» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10078 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700249 នាក់

ក្រ​ខំ​ខ្ចីលុយ​ធនាគារ​ធ្វើ​ផ្ទះ​ឲ្យ​កូន​ត្រូវ​ភ្លើង​ឆេះ​ហ្ម៉​ត់​

 

​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​ព្រៃ​ស្រ​ឡែ​ង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ទើបតែនឹង​ខ្ចីលុយ​ពី​គ្រឹះស្ថាន​ហិរញ្ញ​វត្ថ​ឯកជន បាន​១​ម៉ឺន​ដុល្លារ សាងសង់​ផ្ទះ​ឱ្យ​កូន តែ​ជា​អកុសល​ឆ្លង​ចរន្តអគ្គិសនី បង្ក​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្មាន​សល់ នា​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ។a house fire

ម្ចាស់ផ្ទះ​ជា​ជនរងគ្រោះ​ឈ្មោះ វ៉ា​ញ ប៊ុនធឿន ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ ជា​អតីតយុទ្ធជន រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។​​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ការខូចខាត ដោយសារ​គ្រោះ​អគ្គីភ័យ​នេះ រួមមាន​៖ ១-​ផ្ទះ​ឈើ​ខាងលើ ថ្ម​ខាងក្រោម មួយ​ខ្នង ដែលមាន​ទំហំ ៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ក្ដារ ឆេះ​អស់ទាំង​ស្រុង​’, ២-​ប្រាក់​ដុល្លា ចំនួន ១០,០០០ (​មួយ​ម៉ឺន​ដុល្លារ​) ទើប​ខ្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ទុក​សម្រាប់​សង់ផ្ទះ​មួយ​ខ្នង​ទៀត​ជូន​កូន​, ៣-​ស្រូវ​ចំនួន ៣៥​បាវ និង​អង្ករ​មួយ​បាវ​,៤-​គ្រឿងក្រអូប​សំអាង​កាយ គិត​ជា​ទឹកប្រាក់​ចំនួន ១,០០០(​មួយ​ពាន់​ដុល្លារ​), ៥-​សម្ភារ​:​ប្រើប្រាស់​មួយចំនួន​ដូចជា​:​សម្លៀកបំពាក់ ចាស់​ថ្មី កន្ទេល​ខ្នើយ​មុង ចានឆ្នាំង ឆេះ​ទាំងស្រុង​គ្មាន​សល់​។​

ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ខណៈពេលដែល​ម្ចាស់​មិន​នៅផ្ទះ ចេញ​ទៅរក​ទិញ​អី​ហូប​នៅ​ចុង​ភូមិ​ខាងកើត និង​កូនៗ​ចេញទៅ​ធ្វើការ​រោងចក្រ​អស់​។​​កំលាំង​នគរបាល​ប៉ុស្តិ៍​ទួល​អំពិល​បាន​សហការ​កំលាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ជួ​ុ​យ​ពន្លត់​តែ​គួរអោយ​សោកស្តាយ​ដោយសារ​ភ្លើង​ឆេះ​ក្លាំងពេក​មិនអាច​ជួយ​បាន​ទាំងស្រុង​។​a house fire1 

​