
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8843 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699014 នាក់
ភ្នំពេញ៖ មានករណី “មនុស្សលោតពីលើអគារ” មនុស្សឈ្មោះ ឆុង ធីម ភេទស្រី អាយុ៣០ឆ្នាំ បានលោតពីលើអគារជាន់ទី៦បណ្តាលឲ្យស្លាប់នៅអគារ៥៥៣ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ០៦និង៥០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នៅតែមានចម្ងល់?។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង ០៦ និង ៥២នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ប៉ាន់ តាំងក្រាន់ បានបញ្ជូនព័ត៌មានទៅលោកវរសេនីយ៍ត្រី ឈឹម សារ៉េន តួនាទីនាយប៉ុស្តិ៍ដើម្បីអន្តរាគមន៍បន្ទាន់ក្រោយពីបានពត៍មាន ។
ប្រភពដដែលបន្តថា កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងការិយាល័យនគរបាលបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុរួចធ្វើការពិនិត្យ និងសាកសួរ ។ ជនរងគ្រោះមានឈ្មោះ ធុង ធីម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានលោតពីលើអគារ៥៥៣ ជាន់ទី៦ បន្ទប់លេខ៦០២ បណ្តាលឲ្យស្លាប់។
ប្រភពបញ្ជាក់ថា យោងតាមការសន្និដ្ឋាននិងការវាយតម្លៃ ព្រមទាំងការពិនិត្យកន្លែងកើតហេតុ ព័ត៌មាន ប្រមូលបាននិងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយបែកលលាដ៏ចេញខួរ និងប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរ ហើយសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
តែសម្រាប់មហាជនវិញឆ្ងល់ថាបើចង់ធ្វើអត្តមែនហេតុអីចាំបាច់ស្រាតហើយបានលោត?។ម្យ៉ាងការវាយតម្លៃរបស់សមត្តកិច្ចដូចជាគ្រាន់តែផ្អែកតាមទិដ្ឋភាពជាក់ស្តែងតែប៉ុណ្ណោះដោយមិនពិនិត្យស្រាវជ្រាវតើក្នុងបន្ទប់នៃជាន់ទី៦ក្នុងអគារនោះមានមនុស្សនៅជាមួយអត់មុននាងធ្លាក់ចុះ?មានស្នាមក្រយ៉ៅដៃអ្នកណាខ្លះមុននាងលោតហើយនាងមានការពាក់ពន្ធ័ជាមួយអ្នកណាមុនពេលលោត?នេះជាចម្ងល់?។ពរើកន្លងមកមានមនុស្សស្រីធ្លាក់ពីលើអគារស្លាប់ជាបន្តបន្ទាប់តែមិនដែលរកឃើញករណីយ៍ពាក់ពន្ធ័នោះទេ?៕