» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9921 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700092 នាក់

អ្នកនិពន្ធ​ប្រ​យ​ត្ន័​គុក​ឬ​បង់លុយ​បើ​ហ៊ាន​លួច​យក​បទ​សព​កវី​គង់​ប៊ុន​ឈឿន​ទៅរកស៊ី​!

 


​ភ្នំពេញ​៖ លោក ពេជ្រ អង្គ​មេធាវី​តំណាង​ឲ្យ​ភរិយា​លោក គង់ ប៊ុន​ឈឿន បានប្រកាស​ព្រមាន​ចាត់ការ​តាមផ្លូវ​ច្បាប់​លើ​តារាចម្រៀង អ្នកនិពន្ធ ឬ​បុគ្គល​ណា​ដែល​បាន​លួច​ចម្លង​ស្នាដៃ​មរតក​ដើម​របស់ កវី គង់ ប៊ុន​ឈឿន ទៅ​កែច្នៃ​ក្រ​ឡៃ​សាច់ភ្លេង​ឲ្យ​ខុសពី​ទំនុក​បទ​ដើម ឬ​ខូច​លំនាំ​នៃ​បទ​ចម្រៀង​។​a bun chheun4 

​តាម​លោក​ពេជ្រ​អង្គ​ឲ្យ​ដឹងថា​ការព្រមាន​នេះ​ដោយសារ​សង្កេតឃើញ​តារាចម្រៀង និង​អ្នកនិពន្ធ​ខ្មែរ​បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​នាំគ្នា​ជ្រួលជ្រើម​លួច​ចម្លង (Cover) បទ​ចម្រៀង​មរតក​ដើម​ដែលជា​ស្នាដៃ​របស់​កវី​ស្ទឹង​សង្កែ​លោក គង់ ប៊ុន​ឈឿន ទៅ​ក្រ​ឡៃ​ទំនុកច្រៀង​និង​សាច់ភ្លេង​យកទៅ​រកស៊ី​តាម បណ្ដាញ​សង្គម​យូ​ធូប ឬ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ផ្សេងៗ​ដែលជា​ទង្វើ​រំលោភ​លើ​សិទ្ធិ​បទ​ចម្រៀង​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ភរិយា លោក គង់ ប៊ុន​ឈឿន គឺ​លោកស្រី គាត គឹម​លន ។​

​មេធាវី​តំណាង​ភរិយា​លោក គង់ ប៊ុន​ឈឿន ចាត់ទុក​ទង្វើ​នេះ​គឺជា​ការរំលោភ​ដ៏​ធ្ងន់ធ្ងរ​លើ​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​ឆ្នាំ​២០០៣ និង​ជាពិសេស​លើ​សិទ្ធិ​បេតិកភណ្ឌ និង​ឬ​សិទ្ធិ​សីលធម៌​របស់លោក​ស្រី គាត គឹម​លន ដែល​ធ្វើ​ឲ្យ​លោកស្រី​មានការ​ឈឺចាប់​។​​លោក ពេជ្រ អង្គ បានប្រកាស ស្នើ​ឲ្យ​អ្នក​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ទាំងនេះ​បញ្ឈប់​និង​ដកហូត​បទ​ចម្រៀង​និង​បទ​ភ្លេង​ទាំងនេះ​ចេញពី​ប្រព័ន្ធ​ចែកចាយ​និង​ទីតាំង​ធ្វើ​អាជីវកម្ម​នានា​ជាបន្ទាន់​។​ក្នុងករណី​បន្ត​លោក និង​ពិចារណា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​តែ​ចំពោះ​អ្នក​ដែលមាន​បំណង​ទទួល​សិទ្ធិ​ក្នុង​ការធ្វើ​អាជីវកម្ម ការផលិត​ឡើងវិញ ក្នុង​ទម្រង់​បែបណា​មួយ​លើ​ស្នាដៃ​ទាំងនេះ​លោកស្រី គាត គឹម​លន រីករាយ​និង​ពិភាក្សា​អំពី​ការផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​តាមរយៈ​លោក​មេធាវី ពេជ្រ អង្គ ឬ​អង្គភាព​គ្រប់គ្រង​សិទ្ធិ​រួម​ដូ​រ្យ​តន្ត្រី​កម្ពុជា​ដែល​នឹង​ចេញ​ជា​រូបរៀង​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខ​។ សូមបញ្ជាក់ថា​រដ្ឋមន្ត្រី​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ​បានប្រគល់​សិទ្ធិ​ជូន​លោកស្រី គាត គឹម​លន គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន​សរុប​៥៥​បទ ដែលជា​ការទទួល​មរ​តក​បន្ត​ពី​លោក​កវី គង់ ប៊ុន​ឈឿន​៕a bun chheun5 a bun chheun a bun chheun3 a bun chheun1 a bun chheun2 
​