» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11148 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701319 នាក់

នៅ​ស្រុក​ឱ​រ៉ា​ល់​ ​ម្ចាស់​គោយន្ត​កន្ត្រៃ​យ៍​២​នាក់​ដឹក​បង្គោលរបង​ត្រូវ​ទាហាន​បាញ់​បណ្តាលឱ្យ​រងរបួស​ម្នាក់​

​ខេត្តកំពង់ស្ពឺ ៖ បុរស​ពីរ​នាក់​ជា​ម្ចាស់​គោយន្ត​កន្ត្រៃ​យ៍​ដឹក​បង្គោលរបង​ត្រូវបាន​ក្រុម​ទាហាន រថក្រោះ បាញ់​បណ្តាល​ឲ្យ​រងរបួស​ម្នាក់ ព្រមទាំង​ខូចខាត​គោយន្ត​មួយគ្រឿង​នៅត្រង់ចំណុច​ស្រែ​មួយ​ស្ថិតក្នុង​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០២២​។​a kill oral1 

​ប្រភពពី​សម​ត្ត​កិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មាន​ចំនួន​ពីរ​នាក់​១.​មានឈ្មោះ ស៊ីម ចំប៉ា ភេទ ប្រុស ២២ ឆ្នាំ រស់នៅ​ភូមិ ពោធិ៍​មាស ឃុំ ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ជា​អ្នកបើកបរ​គោយន្ត បាន​រងរបួស ចំ ក និង ដាច់​ត្រចៀក​ខាងស្តាំ ។​២.​ឈ្មោះ ខឿន គា ភេទ ប្រុស អាយុ ២៤ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា មិន​រងរបួស ដែលជា​អ្នករួមដំណើរ​ជាមួយ រង​ការខូចខាត​គោយន្ត​ទាំងស្រុង ។​ជនបង្ក​បាន​យក​កាំភ្លើង បាញ់​បំបែក​កង់​ខាងក្រោយ កាត់​ខ្សែ​ពាន និង យក​ដីខ្សាច់​ដាក់​ក្នុង​ម៉ាស៊ីន​គោយន្ត​បណ្តាលឱ្យ​រង​ការ​ខួច​ខាត​គោរ​យន្ត​ទាំងស្រុង​។​

​ប្រភព​បាន​បន្តទៀតថា​ក្រោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ជោ​សហការ​ជាមួយ​អនុ​ភូមិ ពោធិ៍​មាស និង ប្រជា​ការពារ បាន​រកឃើញ វត្ថុតាង សំបក​គ្រាប់ ដែល​បាន​បាញ់​រួច ចំនួន ៣ គ្រាប់ នៅក្បែរ កន្លែងកើតហេតុ ។​ប្រជា​សហគមន៍​មួយ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​និយាយ​ទា​ហ៊ាន ថា​បាន​បាញ់​ជាច្រើន​គ្រាប់ និង​ប្រើ​អំពើហិង្សា​លើ​សមាជិក​សហគមន៍ ២​នាក់ ខណៈ​សមាជិក​សហគម​ន៍​ទាំង​២​នាក់​នោះ បើក​គោយន្ត​ដឹក​បង្គោលរបង​កាត់​តំបន់​ពួកគេ​យាមកាម​។​
​ករណី​យ៍​បាញ់​នេះដែរ កាលពី​ថ្ងៃទី​១១ ខែមេសា​នេះ រូបលោក និង​ប្អូនប្រុស​ឈ្មោះ ស៊ីម ចំប៉ា ត្រូវ​ទាហាន​ង​៧០​បាញ់​ជាច្រើន​គ្រាប់ និង​ប្រើ​ហិង្សា​លើ​ប្អូនប្រុស​របស់លោក​ឱ្យ​រងរបួស​ធ្ងន់​។​

​លោក​បន្តថា នៅថ្ងៃនោះ រូបលោក និង​ប្អូនប្រុស បាន​បើក​គោយន្ត​ដឹក​បង្គោលរបង​តាមផ្លូវ​មកពី​ខេត្តពោធិ៍សាត់ កាត់​តាម​កន្លែង​យាម​ក្រុម​ទាហាន​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក ត្រង់ចំណុច​ភូមិ​ពោធិ៍​មាស ហើយ​ពេលនោះ​ក៏​ស្រាប់តែ​ទាហាន​ចំនួន ៦​នាក់ ចេញមក​បាញ់​ជាច្រើន​គ្រាប់​សំដៅ​ទៅលើ​ពួកគាត់ បណ្តាលឱ្យ​បែក​កង់​គោយន្ត និង​ចាប់វាយ​ប្អូន​របស់លោក​ថែមទៀត​។​

​ក្រោយពី​វាយ​ប្អូនប្រុស​របស់លោក​ឱ្យ​រងរបួស​ធ្ងន់​ហើយ​នោះ ក្រុម​ទាហាន​ក៏បាន​វា​យក​ម្ចេ​ច​គោយន្ត​ទាំង​២​គ្រឿង​របស់លោក​ឱ្យ​ខូចខាត​ទាំងស្រុង​ថែមទៀត​។ លោក​ថា ពេល​លោក​រត់ទៅរក​អាជ្ញាធរ​ឃុំ និង​ពលរដ្ឋ​ឱ្យជួយ ទើប​ទាហាន​ទាំងនោះ​គេចខ្លួន​ចូល​កន្លែង​ពួកគេ​យាម​វិញ​។​​លោក ឃឿន គា បានចាត់ទុក​សកម្មភាព​ទាហាន​បាញ់ និង​ប្រើ​ហិង្សា​លើ​ប្អូន​របស់លោក​នេះ​ថា ជា​ទង្វើ​មនុស្សឃាត ហើយ​លោក​បាន​ប្តឹង​ករណីនេះ​ទៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ត្រពាំង​ជោរ​ដែរ ប៉ុន្តែ​មន្ត្រីនគរបាល​ប៉ុស្តិ៍​នេះ​មិន​ទទួលយក​បណ្តឹង​ពួកគាត់​ឡើយ ដោយ​បង្វែរ​ឱ្យ​ប្តឹងទៅ​តុលាការ​ដោយ​ខ្លួនឯង​វិញ​។ លោក​ថា លោក​កំពុង​រៀបចំ​បណ្តឹង​ដើម្បី​ប្តឹង​ករណីនេះ​ទៅ​តុលាការ​។​

​សមាជិក​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​ម្នាក់ទៀត លោក ខន សារិទ្ធ មានប្រសាសន៍ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុម​ទាហាន​ទាំងនោះ បាន​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​សហគមន៍ ខណៈ​ពលរដ្ឋ​ធ្វើដំណើរ ឬ​បើក​គោយន្ត​ឆ្លងកាត់​តំបន់​ពួកគេ​យាម​។ លោក ខន សារិទ្ធ បន្តថា រូបលោក និង​ពលរដ្ឋ​ផ្សេងទៀត ដែល​សកម្ម​ចេញ​តវ៉ា​ប្រឆាំង​ក្រុម​ទាហាន​មិនឱ្យ​ឈូសឆាយ និង​កាប់បំផ្លាញ​ព្រៃ​សហគមន៍​នោះ ក៏​កំពុង​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ទាហាន​ទាំងនោះ កំពុង​បង្ក​ការគំរាមកំហែង និង​បង្ក​ការភ័យខ្លាច​ដល់​ពលរ​ដ្ឋ​ក្នុង​សហគមន៍​។​

​អនុ​ភូមិ​ពោធិ៍​មាស​លោក ម៉ុ​ន អ៊ី និង​មេឃុំ​ត្រពាំង​ជោរ​លោក ទេព ណែម ព្រមទាំង​មេ​ប៉ុស្តិ៍​ត្រពាំង​ជោរ​លោក នៅ ណន សុំ​មិន​ឆ្លើយ​ករណីនេះ​ជាមួយ​កាសែត​ឡើយ​។​​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​ទំហំ​ជាង ២៦០​ហិកតា (២៦២,២៤​ហិកតា​) ពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​ភូមិសាស្ត្រ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដើម្បី​បែងចែក​ទៅឱ្យ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក និង​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ សម្រាប់ធ្វើ​លំនៅឋាន និង​បង្កបង្កើនផល​។​

​ក្រោយ​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាត់​ដី​នេះ ក្រុម​ទាហាន​បានដាក់​គ្រឿងចក្រ​ឈូសឆាយ និង​ប្រើ​កម្លាំង​កម្មករ​ឱ្យទៅ​កាប់បំផ្លាញ​ព្រៃ​នៅ​តំបន់​នោះ ប៉ុន្តែ​ត្រូវបាន​រា​រាំងជា​បន្តបន្ទាប់​ដោយ​អ្នកភូមិ​រាប់រយ​នាក់ ដោយ​អ្នកភូមិ​អះអាងថា ដី​ដែល​ក្រុម​ទាហាន​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​នោះ ជា​ដីព្រៃ​សហគមន៍ «​ឧត្ដម​ស្រែ​ខ្ពស់​» ហៅ «​ព្រៃ​មេត្តា​ធម្មជាតិ​» ជា​ព្រៃ​ដែល​ពួកគេ​បានការ​ពារ​ជាង​២០​ឆ្នាំ​ទៅហើយ​។​a kill orala 


​