» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11965 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702136 នាក់

រដ្ឋមន្ត្រីការបរទេស​ជប៉ុន ស​សើ​លោក ហ៊ុន ម៉ា​ណែ​តកប់ៗមាត់

​ប្រទេស​ជប៉ុន​៖ លោក ហា​យ៉ា​ស្ហ៊ី​យ៉ូ​ស៊ី​ម៉ាសា​(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជប៉ុន បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​ថា លោក ហ៊ុន ម៉ា​ណែ​ត មិន​ត្រឹមតែ​ជា​បញ្ញា​វ័​ន្ត​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នកនយោបាយ​ជាន់ខ្ពស់​ប្រកបដោយ​ទស្សនវិស័យ​ផងដែរ​។a hun ma japon 

សារ​ពត៍​មាន​( GNtimes) ចេញផ្សាយ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​។​លោក HAYASHI Yoshimasa លើកឡើង​បែបនេះ​ក្នុងពេលដែល​បានទទួល​ជួប​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ទីស្តីការ​ក្រសួងការបរទេស​នៃ​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ។​
​លោក​រដ្ឋមន្ត្រីការបរទេស ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុងការ​បន្ត​ជួយ​ដល់​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យបាន​រីកចម្រើន​រុងរឿង​ត​ទៅមុខទៀត ទន្ទឹមនឹង​ការបន្ត​គាំទ្រ​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ ស័ក្ដិ​សមជា​ដៃគូ​យុទ្ធសាស្ត្រ ។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​ផងដែរ​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន លោក រដ្ឋមន្ត្រី អំពី​ជំហរ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងនាម​ប្រធាន​អាស៊ាន​លើ​ការដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​នេះ គឺ​ធ្វើយ៉ាងណា​បញ្ចៀស​អំពើហិង្សា រៀបចំ​ការផ្ដល់​ជំនួយ​មនុស្សធម៌ និង​ការបើក​ច្រក​សម្រាប់​ការបំពេញភារកិច្ច​រប​ស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ស្របតាម​ធម្មនុញ្ញ​អាស៊ាន និង​ចំណុច​ឯកច្ឆន្ទ​ទាំង​៥ របស់​អាស៊ាន ក៏ដូចជា​ធ្វើយ៉ាងណា​ឱ្យ​អាស៊ាន​អាច​រក្សាបាន​នូវ​ម​ជ្ឈ​ភាព និង​ពង្រឹង​សាមគ្គីភាព ។ លោក ក៏បាន​បញ្ជាក់បន្ថែម​អំ​ពី​គំនិត​ផ្ដួចផ្តើម​របស់​កម្ពុជា​ក្នុងការ​បង្កើត​យន្តការ Troika (​កម្ពុជា ប្រ៊ុយណេ និង​ឥណ្ឌូណេស៊ី​) ដើម្បី​តាមដាន​បទ​ឈប់​បាញ់ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ចំណុច​ឯកច្ឆន្ទ​ទាំង​៥ របស់​អាស៊ាន ។​

​លោក រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ ជាពិសេស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ច្នៃប្រឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការកែច្នៃ​សភាពការណ៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ ដែល​នេះ​គឺជា​ចំណុច​គន្លឹះ និង​ជា​ជោគជ័យ​នៃ​សិល្បៈ​ដឹកនាំ​របស់ សម្តេច នៅក្នុង​ការបំពេញ​តួនាទី​ដោះស្រាយ​កិច្ចការ​អន្តរជាតិ ។​

 តប​តាម​ការអញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាននិងកំពុង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ០៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ​២០២២ នៅក្នុង​ប្រទេស​ជប៉ុន ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ជប៉ុន​) បាន​ឯកភាពគ្នា​ប្រារព្ធ​ខួប​ទី​៣០ ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) របស់​ជប៉ុន​នៅ​កម្ពុជា ហើយ​ដែល​ប្រតិបត្តិការ​នេះ ជា​ប្រតិបត្តិការ​ក្រៅប្រទេស​លើក​ទី​១ របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ៕a hun ma japon1 

​