» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6338 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696509 នាក់

វាំងនន​ខ្មៅ​ត្រូវបាន​បើក ពិធីមង្គលការ​របស់​ពូ​ណុ​យ​និង​កញ្ញា​យ៉ែម​ស្រី​ពេជ្រ ក្លែងក្លាយ​

​ភ្នំពេញ ៖​នៅ​ទីបំផុត ល្បែង​រៀបការ​បោកប្រាស​ទស្សនិកជន​បង្កឡើង​ដោយ​តា​រ៉ា​កំប្លែង​ពូ​ណុ​យ​និង​កញ្ញា​យ៉ែម​ស្រី​ពេជ្រ​ពិធីការ​រិ​នី មិនមែន​ជាការ ពិត​ឡើយ ពោលគឺ​គ្រាន់តែ​ជាការ​សម្តែង នៅក្នុង​កម្មវិធី អ្នកជិតខាង របស់​ស្ថានីយ៍ទូរទស្សន៍ ភី អិន​អិន តែប៉ុណ្ណោះ ។ បញ្ហា នេះ​បានធ្វើអោយ​មហាជន មួយចំនួន បាន សម្តែង​ការខកចិត្ត ហើយ​នាំគ្នា​រិះគន់ ចំពោះ តារា​ទាំងពីរ​ខាងលើ​ថា មិនគួរ ភូតភរ​កុហក ដោយ​យក​រឿង រៀបការ​ក្លែងក្លាយ​មក លេងសើច និង​បន្លំ​ភ្នែក​មហាជន​បែបនេះ ឡើយ​ព្រោះ​បើ​ត្រឹម​រៀបការ​ក្នុង​ស្ទុយ​ឌី​យោ​មិនសូវ​អី​ទេ​តែ​ពួកគេ​បាន​ចែក​ធៀប​ការ​ថែមទៀត ។​a pu nuy1 

​ដោយ​ភ័យខ្លាច​ការ ធ្លាក់​ប្រជាប្រិយភាព​បាន ! តារា​កំប្លែង​មកពី​ខេត្តព្រៃវែង​លោក បាន សំណាង ហៅ ពូ​ណុ​យ បាន ចេញមុខ​សុំទោស ជា​សាធារណៈ ដល់ មហាជន បន្ទាប់ពី​រង​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​ការ ក្លែងបន្លំ​រៀបការ​ក្លែងក្លាយ ជាមួយ តារា​ស្រី​នាង យ៉ែម ស្រី​ពេជ្រ ដែល​បានធ្វើ ឡើង​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០២៤ ២​ថ្ងៃ​កន្លងទៅនេះ​។​​សូមបញ្ជាក់ថា កម្មវិធី​ពួកគេ មហាជន​បាន សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​គេ បានឃើញ​ធៀប​ការ នៃ​ការ អញ្ជើញ​ភ្ញៀវ ជាពិសេស​អ្នកសិល្បៈ ដូចគ្នា​ដើម្បី​ចូលរួម​ពិធីមង្គលការ​របស់ ពូ​ណុ​យ និង​យ៉ែម ស្រី ពេជ្រ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្ថានីយ៍ទូរទស្សន៍ ភី​អិន​អិន ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។ ក្រោយ​ដឹង​ដំណឹង​ខាងលើនេះ ទស្សនិកជន គាំទ្រ និង អ្នកសិល្បៈ​បាន​នាំ គ្នា​ចូលរួម​អបអរសាទរ និង​ជូនពរ​ពួកគេ ទាំង ពីរ​យ៉ាង​ព្រោងព្រាត​ក្នុងពេលដែល​ពួកគេ បានឃើញ អ្នក​ទាំងពីរ អាច​ដឹក​ដៃ​គ្នា ចូល រោងការ​តាម​ប្រពៃណី​នាពេលនេះ ។ ហើយ​មុន​រៀបការ​ក្លែងក្លាយ​នេះ​ពួកគេ​បានធ្វើ​កម្មវិធី​ខួប​ឱ្យ​ពូ​ណុ​យ ជាការ​បំភ័ន្ត​ភ្នែក ឱ្យ​មហាជន​ការ​តែ​ជឿ​ថែមទៀត ថា​ពួកគេ​ចាប់ដៃគ្នា ជា​គូ​តាម​ទំនៀមទម្លាប់ ។​

​សូម​រម្លឹកថា ក្នុង​បទសម្ភាសន៍​ជាមួយ អ្នក សារព័ត៌មាន កាលពីពេល​ថ្មីៗ​នេះ ពូ​ណុ​យ បាន​លើកឡើងថា លោក​បានឃើញ​ពី​ការ រិះគន់ និង​ការ​អន់ចិត្ត​ចំពោះ​លោក ជុំវិញ រឿងនេះ ។ លោក​ថា ទាំងអស់នេះ ជាការ​សម្តែង​ថត​កម្មវិធី​ប៉ុណ្ណោះ ប៉ុន្តែ​មាន បងប្អូន​យើង និង​អ្នកសិល្បៈ​ក៏បាន​នាំគ្នា លេងសើច​ដោយបាន​ជូនពរ លោក​ជា បន្តបន្ទាប់​តាម​បណ្តាញ​សង្គម​ដោយ នឹក ស្មានថា​មែនទែន ។​
​លោក​បញ្ជាក់ថា កន្លងមក​លោក​មិនដែល មានរឿង​អាស្រូវ​ណាមួយ ក្រៅពី​ការលេង កំប្លែង​ឡើយ ហើយ​រឿងនេះ វា​ប្រៀបបាន ដូច​ទៅនឹង​ការថត MV បែប​រៀបការ​ដែរ ដោយ​គេ​ទម្លាយ​ធៀប​ការ មុន​ដើម្បីអោយ បងប្អូន​ចាប់អារម្មណ៍​បទ​នឹង​ហើយ ដូច​រូប លោក​អញ្ចឹង មុន​ចាក់ផ្សាយ​កម្មវិធី នឹង​ក៏ មានការ​ទម្លាយ​រូបភាព​ផ្សេងៗ ដូចគ្នា ។​

​លោក​ណុយ​សូមទោស​ដល់ ទស្សនិកជន​ចំពោះ​រឿងនេះ ដែល​ធ្វើអោយ ប៉ះពាល់​អារម្មណ៍ ប៉ុន្តែ​ទស្សនិកជន ជា ច្រើន​ក៏បាន​ដឹង​ច្បាស់​ថា ជាការ​សម្តែង បន្ទាប់ពី​បាន​ទស្សនា កម្មវិធី​នេះ​រួច ។ លោក ក៏បាន​សន្យា នឹងមិន​អោយ មានរឿង ភាន់ច្រឡំ​ចំពោះ​រឿងនេះ​ម្តងទៀត​ទេ ខណៈពេលដែល​លោក​ក៏បាន​ព្យាយាម​មិន ធ្វើ​ការតបត ណាមួយ​ទៅលើ​រាល់ ការ​ខំ​មិន រិះគន់​មកលើ​រូបលោក​ដែរ ។​
​ទោះជា​អ្នក​ទាំង​បាន​ត្រឹម​ឱ្យ​ពូ​ណុ​យ​ចេញមុខ​សុំទោស​ជា​សាធារណៈ​មែន ប៉ុន្តែ បន្ទាប់ ពី រង ការ រិះគន់ យ៉ាង ខ្លាំង ជុំវិញ ការ ក្លែងបន្លំ រៀប ការ ក្លែងក្លាយ ជាមួយ តារា ស្រី នាង យ៉ែ ម ស្រី ពេជ្រ , គឺ​អា​ធ្លាក់​ប្រជាប្រិយភាព ! របស់​ពួកគេ​ទៅវិញ​ទេ ខណៈ​សម័យ Facebook សម័យ ឌីជីថល ប្រជាពលរដ្ឋ​ម្នាក់​មាន​ព័ត៌មាន​នៅ​ដៃ​ម្នាក់ ម្នាក់ៗ​ចង់​ទទួល​ព័ត៌មាន​ពិត ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គ្រាន់តែ​អ្នក​ទាំងពីរ​មិន​ដល់​ថ្នាក់​បំពុលសង្គម ៕a pu nuy a pu nuy2 a pu nuy3 

​