
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6450 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696621 នាក់
កំពង់ឆ្នាំង៖ នគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាល ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ជាបន្តបន្ទាប់ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនកាលពីវេលាម៉ោង២០ និង២៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ បានចុះល្បាតត្រួតពិនិត្យនិងឃ្លាំមើល នៅចំណុចព្រៃមួយកន្លែង ក្នុងភូមិទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កុត មុន្នីរាជ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិ ឃុំខាងលើ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀន ចំនួន ៤ញ្ចប់ និងទូសព្ទដៃ ១គ្រឿង។
លោក ហ៊ុល វាសនា បានឲ្យដឹងទៀតថា នៅវេលាម៉ោង២ និង២៥នាទី កណ្តាលអាធ្រាតុឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ទៀត ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ក្នុងនោះ ១, ឈ្មោះ សិទ្ធ សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ២, ឈ្មោះ លឹម ភារម្យ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង ២នាក់ មានទីលំនៅក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងបានមាន ថ្នាំញៀនចំនួន ៤កញ្ចប់ និងទូរសព្ទដៃ១គ្រឿង។ ជនសង្ស័យទាំង ៣នាក់ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕