» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3682 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668322 នាក់

អគ្គស្នងការ​នគរបាល​ជាតិ​លើកទឹកចិត្ត​ឲ្យ សន្តិសុខ​ឯកជន យក​នគរបាល​រ៉ឺ​ត្រែ​ត​ប្រើ​ផង


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី អគ្គ​ស្នងការរង​នគរបាលជាតិ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ទាំងអស់ ដែល​កន្លងមក​តែងតែមាន​កិច្ចសហការ​ល្អជា​មួ​យក​ម្លាំ​ង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចូលរួមចំណែក​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​។​a ea  sokhy 

​ក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍​ការងារ​សន្ដិសុខ​ឯកជន រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន សហគ្រាស​គ្រឹះស្ថាន​ប្រើប្រាស់​សន្ដិសុខ​ឯកជន​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន និង​សហគ្រាស​គ្រឹះស្ថាន កន្លង​ទៅបាន​អនុវត្ត​ត្រឹមត្រូវ​តាម​ការកំណត់​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តែ​ក្នុងនោះ​ក៏មាន​មួយចំនួន​នៅ​ចន្លោះប្រហោង​ផងដែរ ដែល​ទាមទារ​ឲ្យ​មានការ​ពិនិត្យ​យកចិត្តទុកដាក់​បន្ដទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន​ណែនាំ​ឱ្យ​បណ្ដា​ក្រុមហ៊ុន និង​សហគ្រាស​គ្រឹះស្ថាន បន្ដ​យកចិត្តទុកដាក់​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ក្នុងការ​ជ្រើសរើស​ភ្នាក់ងារ ជៀសវាង​សមាសភាព​មិនល្អ សន្តិសុខ​ឲ្យ​ស្របទៅតាម​លក្ខខណ្ឌ ជ្រៀតចូល​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​។ ចំពោះ​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍​ហើយ នៅមាន​សុខភាព​ល្អ​រឹងមាំ និង​មានបំណង​ចង់​ចូល ធ្វើការ​ជាមួយ​សន្តិសុខ​ឯកជន គួរតែ​លើកទឹកចិត្ត​។​
​លោក​ក៏បាន​ជំរុញ​ឲ្យ​បន្ត​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស ផ្សេងៗ​ដូចជា ការប្រើប្រាស់​អាវុធ​ខុសច្បាប់​, ការជួញដូរ ឬ​ប្រើប្រាស់ គ្រឿងញៀន​, ចោរកម្ម​, ការចាប់​ជំរិត​ជាដើម និង​បន្ដ​ចូលរួម​សកម្មភាព​ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ទូទាំងប្រទេស មាន​ចំនួន​៣១,៧៩៦​នាក់​/២៩,៧០៦​នាក់ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២២ កើនឡើង​២,០៩០​នាក់ ស្មើនឹង​៧.០៤% (​ស្រី​២,៥០៧​នាក់​/២,៤២៧​នាក់ កើនឡើង​៨០​នាក់ ស្មើនឹង​៣.៣០%)​។​​ក្នុងនោះ ក្រុមហ៊ុន​ផ្តល់​សេវា​សន្តិសុខ​ឯកជន​សរុប​ចំនួន​២៩៨/២៧៥​ក្រុមហ៊ុន កើនឡើង​២៣​ក្រុមហ៊ុន ស្មើនឹង​៨.៣៦% មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​សរុប ១៦,៦៨៧/១៥,៦១៧​នាក់ កើនឡើង​១,០៧០​នាក់ ស្មើនឹង​៦.៨៥% (​ស្រី​២,១៥៩/២,០៧៤​នាក់ កើនឡើង​៨៥​នាក់ ស្មើនឹង ៤.១០%)​។

សហគ្រាស​គ្រឹះស្ថាន​ជ្រើសរើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន​សរុប ចំនួន​១,៩៧៨/១,៩៥៣​គ្រឹះស្ថាន កើនឡើង​២៥​ទីតាំង ស្មើនឹង​១.២៨% ភ្នាក់ងារ​សន្តិសុខ​ឯកជន ចំនួន​១៥,១០៩/១៤,០៨៩​នាក់ កើនឡើង​១,០២០​នាក់ ស្មើនឹង​៧.២៤% (​ស្រី​៣៤៨/៣៥៣​នាក់ ថយចុះ​០៥​នាក់ ស្មើនឹង​១.៤២% មាន​គោលដៅ​២,១៣៩/២,១១៤​ទីតាំង កើនឡើង​២៥​ទីតាំង ស្មើនឹង​១.១៨%​។​a ea sokhy1 a ea sokhy2 

​