» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1706 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469208 នាក់

គាស់​ខ្មោច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយសារ​សង្ស័យ​ស្លាប់​ដោយ​ប្តី​សម្លាប់​

​ខេត្តកំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ រួមជាមួយ វរៈសេនីយ៍ឯក ទិ​ត្យ សំណាង ស្នងការ​ង នគរបាល ខេត្តកំពង់ធំ គ្រូពេទ្យ​យ​ត្តិ​ធ​ម៏ និង​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បានរួម​គ្នា​គាស់​ផ្នូរ​សាកសព ស្ត្រី​ម្នាក់​ដែលមាន​ការសង្ស័យថា ជា​ករណី​សម្លាប់​មនុស្ស​ដោយ​គិតទុក​ជាមុន ពី​សំណាក់​ប្តី​កំណាច ដើម្បី​ពិនិត្យ បំបែកសំណុំរឿង​អា​ថ៍កំ​បាំង រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ស្ថិត​តំបន់​អូ​កូត ភូមិ​លែ​ឃុំ​ទំរីង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​.​។a dick cop4

ជនសង្ស័យ​ឈ្មោះ អន លិ​ក ភេទ​ប្រុស អាយុ ៥៣ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ បានមក​ធ្វើ​ចំការ​នៅ តំបន់​អូ​កូត ភូមិ​លែង ឃុំ​ទំរីង ស្រុក​សណ្តាន់​ទីតាំង​កើតហេតុ ហើយ​បាន​ស្គាល់គ្នា​ជាមួយ​ជនរងគ្រោះ ឈ្មោះ ធា ភេទ​ស្រី អាយុ ៣៨​ឆ្នាំ រស់នៅ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង តាម​ទូរស័ព្ទ ហើយក៏​មក​រួមរស់​ជាមួយគ្នា រយះពេល​២​ឆ្នាំ មកហើយ​ដោយសារតែ ជនសង្ស័យ​ជា​ប្តី ភូត​កុហកថា ខ្លួន​ជា​បុរស​ពោះម៉ាយ​រស់នៅ​ម្នាក់ឯង​។ តែ​មុន​ថ្ងៃកើតហេតុ ស្រាប់តែ​ប្រព​ន្ឋ​ដើម​បាន​មកដល់​ចំការ ទើប​បែកការណ៍​ថា ជា​រឿង​ភូតកុហក ទើប​ស្ត្រី​រងគ្រោះ​រករឿង ឈ្លោះប្រកែក​គ្នា និង​បាន​គំរាម ថា​នឹង​សម្លាប់ខ្លួន ដើម្បី​ឲ្យ​ប៉ូលិស​ចាប់​ជនសង្ស័យ​ដាក់គុគ ។​a dick cop2 

​ជនសង្ស័យ​មានការ​ធុញទ្រាន់​នឹង​សំដី របស់​ស្ត្រី​រងគ្រោះ​ជេរ​ដដែលៗ ក៏បាន​យក​ខ្សែ​អង្រឹង​មក​រឹត (​ក​) ស្ត្រី​រងគ្រោះ ខណៈពេលដែល​កំពុង​ដេក ដោយ​ធ្វើ​សកម្មភាព​ចាប់​ជនរងគ្រោះ​ផ្កាប់មុខ​រឹក ក ដោយ​យក​ជើង ធាក់​ចង្កេះ បណ្តាល​ឲ្យ​បែក​មុខ​បែក​មាត់​ប៉ះ​នឹង​ក្តា បណ្តាល​ឲ្យ​ដាច់ខ្យល​ស្លាប់​ភ្លាមៗ ហើយ​យក​ខ្សែ​ចង់ដៃ ចង់ជើង រួច​យក​ខ្សែ​អង្រឹង​ទា​ក់ក អូស​យកទៅ​កប់ ដែល​នៅក្បែ​ខ្ទម​ចំការ​ប្រមាណ​៦០​ម៉ែត្រ​មាត់​អូ ហើយ​បាន​ជីកដី កប់​សាកសព​ជំរៅ​ប្រមាណ ជិត​មួយ​ម៉ែត្រ ដោយ​រុំ​នឹង​ភួយ ដាក់​ស្បែកជើង​ក្នុង​ផ្នូរ រួចហើយ​កាប់​ដី អោយ​ស្មើ រួមទាំង​ដាក់​មែកឈើ​ចាស់ និង​កាប់​បែក​ឈើ​ថ្មី​ដាក់​ពីលើ ចំនុច​កប់​សាកសព​ដើម្បី​បំបាត់ភស្តុតាង​។a dick cop1

តែ​ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ​ដោយសារ​នៅ​ថ្ងៃកើតហេតុ មាន​ប្រជាពលរដ្ឋ បានឃើញ​សកម្ម​ភាពមិន​ប្រក​តី របស់​ជនសង្ស័យ ក៏បាន​រាយការណ៍​មក សម​ត្ត​កិច្ច​។ ក្រោយពី​គាស​ផ្នូរ​ពិនិត្យ​រួច លទ្ធផល​បាន​បញ្ជាក់ថា ជា​ករណី​ឃាតកម្ម ដោយ​គិតទុក​ជាមុន ។​
​សូមបញ្ជាក់​ផងដែរ​ថា ជនរងគ្រោះ ឈ្មោះ​ធា ពុំមាន​សាច់ញាតិ បងប្អូន នោះទេ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បានអោយ​តាអាចារ្យ និង​ប្រជាពលរដ្ឋ រួមគ្នា យក​សាកសព​បូជា ដោយ​លោក​ជា​អ្នក​ចេញថ្លៃ​បូជាសព និង​ឲ្យ​ជំនាញ​ស្រាវជ្រាវ​រក​បងប្អូន​មក​ទទួលយក​ឆ្អឹង​សាកសព​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​a dick cop