ជិត​មួយ​ភាគ​ប្រាំ​នៃ​ប្រជាជន​សរុប​ទាំង ១៧០ លាន​នាក់​របស់​ប្រទេស​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ ។​បង់​ក្លា​ដែ​ស បាន​រំដោះប្រទេស​រើខ្លួន​បំបែក​ចេញពី​ប៉ា​គី​ស្ថាន​នៅ​ឆ្នាំ​១៩៧១​។ ឥស្សរជន​ទាមទារ​ឯករាជ្យ​ដែល​គេ​ចាត់ទុកថា​ជា​អ្នកតស៊ូ​និង​មានគុណ​បំណាច បានផ្តល់​ឲ្យ​កូនចៅ​របស់​ពួកគេ នូវ​សិទ្ធិ​ពិសេស ដើម្បី​បន្តវេន​ចូលកាន់​មុខងារ​រដ្ឋការ​។ កៅអី​ការងារ​រដ្ឋ ចំនួន​៣០% នៃ​ចំនួន​ការជ្រើសរើស​មន្ត្រី​សាធារណៈ ត្រូវ​រក្សាទុក​សម្រាប់​ពួក​កូនចៅ​វីរជន​ទាំងនោះ​។ ចំណុច​នេះហើយ ដែលជា​ក្តី​ខឹងសម្បារ​របស់​និស្សិត​បាតុករ​។ ក្រោម​សម្ពាធ​បាតុកម្ម​ច្រើនឡើង តុលាការ​កំពូល​បង់​ក្លា​ដែ​ស បានសម្រេច​ព្យួរ​ច្បាប់​នេះ​១​ខែ តែ​បាតុករ​នៅតែ​មិន​សុខចិត្ត​។​

​ប្រឈម​នឹង​ស្ថានភាព​កាន់តែ​ដុនដាប​នៅក្នុង​ស្រុក លោកស្រី​នាយករដ្ឋមន្ត្រី ឆេ​ក ហា​ស៊ីណា បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​អេ​ស្ប៉ា​ញ​និង​ប្រេ​ស៊ី​ល​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏បាន​ដាក់​បំរាម​គោរ​ចរ​ដែល​ចូល​ជា​ធរមាន​ភ្លាម នៅ​យប់​ថ្ងៃ​សុក្រ​ឈានចូល​ថ្ងៃ​សៅរ៍ ហើយ​ដែល​តម្រូវ​ឲ្យ​ដាក់ពង្រាយ​កងកម្លាំង​យោធា​។​​បន្ទាប់ពី​មាន​បាតុកម្ម​មាន​មនុស្ស​ស្លាប់​ជា​ច្រើ​នាក់ តុលាការ​កំពូល​ប្រទេស​បង់​ក្លា​ដេ​សបាន​កម្ត​ល់ស​ម្រេច ព្រម​បញ្ចុះ​កូតា​នៃ​ការជ្រើសរើស​បុគ្គលិក​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ពី​៣០ មក​នៅត្រឹម​៥% សម្រាប់​កូនចៅ​របស់​អ្នកនយោបាយ​ដែល​បាន​តស៊ូ​ដើម្បី​ឯករាជ្យ​ជាតិ និង​២% សម្រាប់​កូតា​ផ្សេងៗ​។ ជា​សរុប ប៉ុស្តិ៍​ការងារ​រដ្ឋ​ចំនួន​៩៣% នឹង​បើកចំហ​ឱ្យ​គ្រប់​ប្រជាពលរដ្ឋ​មាន​សមត្ថភាព​និង​ដោយ​គ្មាន​តូ​កា​ទេ​។ នេះ​ជាការ​លម្អិត​របស់​រដ្ឋ​អាជ្ញា​នៃ​តុលាការ​កំពូល​ដដែល​។ តុលាការ​កំពូល​ក៏បាន​បង្គាប់​ដែរ ឱ្យ​បាតុករ​និស្សិត​ទាំងអស់ បញ្ឈប់​សកម្មភាព​និង​ត្រលប់​ចូល​សិក្សា​វិញ​។​

​បង់​ក្លា​ដែ​ស គ្មាន​លទ្ធផល​ផ្តល់​ការងារ​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ចំនួន​សរុប​ជាង​១៧០​លាន​នាក់​ទេ​។ ប្រព័ន្ធ​កូតា​ខាងលើ​ជា​ប្រភព​ដ៏​ចម្បង​មួយ ក្នុង​គំនិត​យុវ​និស្សិត​មាន​សញ្ញាប័ត្រ​នាំឱ្យមាន​វិបត្តិ​ការងារ​ធ្ងន់ធ្ងរ និង​ផ្តល់​ប្រយោជន៍​ដល់​តែ​កូនចៅ​នៃ​គ្រួសារ​ស្និទ្ធ​និង​គាំទ្រ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោកស្រី ឆេ​ក ហា​សា​ណា​។ បាតុករ​បាន​ថែមទាំង​ចោទ​រដ្ឋាភិបាល​របស់លោក​ស្រី​ហា​សា​ណា ថា​បាន​បំពត់​អំណាចតុលាការ​ឱ្យនៅ​ក្រោម​បង្គាប់​ខ្លួន​ទៀតផង​។ ហេតុដូច្នេះ​ហើយ​បាន​បាតុករ​ខ្លះ​ទាមទារ​ឱ្យ​លោកស្រី​នាយករដ្ឋមន្ត្រី​លាលែង​ចេញពី​តំណែង​តែម្តង និង​ប្រកាស​បន្តធ្វើ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​ទៀត ទោះបីជា​តុលាការ​ព្រម​កែសម្រួល​ប្រព័ន្ធ​កូតា​ជ្រើសរើស​បុគ្គលិក​រដ្ឋ​ក៏ដោយ​។​

​ឈ្នះឆ្នោត​កាន់អំណាច អាណត្តិ​ទី​៤ លោកស្រី​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស បាន​ក្តោប​ក្តាប់​អំណាច​ស្រុកទេស អស់ ១៥​ឆ្នាំ​រួចមកហើយ​។ ក្រុមបាតុករ និង​សង្គម​ស៊ីវិល បាន​រិះគន់​លោកស្រី​ថា​បាន​ប្រើ​អំណាច​ផ្តាច់ការ រំលោភ​សេរីភាព​បញ្ចេញ​មិត្ត បំបិទ​សំឡេង​អ្នកប្រឆាំង ដោយ​ផ្លូវ​តុលាការ​។ ជាក់ស្តែង ថ្មី​នេះ ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់ លោក Ruhul Kabir Rizvi Ahmed ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន​។​​ប្រភព​៖ Reuters/ CAN/AFPa bangladesh a bangladesh1 

​