» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9817 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699988 នាក់

សុខចិត្ត​ដេក​តាម​ច​ញ្ចើ​ម​ថ្នល់​ជាមួយ​ឆ្កែ​ព្រោះ​ផ្ទះ​ដែល​ឲ្យ​នៅ​មិន​ឲ្យ​យក​ឆ្កែ​ចូល​


​ម៊ិ​ក​ស៊ិ​ក​៖​ថ្មីៗ​នេះ ស្ដ្រី​ជនជាតិ​មិ​ក​ស៊ិ​ក​ម្នាក់​អាយុ ៦៥​ឆ្នាំ​ម្នាក់​ឈ្មោះថា លូ​ម៉ា​រី​យ៉ា​អូ​មេ​ដូ​ប៊ែ​ល​ត្រាន​(Luz Maria Olmedo Beltran )​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​សំងំ​ក្នុង​ថង់​ផ្លា​ស្ទិ​ក​ពណ៌​ខ្មៅ ជាមួយនឹង​សុនក​របស់គាត់​ចំនួន​៦​ក្បាល នៅតាម​បណ្ដោយ​ដងផ្លូវ​ក្នុង​ទីក្រុង Tijuana ប្រទេស​ម៉ិ​ក​ស៊ិ​ក ខណៈពេល​មេឃ​ភ្លៀង និង​អាកាសធាតុ​ត្រជាក់​។a dog love 

ប៉ូលិស​ក្រុង​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ស្ដ្រី​ជា​ម្ចាស់​សុនក​រូបនេះ​អស់​រយៈពេល​កន្លះ​ម៉ោង ដើម្បី​ឲ្យ​គាត់​ទទួលយក​ជំនួយ​ពី​ពួកគេ ដោយ​ផ្ដល់​ជម្រក​សមរម្យ​មួយ​ស្នាក់នៅ​។ ប៉ុន្ដែ​គាត់​បាន​សម្រក់​ទឹកភ្នែក​មិន​ចង់ទុក​ដៃគូ​ដ៏​ស្មោះត្រង់ (​សុនក​) របស់គាត់​ចោល​ទេ ព្រោះ​កន្លែង​ដែល​គេ​ផ្ដល់​ឲ្យ​គាត់​ស្នាក់នៅ​នោះ​មិន​អនុញ្ញាត​ឲ្យ​មាន​សត្វ​ចិញ្ចឹម​ឡើយ ដូច្នេះ​គាត់​សុខ​ចិ​ត្ដ​រស់នៅ​ខាងក្រៅ​តាម​ទីសាធារណៈ ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ​។

​ម្ចាស់​សុនក​រូបនេះ បារម្ភ​ថា​សុន​របស់គាត់​ទាំងអស់​នឹង​បែកខ្ញែក​គ្នា នៅពេលដែល​គាត់​ទៅ​រស់​នៅឯ​ជម្រក​ដែល​គេ​ផ្ដល់​ឲ្យ​។ គាត់​បាន​ប្រាប់​ប៉ូលិស​ថា “​ខ្ញុំ​មិន​ចង់ទៅ​ទេ ខ្ញុំ​មិន​ត្រូវការ​ជំនួយ​ឡើយ ខ្ញុំ​នៅទីនេះ​មិន​អី​ទេ​” ។ គាត់​មិនអាច​បោះបង់​ដៃគូ​ដ៏​ស្មោះស្ម័គ្រ​ទាំង​៦​ក្បាល​ទេ ម្យ៉ាងវិញទៀត មួយ​ក្នុងចំណោម​នោះ ជិត​កើតកូន​ហើយ​។

​​យ៉ាង​ណ​ក៏ដោយ ប៉ូលិស​មិនអាច​ទុក​គាត់​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ត្រជាក់ និង​គ្រោះថ្នាក់​នេះ​បានឡើយ ហើយ​នៅ​ទីបំផុត​ពួកគេ​បាន​បញ្ចុះបញ្ចូល​ឲ្យ​គាត់​ស្វែងរ​កន្លែង​ស្នាក់នៅ​ដែល​សមរម្យ​មួយ​នៅពេល​យប់​។ ជាក់ស្ដែង គាត់​បាន​ចំណាយពេល​មួយ​យប់​ស្នាក់​នៅឯ​កន្លែង​សមរម្យ​មួយ ប៉ុន្ដែ​គាត់​បាន​ត្រលប់​ទៅ​ដេក​តាម​ចិញ្ចើមផ្លូវ​វិញ​នៅ​ថ្ងៃ​បន្ទាប់​។

ក្រោយពី​រឿងនេះ ល្បីល្បាញ​ពាសពេញ​បណ្ដាញ​សង្គម​រួចមក ស្ត្រី​ចំណាស់​ក៏​ទទួលបាន​ជំនួយ​ពី​សម្បុរ​សជន​មួយចំនួន ដែល​សព្វថ្ងៃនេះ គាត់​កំពុងស្នាក់នៅ​កន្លែង​មួយ​ជុំគ្នា​ជាមួយ​សុនក​ទាំង​៦​ក្បាល ដែលមាន​តម្លៃ​៥០​ប៉េ​សូ​ម៉ិ​ក​ស៊ិ​ក (​ប្រមាណ​២.៥០​ដុល្លារ​អាមេរិក​) ក្នុង​មួយ​យប់​។ ហើយ​សម្បុរ​សជន​ក៏​សង្ឃឹម​ដែរ​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​ទីកន្លែង​មួយ​សម្រាប់​ស្ត្រី​ចំណាស់​រស់នៅ ដែល​អាច​ឲ្យ​គាត់​ជួយសង្គ្រោះ​ឆ្កែ​អនាថា​ដទៃទៀត​ផងដែរ​៕a dog love1 a dog love2 a dog love3 

​