» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12392 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702563 នាក់

ចាប់ខ្លួន​កញ្ញា​សេង​ត​ធា​រី​មេធាវី​ថា​ប្តឹង​ឧទ្ធរណ៍​ទូត​អាមេរិក​ខកចិត្ត​!


​តុលាការក្រុង​ភ្នំពេញ បានសម្រេច​ឱ្យ​ចាប់ខ្លួន និង​ផ្តន្ទាទោស​កញ្ញា សេង ធា​រី និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ជាង​៤០​នាក់​ផ្សេងទៀត ក្រោម​បទចោទប្រកាន់ ញុះញង់ និង​រួមគំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ដំណើរ​វិល​ត្រលប់​ចូលមក​មាតុភូមិ​វិញ​របស់លោក សម រង្ស៊ី​កាលពី​ឆ្នាំ​២០១៩​។​នគរបាល​ក៏បាន​ចាប់ខ្លួន​កញ្ញា​សេង​ធា​រី​ដែលជា​សញ្ជាតិ​អាមេរិក​ដែល​នៅ​ឈរ​ក្រៅ​តុលាការ​ក្នុង​សំលៀកបំពាក់​យកតាម​លំនាំ​រូបសំណាក់​សេរីភាព​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ញ៉ូ​យក​នាំ យកទៅ​ស្លៀកខោ​អាច​ឈុត​ថត​បង្ហោះ​ភ្លាមៗ​ផងដែរ​។​a seng theary2 

លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធា​វី នៅក្រោយ​ស្តាប់​សវន​ការ​បាន​ប្រាប់ថា តុលាការ​បានចេញ​ដីកាចាប់ខ្លួន​កញ្ញា សេង ធា​រី និង​សកម្មជន​ផ្សេងទៀត​ភ្លាមៗ ដោយ​ម្នាក់ៗ​ត្រូវ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ៦​ឆ្នាំ និង​៨​ឆ្នាំ ដោយ​មិន​មានការ​កាត់​តំរឹម​ទោស​នោះឡើយ​។​សូមបញ្ជាក់ថា​ព្រឹក​ថ្ងៃទី​១៤​មិថុន​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​លើ​សំណុំរឿង​រួមគំនិត​ក្បត់​ដោយ​ផ្តន្ទាទោស សម រង្ស៊ី , អេង ឆៃអ៊ាង , ហូរ វ៉ាន់ , តុ វ៉ាន់​ច័ន្ទ , អ៊ី​ហ្សា ឧស្មាន់ , គង់ សុភា , ម៉ោញ សារ៉ាត់ , អ៊ូ ច័ន្ទ​ឫទ្ធិ , ឡុង រី , ម៉ែន សុថា​វរិ​ន្ទ្រ , អ៊ុ សំអាន ដាក់ពន្ធនាគារ​រយៈពេល ៨​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់ និង​បង្គាប់​ឲ្យ​ចាប់ខ្លួន​ភ្លាម​។​
​ចំណែក​ឈ្មោះ ហេង ចាន់​រិ​ទ្ធិ , លោក ទុំ វ៉ាន់​ថន , កាក់ កុ​ម្ភា​រ (​នៅក្នុង​ពន្ធនាគារ​) ផ្តន្ទាទោស​រយៈពេល ៦​ឆ្នាំ ដោយ​បន្ត​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បន្តទៀត​។​

​រីឯ​ឈ្មោះ សេង ច័ន្ទ​ធា​រី (​សេង ធា​រី​) , ហេង ដា​រ៉ូ , ឃិត ជំរឿន , តោ និមល និង​បក្ខពួក​មួយចំនួនទៀត​ផ្តន្ទាទោស ៦​ឆ្នាំ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម ហើយ​មនុស្ស​មួយចំនួនទៀត​ផ្តន្ទាទោស ៥​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​ព្យួរ​។​គួរ​បញ្ជាក់ថា សម រង្ស៊ី និង​បក្ខពួក​ជាង ១០០​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ “​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​និង​ទីកន្លែង​ផ្សេងៗ​ទៀត​កាលពី​ថ្ងៃទី​២០-២១-២២-២៥-២៦ និង​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ និង​កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ។​សំណុំរឿង​របស់​កញ្ញា​សេង ធា​វី​កាលពី​ដំបូង​ស្ថិតនៅ​ជាមួយ សកម្មជន​នយោបាយ​ចំនួន ១៤០​នាក់​ផ្សេងទៀត​។ ក៏ប៉ុន្តែ ក្រោយមក តុលាការ​បាន​បំបែកសំណុំរឿង​នេះ និង​ដាក់​កញ្ញា សេង ធា​រី ឲ្យ​នៅក្នុង​សំណុំរឿង​មួយ​ដាច់​តែម្នាក់ឯង​។ ហើយ​គិត​មកទល់​ការចាប់ខ្លួន កញ្ញា សេង ធា​រី ត្រូវបាន តុលាការ​ជំនុំជម្រះ​ចំនួន​១១​លើក​រួចមកហើយ​ក្នុងនោះ​កញ្ញា​ក៏បាន​អុកឡុក​តុលាការ​យ៉ាង​ចាស់ដៃ​ផងដែរ​តែដោយសារ​មុន​ការបោះឆ្នោត​និង​មុន​កិច្ចប្រជុំ​កំ​ពុល​អាស៊ាន​នៅ​អាមេរិក​តុលាការ​អត់​ធើ​អី​ឡូ​វ​ចប់​ហើយ​!​។​

​លោក​មេធាវី ជូ​ង ជូ​ងី​បានលើកឡើង​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ក្នុងនាម​លោក​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​កញ្ញា សេង ធា​រី លោក​នឹង​ប្រើ​សិទ្ធិ​ប្តឹងទៅ​កាន់​សាលា​ឧ​ទ្ទ​រណ៍​ចំពោះ​ការចាប់ខ្លួន​កូនក្តី​របស់លោក​។ លោក​មេធាវី​រូបនេះ អះអាង​ទៀតថា ការចាប់ខ្លួន​មកលើ​កញ្ញា​សេង ធា​វី និង​ការដាក់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ ជា​រឿង​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌ ខណៈ​កូនក្តី​លោក​បាន​ព្យាយាម​ស្វែងរក​ភាពយុត្តិធម៌ ប៉ុន្តែ​ត្រូវបាន​តុលាការ​ទម្លាក់​បន្ទុក​ប​ន្ថែ​ម​ទៀត​ទៅវិញ​។​

​នៅមុន​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកាចាប់ខ្លួន និង​កាត់ទោស កញ្ញា​សេង ធា​រី និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា​សេង ធា​វី បានឱ្យដឹងថា កញ្ញា​បាន​ត្រៀមខ្លួន​រួចរាល់​ចំពោះ​សេចក្តីសម្រេច​កាត់ទោស​ជាប់ពន្ធនាគារ​ពី​តុលាការ ដោយ​កញ្ញា​យល់ថា តុលាការ​មិនបាន​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌​ចំពោះ​អ្នកប្រជាធិបតេយ្យ​នោះឡើយ​។ កញ្ញា​បន្តថា ការចោទប្រកាន់​ពីបទ ក្បត់ជាតិ គឺជា​លេះ​ដែល​របប​ផ្តាច់ការ​យកមកប្រើ​ប្រាស់​តែប៉ុណ្ណោះ​។​

​ក្រោយ​ការចាប់ខ្លួន ស្ថានទូត​សហរដ្ឋអាមេរិក​បានចេញ​សម្តែង​ការខកចិត្ត​ជាខ្លាំង ចំពោះ​សាលក្រម​នៅថ្ងៃនេះ ដោយ​ស្ថានទូត​អាមេរិក​ធ្វើការ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​កញ្ញា សេង ធា​រី និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃទៀត ពី​ការដាក់​ពន្ធនាគារ​ដ៏ អយុត្តិធម៌​នេះ​។​a seng theary1 a seng theary2 a seng theary3 a seng theary4 

a seng theary ​