» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31541 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598960 នាក់

បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​

 

​ខេត្តសៀមរាប ៖ កាលពី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៣ នៅត្រង់ចំណុច​សាលាបង្រៀន​បើកបរ​សុវត្ថិភាព តាម​បណ្តោយ​ផ្លូវ​ហ៊ុន សែន សន្តិភាព ក្រវ៉ាត់ ក្រុង ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​a car hit hom1 

​មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​គាត់​កំពុង​លក់ដូរ​យក​ទឹក​សុទ្ធ និង ស្រា​បៀរ​ឱ្យ​អ្នកទិញ ស្រាប់តែ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង ពណ៌​ស បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ត្បូង​ទៅ​ជើង ពេលនោះ​ក៏​រ៉េ​ចង្កូត​ចូលទៅ​ខាងឆ្វេង​ដៃ បុ​.​ក​សរសេរ​សំយាបផ្ទះ​ប្រជាពលរដ្ឋ​បាក់​ខ្ទេចខ្ទី ហើយ​ទៅ​បុ​.​ក​រថយន្ត​កាមរី ពណ៌​ខ្មៅ កំពុង​ចត​ទុក នៅមុខ​ផ្ទះ បែរ​ក្បាល​ទៅ​លិច ។ ពេលនោះ​ស្រាប់តែ​បុក​ផាំង វិល​ឡាន​បែរ​ក្បាល​មក​ត្បូង​វិញ រួច​បុ​.​ក រាន​ទេវតា​បាក់​ជា​២​កំណាត់ ជើង​នៅក្រោម ក្បាល​នៅលើ​ឡាន​កាមរី រួច​បុ​.​ក​បន្តទៅ​រថយន្ត​ហ្វ​ត​រ៉ាប់​ទ័​រ តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ ហើយ​រថយន្ត​ហ្វ​ត​រ៉ាប់​ទ័​រ​នោះ រុញ​បុក​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង រថយន្ត ឡិច​ស៊ី​ស​៣០០ ពណ៌​ខ្មៅ ដែល​ចត​ទុក នៅមុខ​ផ្ទះ​លក់​ចំណី​សត្វ​គ្រប់​ប្រភេទ​។​

​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ផ្លាកលេខ សៀមរាប 2B-5491 អ្នកបើកបរ​ដោយ​ឈ្មោះ ភាត ស៊ី​ណាត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។រថយន្ត​បង្ក​បាន​បុក​ផ្ទះ​របស់​ឈ្មោះ ភឿន សុធា​រ័ត្ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ខូចខាត​សំយាប​មុខផ្ទះ ទាំងស្រុង ។ បន្ទាប់មក​បុ​.​ក​រថយន្ត​ម៉ាក កាមរី ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ សៀមរាប 2B-4032 មាន​ម្ចាស់​ឈ្មោះ ងួន ហ៌ួ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង រថយន្ត FORD ពណ៌​ខ្មៅ ផ្លាកលេខ Cambodia Kimsour7 និង រថយន្ត LUXES RX300 ពណ៌​ខ្មៅ ផ្លាកលេខ 2N-0016 ភ្នំពេញ ម្ចាស់​ឈ្មោះ គោម ហួត ភេទ​ប្រុស អាយុ​៦៨ ឆ្នាំ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកបើកបរ​ម៉ាក​រថយន្ត​ឡិច​ស៊ី​ស ពាក់​ផ្លាកលេខ សៀមរាប ២B.៥៤៩១ បើកបរ​ក្នុងស្ថានភាព​ស្រវឹង (​រកឃើញ​មាន​ជាតិ​អាកុល​មាន​ចំនួន 0,៥៦mg,l) ។ រថយន្ត​ឡិច​ស៊ី​ស ខូចខាត​មធ្យម​។ បន្ទាប់ពី​ធ្វើការ​វាស់វែង​និង​បញ្ជូន​សំណុំរឿង​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំពោះ​រថយន្ត ដែល រងគ្រោះ ត្រូវបាន​ម្ចាស់ សុំ​ទុក​រក្សា​នៅមុខ​ផ្ទះ​កន្លែងកើតហេតុ​បណ្តោះអាសន្ន ៕a car hit hom 

​