» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8316 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698487 នាក់

កម្លាំង​អាវុធហត្ថ​២​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ បង្ក្រាប​ក្មេង​ទំនើង​បាន​ពីរ​ក្រុម​ថ្មី​បន្ថែមទៀត​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​បឹង​កេងកង និង​ខណ្ឌទួលគោក បានធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ១​ក្រុម ប្រមូល​ផ្ដុំគ្នា​បង្ហោះ​ម៉ូតូ​តាមផ្លូវ​សាធារណៈ​យ៉ាង​អាណាធិបតេយ្យ និង ២​នាក់​ផ្សេងទៀត បាន​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស​មាន​សម្លេង​ខ្លាំងៗ បើកបរ​ល្បឿន​លឿន ក្នុង​ទីប្រជុំជន​។a boy gangster 

​ចំណែក​ក្មេង​ទំនើង ១​ក្រុម ដែលមាន​រហស្សនាម ក្រុម TTP (​ទួល​ទំពូង​) សរុប​ចំនួន ២១​នាក់ (​ស្រី​១​នាក់​) ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បង្ក្រាប​នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ខណៈដែល​ក្រុម​នេះ​កំពុងធ្វើការ​បង្ហោះ​ម៉ូតូ ដោយ​មិន​គិតពី​ហានិភ័យ នៃ​អាយុជីវិត​ផ្ទាល់ខ្លួន និង​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ និង​យុវជន ២​នាក់ ដែល​បាន​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​រថយន្ត​ខុស​បច្ចេកទេស​មាន​សម្លេង​ខ្លាំងៗ បើកបរ​ល្បឿន​លឿន ក្នុង​ទីប្រជុំជន រួមមាន ម្ចាស់​រថយន្ត ម៉ាក Camry ពណ៌​ទឹកប្រាក់ ឆ្នាំ​១៩៩២ ស្លាក​លេខ បន្ទាយមានជ័យ 2A.0684 ត្រូវបាន​អាវុធហត្ថ​ខណ្ឌទួលគោក បង្ក្រាប​នៅ​ចំណុច​មហាវិថី សហព័ន្ធរុស្ស៊ី (​ខាងមុខ​សាលា​តិច​ណូ​) សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក និង​ម្ចាស់​រថយន្ត និង​ម៉ាក​Lexus is200 ឆ្នាំ​២០១៦ ពណ៌​ស គ្មាន​ស្លាក​លេខ ត្រូវបាន​អាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាប​នៅ​ចំណុច​ផ្លូវ​១៨២​កែង​២៥៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។

​សមត្ថកិច្ច​អាវុធហត្ថ បានស្នើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ថាបើ បានឃើញ​ទង្វើ​ទំនើង​ទាំងឡាយ សូម​ទំនាក់ទំនង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​ទូរ​សព្ទ Hotline លេខ​១២៩១ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕a boy gangster1 

​