
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9578 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699749 នាក់
កំពង់ឆ្នាំង៖តារាកំប្លែងនិងចម្រៀងលោកពែកមីត្រូវនគរបាលចរាចរខេត្តកំពង់ឆ្នាំផាកពិន័យអស់១៨ម៉ឺនរៀល(180000៛ )-។មូលហេតុជិះលើសល្បឿនកំណត់ជាង៣០គីឡូម៉ែត្រក្នុង១ម៉ោង។លោកពែកមីសសេរថា៖ ធ្លាប់ជិះរាល់ដងអត់អី ថ្ងៃនេះជាប់ល្បឿនហើយ ផ្លូវជាតិលេខ5 ហួសកំពង់ឆ្នាំង ជិតដល់ពន្លៃ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
បន្ទាប់ពីបានឃើញមានប្រតិកម្មច្រើនពីមហាជនលោកពែកមីក៏សសេរទទួលស្គាល់ថា៖គោរពបងប្អូនទាំងអស់គ្នា ការផាកពិន័យរបស់ប៉ូលិស មកលើខ្ញុំ គឺត្រឹមត្រូវហើយ ព្រោះតៃកុងឡានខ្ញុំបើកលឿនមែន ( ដោយសាផ្លូវភ្លោះ ហើយឃើញស្រឡះដែ មិនបានមើលផ្លាកសញ្ញា នឹងអាងជិះរាល់ដងមិនអី ) ដូចនេះសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ការផាកពិន័យចេញវិកយ័បត្រ័ត្រឹមត្រូវចឹងយ៉ាងហោចលុយបានចូលរដ្ឋខ្លួះ។
រឿងនេះដែរលោកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងក៏ចេញមកស្រាយ ក្រោយការបង្ហោះរបស់ភ្លាម, មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន បានចែករំលែកបន្ត និងលើកឡើងដោយរិ:គន់ថា នគរបាលចរាចរណ៍ មិនគួរមកដាក់គោលដៅចាប់ផាកពិន័យត្រឹមល្បឿនកំណត់ពី៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះឡើយ ពោលបើបើក ១០០ឡានជាប់ទាំង១០០ឡាន។ ក្រោយពី មាន ប្រតិកម្មនេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត បានបញ្ជាក់ថា ការពិតនាយ ពាក់មី បានបើកលើសល្បឿនរហូតដល់ ១២៩គីឡូម៉ែត្រក្នុងមួយម៉ោង លើសល្បឿនកំណត់ដែលកម្លាំងដាក់គោលដៅចាប់ល្បឿនត្រឹម៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយ គ្នានេះ ស្នងការក៏បាន បញ្ជាក់ផងដែរ ថា ស្នងការនគរបាលខេត្ត ណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅចាប់ផាកល្បឿនពី៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះនៅក្នុងវិក័យបត្រដាក់ថា លើសល្បឿនពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោងនោះ គឺគាត់បើកលើសពី៩០ហើយ។សូមបងប្អូនកុំមានការយល់ច្រលំ និង ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។បើតាមការបញ្ជាក់របស់នគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង, ការដាក់គោលដៅចាប់ផាកល្បឿន៩០ តែបើអ្នកបើកបរបើកលើសដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺកម្លាំងនគរបាលមិនផាកពិន័យឡើយ ពោលគ្រាន់តែណែនាំ និងអប់រំប៉ុណ្ណោះ។បើគាត់បើកលើសដល់ ១០១គីឡូម៉ែត្រក្នុងមួយម៉ោង នោះតម្រូវឲ្យផាកពិន័យជាមួយទឹកប្រាក់តែម្តង។
សម្រាប់ការបើកឆាកផាកពិន័យអ្នកប្រព្រឹត្ទបទល្មសើចរាចរឡើងវិញមិនមានអ្នកណាជំទាស់ទេ។តែមហាជនយល់ថាការដក់អប្បហា(ភាគរយ)ឲ្យនគរបាលចរាចរវាច្រើនហួសហេតុពេកដែលទាមទាឲ្យមានការកែលម្អដើម្បីរដ្ឋដែលកំពុងមានបញ្ហាត្រូវការថវិការទទួលបានចំណូលខ្លះក៏ដូចជាឲ្យមានតម្លាភាពនិងស្មើភាពចំពោះសមត្តកិច្ចផ្សេងទៀតដែលចុះបំពេញភារកិច្ចដែរតែមិនមានទទួលបានកម្រៃអ្វីសោះឡើយផង។