» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8549 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698720 នាក់

បុរស​ម្នាក់​ដេកស្លាប់​ទាំង​កាយ​អាក្រាត​នៅផ្ទះ​សំណាក់​សង្ស័យថា​ឃាតកម្ម​តែ​សម​ត្ត​កិច្ច​ថា​រឿង​នាំគ្នាឡើងឋានសួគារ៍ិ​!


​ភ្នំពេញ​៖​បុរស​ម្នាក់​ឃើញដេកស្លាប់​ផ្កាប់មុខ​នៅលើ​គ្រែ​ពូក​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ សង្ស័យថា​ជា​ករណី​ឃាតកម្ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ជិត​២​រសៀល ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​43B9 ផ្លូវ​លេខ​៨៦ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​a man die1 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​មានឈ្មោះ ជី ពៅ អាយុ ៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​រ័ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល (​យោងតាម​អត្តសញ្ញាណប័ណ្ណ​)​។​
​បុគ្គលិក​ដែល​បំរើការ​នៅក្នុង​ផ្ទះសំណាក់ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គឺ​នៅ​ម៉ោង ១​និង​០០​នាទី​រសៀល ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-4355 បាន​ឌុប​នារី​ម្នាក់​មករក​បន្ទប់​ស្នាក់នៅ ។​

​លុះដល់​ម៉ោង ១​និង​៣០​នាទី​រសៀល ស្រាប់តែ​គេ​បានឃើញ​នារី​រូប​នោះបាន​ចុះមក​ខាងក្រោម​តែម្នាក់ឯង រួច​ចេញទៅ​ខាងក្រៅ​បាត់ ដោយ​មិនឃើញ​ត្រឡប់មកវិញ​។ ដោយមាន​ការសង្ស័យ​បុគ្គលិក​ដែល​បំរើការ​នៅ​ទីនោះ បាន​ឡើងទៅ​មើល​បន្ទប់​នៅ​ជាន់​ទី​១ ស្រាប់តែ​ឃើញ​បុរស​រង​ជន​គ្រោះ​រូបនេះ បាន​ដេក​ផ្កាប់មុខ​ស្លាប់​នៅលើ​គ្រែ​ពូក​តែម្នាក់ឯង ដោយ​មិនមាន​ស្លៀក​សំលៀកបំពាក់​អ្វី​ទាំងអស់ រីឯ​សំភារៈ​របស់​ជនរងគ្រោះ​បាន​បាត់បង់​មួយចំនួន​រួមមាន ទូរស័ព្ទដៃ មួយគ្រឿង និង​កាបូប​លុយ​។​

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យ​វិ​ច្ច័​យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះមក​ពិនិត្យ​នៅក្នុង​ផ្ទះសំណាក់ ដើម្បី​ពិនិត្យមើល​សាកសព​បុរសរងគ្រោះ​បាន​វាយតម្លៃថា​បុរស​រូបនេះ​គាត់​ស្លាប់​ដោយសារ​គាំងបេះដូង​ពេល​ឡើង​ឋាន​សួ​គិ៍​តៅវិញមិនមែនដោយសារឃាតកម្មនោះទេ?!​។​

​បច្ចុប្បន្ន សាកសព​ត្រូវ​សមត្ថកិច្ច​យក​ដឹក​ទៅ​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ស្រាវជ្រាវ និង​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត រឺ​ឯ​ម៉ូតូ​របស់​បុរសរងគ្រោះ ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក​៕a man die3 a man die a man die2 

 


​