វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2331 នាក់
ម្សិលមិញ 2184 នាក់
សរុប 13422205 នាក់
ភ្នំពេញ ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ ធ្លាក់ពីលើអគារ the skyline នៃបន្ទប់មួយជាន់ទី៣៧ ខណៈកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបកាលពីវេលាម៉ោង៥និង៣០នាទីយប់ទៀបភ្លឺ ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៣ ។ សេចក្តីរាយការណ៍ឲ្យដឹងថាជនរងគ្រោះ ដែលជាជនសង្ស័យ បានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ មកខាងក្រោមស្លាប់ភ្លាមៗ ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមានទីលំនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោមរហូតបង្កការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង ពេលនោះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះធ្វើអន្តរាគមន៍។
នៅពេលដែលកម្លាំងសមត្ថកិច្ចបានមកដល់នៅទីតាំងកើតហេតុ បានធ្វើកោសល្យវិច័យទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង និងមូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ការធ្លាក់របស់ជនរងគ្រោះគឺជាអំពើធ្វើអត្តឃាតខ្លួនឯងដោយលោតចុះពីលើអគារ?។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានយកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារមកយកសពទៅធ្វើបុណ្យតាមប្រពៃណី៕