» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9862 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700033 នាក់

ចង់​ទៅលេង​ចូលឆ្នាំ​នៅ​សៀមរាប​រកកន្លែងដេកខ្លួនឯង​ផ្ទះសំណាក់​ដេក​ពេញ​អស់ហើយ​!

 

​សៀមរាប​៖ ​ក្រោយ​ខកខាន​អស់​រយៈពេល​២​ឆ្នាំ សង្ក្រាន្ត​សៀមរាប បាន​វិល​ត្រឡប់មកវិញ ជាមួយនឹង​មុខមាត់​ថ្មី​នៃ​ក្រុង​សៀមរាប បន្ទាប់ពី​ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត​ចាប់ពី​ថ្ងៃទី​១២-១៦ ខែមេសា ឆ្នាំ​២០២២ ដែលមាន​ពីរ​ទីតាំង​ធំៗ​។ មក​ត្រឹម​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២២ ទីតាំង​ទាំងពីរ​បានរៀបចំ​រួចរាល់​ជា​ស្ថាប​ពរ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ខាងមុខនេះ​។​a new yeara2 

សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​ទាំងពីរ មាន​កម្មវិធី​ដូចខាងក្រោម ៖-​ក្នុង​ក្រុងមាន​៖ កម្មវិធី​ជិះទូក​កម្សាន្ត ពិព័រណ៍​ម្ហូបអាហារ ផ្សារ​បណ្តែត​ទឹក តន្ត្រី​ស្គរ​ដៃ ការសម្តែង​សិល្បៈ​នៅលើ​ផែ​ទឹក ការប្រណាំង​ទូក ការប្រកួត​កីឡាប្រដាល់ បណ្តែត​គោម និង​ការប្រគុំ​តន្ត្រី​ខ្នាត​យក្ស​បី​កន្លែង និង​ការប្រកួត​វាយកូនគោល​សៀមរាប​សង្ក្រាន្ត​២០២២​។​

-​ប្រាសាទចៅសាយទេវតា មាន​ពិធីបួងសួង​សុំ​សេចក្តីសុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ពូន​ភ្នំខ្សាច់ ភូមិ​ខ្ញុំ លេងល្បែង​ប្រជាប្រិយ ល្ខោនបាសាក់ និង​ស្រង់​ព្រះ​។​
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បញ្ជាក់ថា សណ្ឋាគារ និង​ផ្ទះសំណាក់ នៅ​ក្រុង​សៀមរាប ត្រូវបាន​ភ្ញៀវទេសចរ​កក់​ពេញ​អស់ហើយ សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​អាជ្ញាធរខេត្ត បានរៀបចំ​សង្ក្រាន្ត​សៀមរាប​។​

រដ្ឋបាល​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​១២ ខែមេសា ឆ្នាំ​២០២២​នេះ សូម​ជូនដំណឹង​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ និង សាធារណជន​ទាំងអស់ មេត្តា​ជ្រាបថា​៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ធ្វើការ​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន លើ​កំណាត់​ផ្លូវ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី និង​ផ្លូវ​សំខាន់ៗ​

មួយចំនួន នៅក្នុង​ក្រុង​សៀមរាប និង​តំបន់​រមណីយដ្ឋាន​អង្គរ ដូចខាងក្រោម​៖១-​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ចំណុច​ស្តុ​បកោះ​កេរ្តិ៍ ដល់​ចំណុច​មុខ​សណ្ឋាគារ J7​។២-​កំណាត់​ផ្លូវ​មុខ​មហាសណ្ឋាគារ​អង្គរ (Raffles Grand Hotel d’Angkor)​។៣-​កំណាត់​រុក្ខវិថី​ព្រះសីហនុ (​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល​) ចាប់ពី​ចំណុច​ស្តុ​ប​សារមន្ទីរ​ជាតិ​អង្គរ រហូតដល់ ចំណុច​គល់ស្ពាន​វត្ត​រាជ​បូព៌ នៃ​ផ្លូវ​ពោធិ៍​កំបោរ (​ផ្លូវ​ខាងលិច​មាត់​ស្ទឹង និង​កំណាត់​ផ្លូវ​នានា​ដែលជា​ច្រកចូល​មកកាន់​ផ្លូវ​ពោធិ៍​កំបោរ​(​ផ្លូវ​ខាងលិច​មាត់​ស្ទឹង​) ។

៤-​កំណាត់​ផ្លូវ​អាចារ្យ​ស្វា (​ផ្លូវ​ខាងកើត​មាត់​ស្ទឹង​) ចាប់ពី​ចំណុច​គល់ស្ពាន​វត្ត​ពោធិ​លង្កា រហូតដល់​ចំណុច​គល់ស្ពាន​វត្ត​រាជ​បូព៌ និង​ចាប់ពី​ចំណុច​គល់ស្ពាន​វត្ត​រាជ​បូព៌ រហូតដល់​គល់ស្ពាន វត្ត​ព្រះរាជដំណាក់ និង​កំណាត់​ផ្លូវ​នានា​ដែលជា​ច្រកចូល​មកកាន់​ផ្លូវ​អាចារ្យ​ស្វា (​ផ្លូវ​ខាងកើត មាត់​ស្ទឹង​) ។៥-​កំណាត់​ផ្លូវ​វង់​តូច នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ចាប់ពី​ចំណុច​ក្លោងទ្វារ​ជ័យ រហូតដល់​ចំណុច​ស្ពាន​ប្រាសាទតាកែវ​។

​សូមបញ្ជាក់​៖ ចំពោះ​ទីតាំង​ផ្លូវ​បិទ​ជាក់ស្តែង និង​ចំណត​សម្រាប់​រថយន្ត និង​ម៉ូតូ ដូច​មាន​បង្ហាញ​នៅក្នុង​ផែនទី​មាននៅ​ខាងក្រោម​។a new sr a new yeara a new yeara1 

 

​