» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5462 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695633 នាក់

នគរបាលជាតិ​នឹងដាក់​កម្លាំង​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរ​នៅ​ថ្ងៃទី​១​ឧសភា​


ភ្នំពេញ​៖ គោលដៅ​៥៦៨​កន្លែង និង​កម្លាំង​នគរបាល​សរុប​៣.៩១៩​នាក់ នឹងត្រូវ​ដាក់ពង្រាយរ​ង់​ចាំ​ឃាត់​យានយន្ត​បើកបរ​ល្មើសច្បាប់​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ខាងមុខនេះ​។​a police trafic3 
​

​យោងតាម​សេចក្តីរាយការណ៍​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នឿ​ត សាវឿន អគ្គ​អគ្គស្នងការ​នគ​របាល​ជាតិ​ជូន​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្សួ​ង​មហាផ្ទៃ​ចុះ ថ្ងៃទី​២៧ ខែមេសា​ដែល​ត្រូវបាន​ចែកចាយ​ជូន​កាសែត បាន​ឲ្យ​ដឹងថា គោលដៅ​អចល័ត​៤៣៦​កន្លែង និង​គោលដៅ​ចល័ត​៦៨​កន្លែង និង​គោលដៅ​ដើមទី​៦៤​កន្លែង ជាមួយនឹង​កម្លាំង​នគរបាល​ចរាចរណ៍​៣៥០៧​នាក់ និង​កម្លាំង​សហការ​ចំនួន​៤១២​នាក់ នឹងត្រូវ​ដាក់ពង្រាយ​ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា​នេះ​តទៅ​។​

​អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ត្រៀម​ប្រើប្រាស់​មធ្យោបាយ ចំនួន​៣៦៤​គ្រឿង ក្នុងនោះ​រថយន្ត​៦៦​គ្រឿង​និង ម៉ូតូ​២៩៨​គ្រឿង ព្រមទាំង​បាន​ត្រៀម​រួចជាស្រេច​រៀបចំ ទីតាំង​រក្សាទុក​យា​យន្ត​ល្មើស​ដែល​ត្រូវ​ឃាត់ទុក និង​កែតម្រូវ សម្រាប់​ពេលដែល​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​កើន​លើស​រហូតដល់​៥​ដង​នាពេល​ខាងមុខនេះ​។ ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​តទៅ នគរបាល នឹង​ចាប់ផ្ដើម​អនុវត្ត​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស នឹង​ច្បាប់​ចរាចរណ៍​តាម​អនុក្រឹត្យ​ថ្មី​ដែល​ប្រាក់​ពិន័យ​បាន​តម្លើង​ពី​៣ ទៅ ៥​ដង​។​

អនុក្រឹត្យ​ថ្មី​ចុះហត្ថលេខា​ដោយ​សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា អ្នកជិះ​ម៉ូតូ អត់​ពាក់មួក​សុវត្ថិភាព​ពិន័យ​៦​ម៉ឺន​រៀល អ្នកបើកបរ​ឆាប​គេ​ពិន័យ​១០​ម៉ឺន​រៀល បើកឡាន​និយាយ​ទូរស័ព្ទ ពិន័យ​៨​ម៉ឺន​រៀល ។​​ដោយឡែក អ្នកបើកបរ​យានយន្ត​ក្នុងស្ថានភាព​ស្រវឹង ដែលមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី​០,៤០​មី​លី​ក្រាម ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផាកពិន័យ​រួមមាន​ទឹកប្រាក់​ចំនួន ១​លាន​រៀល សម្រាប់ទោ​ចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រឺ​ម៉ក ឬ​ត្រីចក្រយានយន្ត ឬ​ម៉ូតូ​កង់​បួន និង​ផាក​២​លាន​សម្រាប់​យានយន្ត​ធុន​ស្រាល ហើយ​ផាក ៤​លាន​រៀល សម្រាប់​យានយន្ត​ធុន​ធ្ងន់ និង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​បន្តដំណើរ​ទៅមុខទៀត ។​

​ក្នុងករណី​ជនល្មើស​ធ្លាប់​ទទួលរង​នូវ​ការពិន័យ​អន្តរការណ៍​ម្ដង​រួចហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​បទល្មើស​នេះ​ទៀត​ក្នុង​រយៈពេល​៦​ខែ ចាប់ពី​ការផាកពិន័យ​អន្តរការណ៍​លើក​មុន ត្រូវ​ផ្ដន្ទាទោស​តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​៕a po ta5 a police trafic1 a police trafic2 

​