» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7875 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698046 នាក់

ទាហានថៃ​ ប្រកាសត្រៀមដណ្តើមយកដីដែលពលរដ្ឋខ្មែរកំពុងរស់នៅឱ្យបាន​ នៅថ្ងៃទី១០​ តុលាដោយមិនស្តាប់ការតវ៉ារបស់កម្ពុជា

 

ប្រទេសថៃ៖ផ្ទុយពីជំហរអ្នកនាំពាក្យកងទព័ថៃដែលអះអាងកាលពីថ្ងៃទី៥តុលាថាគេនឹងចូលប្រជុំRBCតាមការអញ្ជើញរបស់ភាគីកម្ពុជាកងទ័ពភូមិភាគទី១របស់ថៃនៅថ្ងៃចន្ទទី០៦ខែតុលាឆ្នាំ២០២៥ និយាយថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC)កម្ពុជា-ថៃ នាពេលខាងមុខទេ លុះត្រាតែយោធភូមិភាគទី៥របស់កម្ពុជា បង្ហាញផែនការបណ្តេញជនស៊ីវិលកម្ពុជា ចេញពីតំបន់ជម្លោះចំនួនបី ដែលខ្លួនអះអាងថាស្ថិតនៅក្នុងខេត្តស្រះកែវប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation។a army thai 1 

នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំថ្ងៃរបស់ខ្លួនចុះថ្ងៃចន្ទ ទី០៦ តុលាឆ្នាំ២០២៥ កងទ័ពភូមិ១ បាននិយាយថា ខ្លួនបានស្នើសុំឱ្យយោធភូមិភាគទី៥កម្ពុជា រៀបចំផែនការបណ្តេញជនស៊ីវិលកម្ពុជាចេញពី ភូមិបានណងចាន់(Ban Nong Chan) និងបានណងយ៉ាកែវ( Ban Nong Ya Kaeo) ក្នុងស្រុកគោកស៊ុង( Khok Sung )និង បានខ្លងផែង(Ban Khlong Phaeng) នៅស្រុកតាផ្រាយ៉ា( Ta Phraya )ខេត្តស្រះកែវ មុនពេលចូលរួមកិច្ចប្រជុំ RBC ។

 

ដោយឡែកមេបញ្ជាការកងកម្លាំងពិសេសអារញ្ញប្រាថេតក៏បាននិយាយថា បារម្ភពីអំពើហិង្សានៅថ្ងៃទី ១០ ខែតុលា ខណៈដែលខាងកម្ពុជាបានចល័តកុមារ និងមនុស្សចាស់មកកៀកតំបន់របងព្រំដែន។ លោកបានព្រមានថា កងទ័ពថៃ​ អាចនឹងមិនទទួលខុសត្រូវ ប្រសិនបើមានគ្រោះថ្នាក់កើតឡើង។

លោកវរសេនីយ៍ឯក ឆៃណារ៉ុង កាស៊ី (Col. Chainarong Kasee) មេបញ្ជាការកងកម្លាំងពិសេសអារញ្ញប្រាថេត នៃមជ្ឈមណ្ឌលប្រតិបត្តិការយោធាភូមិភាគទី ១​ បានលើកឡើងនៅថ្ងៃអាទិត្យទី៥តុលានេះថា​ លោកនឹងរក្សាអធិបតេយ្យភាពរបស់ប្រទេសថៃ នឹងដណ្តើមយកមកវិញនូវតំបន់ណាមួយដែលកំពុងត្រូវបានរំលោភបំពាន។

លោកបានបញ្ជាក់ថា ទោះបីជាវិធីសាស្រ្ត និងពេលវេលានៃភាពជោគជ័យនេះនៅមិនទាន់ដឹងក៏ដោយ ក៏លោកបញ្ជាក់ថា ក្នុងនាមជាជនជាតិថៃ និងជាទាហានថៃ លោកត្រូវតែបំពេញកាតព្វកិច្ចឱ្យអស់ពីសមត្ថភាព និងមិនធ្វើឱ្យប្រជាជនខកចិត្តឡើយ ដោយបានស្នើសុំឱ្យពួកគេផ្តល់ការគាំទ្រផ្នែកសីលធម៌។

អភិបាលខេត្តស្រះកែវ បានដាក់ឳសានុវាទផុតកំណត់ត្រឹមថ្ងៃទី ១០ ខែតុលា សម្រាប់ជនជាតិកម្ពុជាទាំងអស់ដែលអះអាងសិទ្ធិនៅតាមព្រំដែនស្រះកែវ ត្រូវតែចាកចេញពីតំបន់នោះ។មេ យោធភូមិភាគទី៥របស់កម្ពុជា បានឆ្លើយតបកាលពីថ្ងៃអាទិត្យ ទី០៥ ខែតុលាឆ្នាំ២០២៥ ថា ខ្លួនមិនអាចធ្វើតាមសំណើនេះបានទេ។

 

អាជ្ញាធរកម្ពុជា​ បានអះអាងថា​ តំបន់ដែលថៃគ្រោងដណ្តើមយកនៅថ្ងៃទី​ ១០​ តុលានេះ​ គឺភូមិព្រៃចាន់ និងភូមិជោគជ័យ​ ឃុំអូរបីជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ជាទីតាំងដែលពលរដ្ឋរស់នៅ​ និងប្រកបការងារកសិកម្មជាង​ ៣០ឆ្នាំមកហើយ។ ទីតាំងនេះ​ គឺជាទឹកដីខ្មែរពិតប្រាកដ។

 

សូមបញ្ជាក់ថាភូមិ​ជោគជ័យ​ជា​ភូមិ​សមរភូមិ​ក្តៅ​មួយ ដែល​ថៃ​បាន​រាយ​បន្លា​លួស​ឈ្លាន​ពាន​ចូល​ទឹកដី​កម្ពុជា។ ភូមិយុទ្ធសាស្រ្តជាប់​ព្រំដែនថៃ​នេះ បច្ចុប្បន្ន​មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ ៧៣២ គ្រួសារ។លោក ប៉ែន ឫទ្ធី មេភូមិ​ជោគជ័យ​ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា ភូមិ​នេះ​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត ពោល​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥៨ គឺ​នៅ​ត្រង់​បង្គោល​លេខ ២០ តែ​ម្តង។

មេភូមិ​​ថា «ការ​រាយ​បន្លា​លួស​របស់​យោធា​ថៃ​បាន​ព័ទ្ធ​ផ្ទះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ៦ ខ្នង​ រួម​ទាំង​ដី​និង​​ស្រែ​ចម្ការ​មួយ​ចំនួន​ទៀត»។«បើ​គិត​ពី​ចម្ងាយ​​ពី​ទីតាំង​ចាស់​ដែល​ជា​ទឹកដី​កម្ពុជា​ធ្លាប់​ឈរ​ជើង មក​ដល់​ទីតាំង​រាយ​បន្លា​លួស​មាន​ចម្ងាយ​ប្រហែល ១៤៥ ម៉ែត្រ»។

 

ភូមិ​ជោគជ័យស្ថិត​នៅ​​ក្នុង​ចំណោម​ភូមិ​ទាំង ១១ នៅក្នុង​ដែនដី​រដ្ឋបាល​របស់​ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ ភូមិនេះមាន​ភូមិសាស្រ្ត​ប្របតាម​បណ្តោយ​​ព្រំដែនកម្ពុជា​​ថៃ​តាមបណ្តោយផ្លូវជាតិលេខ ៥៨ ។

កាលពីពេលថ្មីៗ​នេះ​ ក្រសួង​ការពារជាតិកម្ពុជា​បាន​ធ្វើការ​ឆ្លើយតបទៅការ​​បង្ហាញ​ផែនទី​រូបភាព​ផ្កាយរណបដែល​គូស​ដោយ​ឯកតោ​ភាគីពី​ភាគីថៃ ដែល​ផ្សាយ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ​​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៤ និងលេខ៤៧។លោក​ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋាន​ភូមិសាស្ត្រ ក្រសួង​ការពារជាតិ​បានពន្យល់ថា ផែនទីដែលត្រូវបានបង្ហាញនិងផ្សព្វផ្សាយដោយ​អ្នកនាំ​ពាក្យ​រង​យោធា​ថៃ និងប្រព័ន្ធផ្សព្វ​ផ្សាយថៃដែល​​បង្ហាញពីខ្សែបន្ទាត់ព្រំដែន​ឯកតោភាគីគឺ​​ខុសលក្ខណៈបច្ចេកទេស និង​បង្កឱ្យមានការយល់ច្រឡំ។

«ខ្សែដែលមានពណ៌ក្រហម និងខ្សែពណ៌ខៀវនៅលើផែនទី​រូប​ភាព​ផ្កាយរណបរបស់ថៃនេះ គឺមិនមែនជា​ខ្សែព្រំដែនផ្លូវការ​ដែលបានឯកភាព​គ្នានោះទេ ប៉ុន្តែវា​គឺជា​ខ្សែតភ្ជាប់ដែលភាគីថៃយកមកគូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់​ដើម្បី​ពន្យល់​ទៅ​សាធារណជនឱ្យមាន​ការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថាជាខ្សែព្រំដែន​ដែល​បានឯកភាពគ្នាទ្វេភាគី»។

បើក​ផ្អែក​លើផែនទីរបស់ថៃ តាមការអង្កេត​របស់ក្រុមការងារ​មូលដ្ឋាន​នៅ​លើដី​ជាក់ស្ដែង នៅចន្លោះបង្គោលព្រំដែន​លេខ ៤៤ ដល់បង្គោលលេខ៤៧ ឃើញថា ប្រជាពលរដ្ឋ​ថៃ​​បាន​កាន់កាប់និង​អាស្រ័យផលចូលមកក្នុងទឹកដីកម្ពុជា ព្រម​ទាំង​មានផ្លូវកៅស៊ូ​ថៃ​ស្ថាបនា​ចូលក្នុងទឹកដីកម្ពុជាផងដែរ។

 

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បន្ថែម​ថា ចំពោះប្លង់បង្ហាញ​​ពី​ទីតាំង​ភូមិសាស្ត្រ និងបង្គោលព្រំដែន ដែល​អ្នក​នាំពាក្យរង​យោធាថៃក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និង​បណ្តាញ​ព័ត៌មានថៃ យកមក​បង្ហាញ​និងផ្សព្វផ្សាយ​មានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីត​ប្រធាន​ក្រុម​វាស់វែង​ខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែង​ខាងថៃ) គឺជា​ប្លង់​ដែល​បញ្ជាក់​អំពីទីតាំង​បង្គោលព្រំដែន​ប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ទោ ឆេង ឃុន បញ្ជាក់ថា ជារួម កម្ពុជានិងថៃមានមូលដ្ឋានគ្រប់​គ្រាន់និង​ច្បាស់លាស់ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេស​សម្រាប់​ដោះ​ស្រាយ​​បញ្ហា​ព្រំដែនរវាង​ប្រទេសទាំងពីរ ជាពិសេស​ផែនទីមាត្រដ្ឋាន ១/២០០.០០០ យោង​តាម​អនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការ​បោះបង្គោល​ព្រំដែន​ជាមួយគ្នា​បាន​ចំនួន ៧៤ បង្គោល ហើយ​ភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និង​បញ្ជាក់​ឡើង​វិញ​នៅក្នុង MOU ឆ្នាំ២០០០។

លោកបន្ថែម​ថា ក្នុងការដោះស្រាយ​បញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរ​ការពារអធិបតេយ្យរ​បស់ខ្លួន​ដោយ​គោរព​តាម​ផែនទីមាត្រដ្ឋាន១/២០០.០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយ​ស្នើភាគីថៃ​គោរពនូវ​អធិបតេយ្យរ​បស់កម្ពុជាវិញដូចគ្នា។លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ ក៏បានដាក់លិខិតតវ៉ាទៅអភិបាលខេត្តស្រះកែវផងដែរ​ តែត្រូវថៃទាត់ចោល។បើចឹងគិតម៉េចវិញបើថៃប្រើច្បាប់ព្រៃចឹង?៕a sras keo a sras keo2 a sras keo3