» រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1339 នាក់

ម្សិលមិញ 4027 នាក់

សរុប 14154009 នាក់

សម្តេច ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ប្រកាស “​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​និង​ដោះស្រាយ​បញ្ហា​សំណង់​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤”

​ខេត្ត​ព្រះសីហនុ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ នូវ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែមករា ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ក្នុង​ខេត្ត​ព្រះសីហនុ​.​។ កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង ខេត្ត​ព្រះសីហនុ ឆ្នាំ​២០២៤(​ដែល​ជាប់គាំង​តាំងពី​ឆ្នាំ​២០១៩​ដោយសារ​ជម្ងឺ​កូ​វីត​និង​វិបត្តិ​សេដ្ឋកិច្ច​ខាងក្រៅ​) គឺជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​ធិបតី ផ្ទាល់ ក្រោម​ការសិក្សា និង​រៀបចំ​ដោយ​ក្រុមការងារ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​a manet siha2 

​សម្តេច​ធិបតី​បាន​ថ្លែងថា ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែលមាន​លក្ខណៈ​ពហុ​វិស័យ និង​ជា​ខេត្ត​ដែល​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​គាំទ្រ​ទៅដល់​ខេត្ត​ផ្សេង​។ ហេតុ​ដូច្នេះហើយ ការពង្រឹង​ឡូ​ជី​ស្ទីក នៅក្នុង​ខេត្ត​នេះ និង​ការកាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន នឹង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន ក៏ដូចជា​ជួយ​គាំទ្រ​ទៅដល់​វិស័យ​កសិកម្ម​នៅ​កន្លែង​ផ្សេងទៀត​។​ សម្តេច​បាន​គូសបញ្ជាក់​ការជួយ​ស្តារឡើងវិញ​នូវ​វិស័យ​សំណង់​ឡើងវិញ​នៅ​ខេត្ត​ព្រះសីហនុ ក៏​នឹង​ចូលរួមចំណែក​គាំទ្រ​ទៅដល់​សកម្មភាព​សេដ្ឋកិច្ច​នៅ​ខេត្ត​ផ្សេងទៀត​។​ «​អ៊ីចឹង​គ្រាប់កាំភ្លើង​ធំ​យើង​មាន​តិច យើង​ត្រូវ​បាញ់​ឱ្យចំ​គោលដៅ នៅ​ណា​មុន នៅ​ណា​ក្រោយ​។ អ៊ីចឹង​បាន​ឆ្នាំ​២០២៤​នេះ យើង​សម្រេច​ជ្រើស​យក​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ហើយ​នៅក្នុង​វិស័យ​សំខាន់​ដែល​ពាក់ព័ន្ធ​នឹង​សក្តានុពល​នេះ ដើម្បី​ធ្វើយ៉ាងណា​ជំរុញ ព​ន្លឿ​ន​នៃ​ការវិវត្ត​កន្លែង​នេះ ដើម្បី​អាចជា​ប៉ូល​មួយ​អាច​យោង​ឡើង​ខ្ពស់ អាច​ទាញ​ការវិវត្ត​ទូទាំងប្រទេស​។​»

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​រាជរដ្ឋាភិបាល​បានកំណត់​គោលដៅ​ប្រើប្រាស់​ធនធាន​ដែលមាន​សក្តានុពល និង​មាន​មូលដ្ឋាន​ឧស្សាហកម្ម​ស្រាប់ សម្រាប់​ជំរុញ​សន្ទុះ​សកម្មភាព​សេដ្ឋកិច្ចជាតិ ឱ្យ​កាន់តែ​ក្លៀវក្លា​ឡើង​, ជាពិសេស ប្រើប្រាស់​ឱ្យអស់​លទ្ធភាព នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផល​សម្រេច​បានក​ន្ល​ង​មក​, ដែល​ក្នុងនោះ​, ខេត្ត​ព្រះសីហនុ មាន​ជាស្រេច នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដូចជា​ផ្លូវ​លឿន​ភ្នំពេញ​-​ព្រះសីហនុ និង​ចំណត​កំពង់ផែ​ទឹក​ជ្រៅ ដែល​ត​ភ្ជាប់​ខេត្ត​នេះ ទៅកាន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងទៀត​ទាំង​ក្នុងប្រទេស និង​ក្នុង​តំបន់ ។ បន្ថែម​លើ​នេះ​, រាជរដ្ឋាភិបាល ក៏​កំពុង​គិតគូរ​រៀបចំ​មជ្ឈមណ្ឌល​ឡូ​ជី​ស្លឹក​កម្រិត​តំបន់ នៅក្នុង​ខេត្ត​នេះ​ផងដែរ ទៅក្នុង​ក្របខ័ណ្ឌ​នៃ​ការរៀបចំ​ផែនការមេ ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ស្រប​ជាមួយ​ការអភិវឌ្ឍ​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​កម្ពុជា ទៅជា របៀង​សេដ្ឋកិច្ច​ពហុ​បំណង និង​ប្រទាក់ក្រឡា ។​

​សម្តេចនាយករដ្ឋមន្ត្រី​លើកឡើងថា​៖​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ផង និង​ជំរុញ​ការអភិវឌ្ឍ សម្រាប់​រយៈពេល​មធ្យម និង​វែង​ផង​, ការគិតគូរ​របស់​យើង​ត្រូវតែមាន​លក្ខណៈ​ជា​កញ្ចប់ ដើម្បី​លើកស្ទួយ សកម្មភាព​ធុរកិច្ច​, ពាណិជ្ជកម្ម និង​ការវិនិយោគ នៅក្នុង​ខេត្ត​ឱ្យ​កាន់តែខ្លាំង​ឡើង ។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ ឆ្នាំ ២០២៤» សំដៅ​កសាង​ខេត្ត​ព្រះសីហនុ ទៅជា​ខេត្ត​ឈានមុខ និង​ជា​ខេត្ត​គំរូ ក្នុង​ការជំរុញ​ការវិនិយោគ និង​ការអភិវឌ្ឍ ឧស្សាហកម្ម ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ប្រែក្លាយ​ខេត្ត​នេះ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ ពហុ​បំណង ព្រមទាំង​ចូលរួម​ព​ន្លឿ​ន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឱ្យ​កាន់តែ​ស្ទុះ​ឡើង ក្នុង​រយៈពេល​ខ្លី ។​

​ក្នុងន័យ​នៃ​ការផ្តល់ «​អត្ថប្រយោជន៍​ពិសេស​», កម្មវិធី​នេះ នឹង​ផ្តល់​ការសម្រួល​នីតិវិធី និង​ការលើកទឹកចិត្ត ពិសេស​, បន្ថែម​ពី​ការកំណត់​ក្នុង​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​, ដល់​វិនិយោគិន និង​ធុរជន ដែល​ស្នើសុំ និង​អនុវត្ត​គម្រោង ឬ​សកម្មភាព​ក្នុង​ឆ្នាំ ២០២៤ នេះ ទៅតាម​ប្រភេទ​គម្រោង ឬ​សកម្មភាព រួមមាន​៖​ទី​១. គម្រោង​វិនិយោគ​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង​(​ដែល​បើតាម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវការ​ថវិកា​ជាំ​ង​១​ពាន់​លាន​ដុល្លារ​ដើម្បី​ស្តា​) នឹង​ទទួលបាន​អត្ថប្រយោជន៍ ដូចជា ការលើកលែង ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​រយៈពេល ៣ ឆ្នាំ បន្ថែម​; ការលើកលែង អាករ​លើ​តម្លៃបន្ថែម តាម​អត្រា​សូន្យ​ភាគរយ ចំពោះ​ការសាងសង់​បញ្ចប់ និង​ការជួសជុល​កែលម្អ​លើ​អគារ ដែល​ជាប់គាំង​; ការលើកលែង​ពន្ធ​កាត់​ទុក លើ​ការជួល​អចលនទ្រព្យរ​យៈ​ពេល ៥ ឆ្នាំ​; ការលើកលែង​ពន្ធ អចលនទ្រព្យ និង​ការលើកលែង​ទណ្ឌកម្ម​រដ្ឋបាល​; ការលើកលែង​ការបង់ថ្លៃ​សេវាសាធារណៈ និង​ថ្លៃ​លើស ស​ន្ទ​ស្សន៍​ប្រើប្រាស់​ដី​ចំពោះ​ការស្នើសុំ​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​នឹង​ការសាងសង់​; ការសម្រួល​នីតិវិធី និង​បែបបទ នៃ​ការស្នើសុំ​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ការងារ​សំណង់​; ការផ្តល់​ការអនុគ្រោះ​លើ ថ្លៃ​ត្រួតពិនិត្យ និង​ការបញ្ជាក់​ផ្សេងៗ​ពាក់ព័ន្ធ​សំណង់​; ការសម្រួល​បែបបទ និង នីតិវិធី​វិនិយោគ និង​ធុរកិច្ច រួមទាំង​ការស្នើសុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​នានា​; ការរៀបចំ​គោលការណ៍ និង ការសម្របសម្រួល​បង្កើត​ទីផ្សារ​លក់ឡៃ​ឡុង​អចលនទ្រព្យ ព្រមទាំង​ការផ្តល់សេវា​ផ្គូផ្គង​វិនិយោគិន រួមទាំង ការកំណត់​តម្លៃ​យោង (Reference- Price) សម្រាប់​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ការជំរុញ ការប្រើប្រាស់​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ស្របតាម​បទ​ប្ប​ញ្ញ​តិ​ច្បាប់​ចំពោះ​វិវាទ ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ។​
​លោក​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធមុនីរ័ត្ន​បាន​ថ្លែង​ឲ្យ​ដឹងថា «​ចាប់ពី​ឆ្នាំ ២០១៦ មក ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​សម្ទុះ​កើនឡើង​យ៉ាងគំហុក ជាពិសេស មានការ​រីកដុះដាល​យ៉ាង​លឿន ក្នុង​ចំនួន​ដ៏​ច្រើន​នូវ​សំណង់​អគារ ជា​សណ្ឋាគារ​, ភោជនីយដ្ឋាន​, ហាង​លក់ទំនិញ​, និង កន្លែង​ស្នាក់នៅ ។​ល​។ ទោះជា​យ៉ាងនេះ​ក្តី ក្នុងដំណាក់កាល​ពី​ឆ្នាំ ២០១៩ តម​កទៀត​, ការផ្លាស់ប្តូរ​នៅក្នុង​ការវិវត្ត​នៃ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច គួបផ្សំ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង បញ្ហា​ប្រឈម​ជា​សកល​ផ្សេងទៀត បាន​បណ្តាលឱ្យ​សំណង់​អគារ​ជាច្រើន ត្រូវបាន​ផ្អាក ឬ បញ្ឈប់​ដំណើរការ​សាងសង់​។ បច្ចុប្បន្ន អគារ​ដែល​ត្រូវបាន​ផ្អាក​ដំណើរ​ការសាងសង់ មាន​ចំនួន ៣៦២ ដែល​ត្រូវការ​ទុនវិនិយោគ​បន្ថែម ប្រមាណ ១ ១៦១ លាន​ដុល្លារ ដើម្បី​បញ្ចប់​ការសាងសង់​, ខណៈ​អគារ​ដែល​ត្រូវបាន​សាងសង់​រួច​, ប៉ុន្តែ​ពុំទាន់​បានដាក់​ដំណើរការ​ប្រើប្រាស់​, មាន​ចំនួន ១៧៦»​។​

​ទី​២. គម្រោង​វិនិយោគ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អគារ​ជាប់គាំង នឹង​ទទួលបាន អត្ថប្រយោជន៍ ដូចជា ការសម្រួល​បែបបទ និង​នីតិវិធី​វិនិយោគ និង​ធុរកិច្ច រួមទាំង​ការស្នើសុំ​អាជ្ញា​បណ្ណ វិញ្ញាបនបត្រ និង​លិខិតអនុញ្ញាត​នានា​; ការផ្តល់​ការលើកទឹកចិត្ត​ពិសេស និង​ការអនុគ្រោះ​នានា ដូចជា ពន្ធអាករ​នាំចូល​, ពន្ធ​ប៉ាតង់​, ពន្ធ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​, ពន្ធ​កាត់​ទុក​លើ​ការជួល​អចលនទ្រព្យ និង​កម្រៃ​សេវា ចុះបញ្ជី ជាដើម ដល់​សហគ្រាស​ដែល​មក​វិនិយោគ ឬ​ធ្វើ​ធុរកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ​: ការផ្តល់​ការលើកទឹកចិត្ត លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​, ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ និង​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​បាន ចុះបញ្ជី​ពន្ធដារ និង​ការអនុញ្ញាតឱ្យ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​អត្រា​សូន្យ​ភាគរយ សម្រាប់​សហគ្រាស ធុន​តូច និង​មធ្យម ដែល​បាន​ចុះបញ្ជី​ពន្ធដារ ចំពោះ​ការទិញ​ធាតុ​ចូល​ផលិតកម្ម​ដែល​ផលិត​ក្នុងស្រុក ។​

​ទី​៣. ការពង្រីក​គម្រោង​វិនិយោគ និង​ធុរកិច្ច នឹង​ទទួលបាន​អត្ថប្រយោជន៍ ដូចជា ការសម្រួល​នីតិវិធី​, បែបបទ និង​ការអនុញ្ញាត​ផ្សេងៗ​សម្រាប់​បម្រើ​ដល់​ការអនុវត្ត​គម្រោង ឬ​សកម្មភាព​ពង្រីក​ការវិនិយោគ និង​/​ឬ ធុរកិច្ច​; ការផ្តល់​ការលើកទឹកចិត្ត និង​ការអនុគ្រោះ​នានា ដូចជា​ពន្ធអាករ​នាំចូល​, ពន្ធ​ប៉ាតង់​, ពន្ធ​លើ ផ្ទាំង​ផ្សព្វផ្សាយ និង​ពន្ធ​កាត់​ទុក​លើ​ការជួល​អចលនទ្រព្យ ជាដើម ដល់​សហគ្រាស​ដែល​អនុវត្ត​គម្រោង ឬ​សកម្មភាព​ពង្រីក​ការវិនិយោគ និង​/​ឬ ធុរកិច្ច ការអនុញ្ញាតឱ្យ​យក ១៥០% គុណ​នឹង​ប្រាក់ចំណូល ដែល​ត្រូវ​ទទួលបាន​ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​គណនា​ពន្ធ​លើ​ប្រាក់ចំណូល និង​ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រយៈពេល ៣ ឆ្នាំ ផ្អែក​តាម​សមាមាត្រ​នៃ​អត្រា​ទុន​ពង្រីក និង​ការអនុញ្ញាតឱ្យ​យក ១៥០% គុណ​នឹង​ប្រាក់ចំណូល ដែល​ត្រូវ​ទទួលបាន ការលើកទឹកចិត្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុងការ​គណនា​ពន្ធ​លើ​ប្រាក់ចំណូល ។​

​ទន្ទឹមនឹង​ការផ្តល់ «​អត្ថប្រយោជន៍​ពិសេស​» ដល់​គម្រោង ឬ​សកម្មភាព ទាំង ៣ ប្រភេទ​ខាងលើនេះ​, រាជរដ្ឋាភិបាល ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន​ទៀតផង​ដែរ ដើម្បី​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត បន្ថែម​ជារួម​ដល់​ការទាក់ទាញ​ការវិនិយោគ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម នៅក្នុង​ខេត្ត​ព្រះសីហនុ ។ វិធានការ ទាំងនោះ រួមមាន​៖ ការរៀបចំ​តំបន់​គម្រោង​វិនិយោគ និង​/​ឬ តំបន់​អភិវឌ្ឍ នៅតាម​ភូមិ​, សង្កាត់ និង​ផ្លូវ សំខាន់ៗ ដូចជា តំបន់​ទេសចរណ៍​ពិសិដ្ឋ​, តំបន់​លក់ទំនិញ​រួច​ពន្ធ ដែល​គ្រប់​ជាតិ​សាសន៍​អាច​ទិញ ទំនិញ​បាន​, វិថី​អាហារ និង​រមណីយដ្ឋាន​/​កន្លែង​កម្សាន្ត ជាដើម ជា​ជំហានៗ ស្របតាម​សក្តានុពល និង ភូមិសាស្ត្រ​ជាក់ស្តែង​; ការផ្តល់​ទិដ្ឋាការ​ពិសេស​រយៈពេល ៣ ឆ្នាំ សម្រាប់​វិនិយោគិន​ដែល​ទិញ ឬ ជួល អចលនទ្រព្យ​រយៈពេល​វែង ក្នុង​ខេត្ត​ព្រះសីហនុ​ដែលមាន​តម្លៃ​លើសពី ១០០.០០០ ដុល្លារ​អាម៉េរិក ដោយ ប្រភេទ​នៃ​ទិដ្ឋាការ​ពិសេស​នេះ ត្រូវ​កំណត់ដោយ អនុក្រឹត្យ ដោយឡែក​; ការ​ព​ន្លឿ​ន​ការត្រួតពិនិត្យ​គយ ក៏ដូចជា​ការកែសម្រួល និង​ការផ្តល់សេវា​ល្អ ជូន​ដល់​ភ្ញៀវទេសចរ និង​វិនិយោគិន​, ទាំង​នៅពេល​មកដល់​, ពេល​ស្នាក់នៅ និង​ពេល​ត្រឡប់​ទៅវិញ ការរៀបចំ និង​ការអនុវត្ត​យុទ្ធនាការ «​ទីក្រុង​សុវត្ថិភាព​»,។

ព្រឹត្តិការណ៍ និង​កម្មវិធី​នានា ដើម្បី​ស្តារ និង​ពង្រឹង​កិត្តិនាម របស់​ខេត្ត​ព្រះសីហនុ លើ​ឆាក​អន្តរជាតិ​; ការ​ព​ន្លឿ​ន​ការអនុម័ត និង​ការប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ផែនការមេ ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ជា​តំបន់ សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​; ការកំណត់​អាទិភាព និង​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​, ការអភិវឌ្ឍ​ទេសចរណ៍ និង​ការទាក់ទាញ ការវិនិយោគ​; ការអភិវឌ្ឍ​តំបន់ឧស្សាហកម្ម និង​សួន​ឧស្សាហកម្ម​ធំៗ​, ជាពិសេស ការពង្រឹង​តំបន់​សេដ្ឋកិច្ច ពិសេស​ដែលមាន​ស្រាប់ ឱ្យ​ឈានដល់​កម្រិតស្តង់ដា​អន្តរជាតិ លើ​គ្រប់​ទិដ្ឋភាព រួមមាន ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត វត្ថុធាតុដើម និង​ធាតុ​ចូល​ផ្សេងៗ​, កិច្ច​សម្រួល ការដឹកជញ្ជូន និង​ពាណិជ្ជកម្ម​, ការលើកទឹកចិត្ត និង​វិធាន​ការគាំទ្រ​ផ្សេងទៀត​; ការសម្របសម្រួល ក្នុងការ​អភិវឌ្ឍ​ដី​ដែលមាន​សក្តានុពល (​ដី​កម្មសិទ្ធិ​រដ្ឋ ឬ​ឯកជន​)

ដើម្បី​ប្រែក្លាយ​ដី​ទាំងនេះ​ទៅជា តំបន់​ប្រមូលផ្តុំ​ឧស្សាហកម្ម ឬ​សហគ្រាស និង​/​ឬ​តំបន់​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​នឹងចូលរួម​គាំទ្រ ផ្នែក​គោលនយោបាយ​លើកទឹកចិត្ត​, ការអនុគ្រោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​; និង​ការអនុវត្ត​តំបន់ សាកល្បង​គំរូ​មួយ ឬ​ច្រើន ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​, តំបន់​ទេសចរណ៍​ពិសិដ្ឋ​, តំបន់​ពាណិជ្ជកម្ម​សេរី​, តំបន់​ប្រមូលផ្តុំ​ឧស្សាហកម្ម ឬ​ភណ្ឌាគារ​គយ ដើម្បី​ប្រមូលផ្តុំ​ធនធាន និង ជំរុញ​ការអភិវឌ្ឍ ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព ដែល​អាច​ជ្រើសរើស​ចេញពី​តំបន់​ដែល​ត្រូវ​ពង្រីក​បន្ថែម​, ឬ​នៅ​ស្ទឹងហាវ ឬ​កន្លែង ដទៃទៀត តាមរយៈ​កិច្ចសហការ​រវាង​រដ្ឋ និង​វិស័យ​ឯកជន​, និង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រួម​និង​សកម្មភាព​ផ្សេងៗ​រួមគ្នា ។​​ជា​ចុងក្រោយ សម្តេច​ធិបតី បាន​ណែនាំ​ឱ្យ​គណបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ កងកម្លាំង​សមត្ថកិច្ច យកចិត្តទុកដាក់​លើ​ការពង្រឹង​និង​ធានា​សន្តិសុខ និង​ទប់ស្កាត់​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ព្រមទាំង​បានដាក់​បទបញ្ជា​ឱ្យធ្វើ​ការបិទ​ទាំងស្រុង​នូវ​រាល់​ទីតាំង​បាញ់កាំភ្លើង​ឯកជន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់ ៕a manet siha3 a manet siha4 a manet siha5