» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11426 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701597 នាក់

រោងចក្រ​ផលិត​ស្បែកជើង ចូ​ខេ​ម​ហ្វូ​ត​វែ​រ​ដូរ​ទីតាំង​ថ្មី​មិន​ដោះស្រាយ កម្មករ ១០០០​នាក់ បាតុកម្ម​ទ្រុល​


​ភ្នំពេញ​៖ កម្មករ​រោងចក្រ​ផលិត​ស្បែកជើង ចូ​ខេ​ម​ហ្វូ​ត​វែ​រ ប្រមាណ​ជិត​១០០០​នាក់​បាន ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម បិទ​កំណាត់​ផ្លូវ​២០០៤​ចំណុច​ភូមិ​អ័ក​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ ។​a woker de 

​ការបិទផ្លូវ​២០០៤​ពី​សំណាក់​កម្មករ​រោងចក្រ​ស្បែកជើង​នេះ​បង្ក​ការរាំងស្ទះ អស់​រយៈពេល​៣០​នាទី គិត​ចាប់ពី​ម៉ោង​២ រហូតដល់​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ ទើប​មាន សមត្ថកិច្ច អាជ្ញាធរ មូលដ្ឋាន ចុះទៅ​អន្តរាគមន៍ សម្របសម្រួល សុំ​ឲ្យ​បើ​ផ្លូវ និង​សូម​ឲ្យ​ក្រុមកម្មករ ចូលទៅ​រោងចក្រ​របស់ខ្លួន​វិញ ដើម្បី​រងចាំ ក្រសួង​ការងារ ជំនាញ សម្របសម្រួល​ដោះស្រាយ ។​

​សូមបញ្ជាក់ថា​រោងចក្រ​ដេរ​ស្បែកជើង យីហោ ចូ​ខេ​ម​ហ្វូ​ត​វែ​រ ដែលមាន​ទីតាំង​នៅក្នុង ភូមិ​អ័ក​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​កម្មករ​បម្រើការ​ងារ សរុប​ជាង​១០០០​នាក់​បាន​ផ្អាក​ការងារ​មួយរយៈ​តែ​មិន​ព្រម​ដោះស្រាយ​។ ចុងឆ្នាំ​២០១៨​នេះ ថៅកែ​ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​ទីតាំង​រោងចក្រ​ថ្មី ហើយ​សន្យា​ទូទាត់​ប្រាក់ អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ អនុវត្តន៍​ទៅតាម​លក្ខខណ្ឌ​ការងារ តែ​ថៅកែ មិនបាន​គោរព​ទៅតាម​កិច្ចសន្យា ទើប​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ នេះ​កម្មករ​ទូទាំង​រោងចក្រ ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាមួយ​ក្រុមហ៊ុន ក្នុង​បរិវេណ​រោងចក្រ ពេញ​មួយ​ព្រឹក នៅតែ​ពុំមាន​ដំណោះស្រាយ រហូតដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នេះ ទើប​កម្មករ ជិត​១០០០​នាក់​ប្រមូល​ផ្តុំគ្នា បិទ​កំណាត់​ផ្លូវ​២០០៤ បំណង​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ តែ​មិនទាន់​បានសម្រេច​ដដែល ។a woker de1 a woker de2 

​