» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11219 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982255 នាក់

ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​សរុប​មាន​ចំនួន​មនុស្ស​ស្លាប់ ២៦​នាក់ រងរបួស​ធ្ងន់​ស្រាល ៥៧​នាក់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ទាមទា​ឲ្យ​មានការ​ស៊ើបអង្កេត​

​ខេត្តបន្ទាយមានជ័យ​៖ ក្រោយពីរ​អាគារ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន​និង​កាស៊ី​ណូរី​សត​ត្រូវបាន​អា​ទី​ភ័យ​ឆាបឆេះ​ខូចខាត​ទាំងស្រុង​ហើយ​នោះ ហើយ​ត្រូវបាន​បិទ​បញ្ចប់​នៅ​បេសកកម្ម​រុករក​នៅ​ល្ងាច​ថ្ងៃ ៣០​ខែធ្នូ​ឆ្នាំ ២០២២​។​តាម​ប្រភព​និង​ទិន្នន័យ​បានបញ្ជាក់​ថា​មាន​ចំនួន​មនុស្ស​ស្លាប់​ចំនួន​២៦​នាក់​និង​នាក់​របួស់ធ្ងន់​ស្រាល​៥៧​នាក់​។​a casino fira2 

លោកគតិ​សិង្ហ​បណ្ឌិត​គន់ គីម ទេសរដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី ១​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​តែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​សង្គ្រោះ​និង​គ្រប់គ្រង​ស្ថាន​ការ​អគ្គីភ័យ​កាស៊ីណូ​នៅ​កន្លែងកើតហេតុ​មានដូចជា​អាចធ្វើ​ខេត្តបន្ទាយមានជ័យ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​អាវុធហត្ថ នឹង​កងកម្លាំង​យោធា​ក​ង​ពល​លេខ ៥១​គណៈកម្មការ​ជាតិ​សង្គ្រោះ​មហន្តរាយ​ជាមួយ​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ ៧១១ ៩១១ នៅ​កងពលតូច​លេខ ៧០​ជាពិសេស​ខេត្ត​ស្រះកែវ​ដែល​បាន​បញ្ជូន​កម្លាំង​សង្គ្រោះ​មក បាន​ទាន់ពេលវេលា ។​ទោះបី​យា់ង​ណា ក្នុងករណី​អគ្គីភ័យ​ឆាបឆេះ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​ម៊ិ​ន​និង​កាស៊ី​ណូរី​សត នៅ​ក្រុង​ប៉ោយប៉ែត​មិនទាន់បាន​បញ្ជាក់​ពី​ការខូចខាត​អស់​ទឹកប្រាក់​ទំហំ​ចំនួន​ប៉ុន្មាន​នោះ​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃ​៣១.១២.២០២២​នេះ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានឱ្យដឹងថា សម្រាប់​ប្រតិបត្តិ​ការជួយ​អន្តរាគមន៍​គ្រោះ​អគ្គិភ័យ​នេះ ខាង​កម្ពុជា​ប្រើប្រាស់ កម្លាំង ១ ០០៩​នាក់ និង​ខាង​ថៃ​ចំនួន ២២១​នាក់ បន្ទាប់ពី​ប្រើប្រាស់​ពេល ៣៩​ម៉ោង គិត​រហូតមកដល់​ល្ងាច​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២​។ ចំពោះ​សាកសព​អ្នកស្លាប់​មាន​ជនជាតិ​ថៃ​ចំនួន ១៧​នាក់​, នេ​ប៉ាល់​ម្នាក់​, ម៉ាឡេស៊ី​ម្នាក់​, សង្ស័យ​ចិន​ម្នាក់ និង​មិន​ស្គាល់​អត្តសញ្ញាណ ៦​នាក់​(​មិនមែន​ជាតិខ្មែរ​)​។

​គណបក្ស​ភ្លើងទៀន​កាលពី​ថ្ងៃទី​៣០ ខែធ្នូ​បានចេញ​មក​ជំ​រុញឱ្យ​រដ្ឋាភិបាល​បើក​ការស្រាវជ្រាវ​រក​មូលហេតុ​ដែល​បណ្តាលឱ្យមាន​សោក​នា​កម្ម​ស្លាប់​បុគ្គលិក​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មែន​ស៊ី​ធី និង​កាស៊ីណូ​ប៉ោយប៉ែត​ស៊ី​ធី​ប្រមាណ​ជិត​២០​នាក់ និង​របួស​កើនឡើង​ជិត​១០០​នាក់​។ និង​បន្ត​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​មក​ផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា​ផ្តល់​សំណង់​ដល់​ក្រុមគ្រួសារ​បុគ្គលិក​ដែល​បាន​បាត់​បង់ជីវិត ឬ​កំពុង​បាត់​ខ្លួន​ដែល​មិនទាន់​រកឃើញ រួមទាំង​ផ្តល់​សំណង​ជូន​បុគ្គលិក​ដែល​រងរបួស​ឱ្យបាន​គ្រប់គ្នា​ជាបន្ទាន់​។​​បើតាម បក្ស​ភ្លើងទៀន គ្រប់កន្លែង​ការងារ​ត្រូវ​ធានាបាន​នូវ​សុវត្ថិភាព​ដល់​បុគ្គលិក​គ្រប់រូប ហើយ​ជា​កាតព្វកិច្ច​របស់​ម្ចាស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព ដើម្បី​ការពារ​ដល់​អាយុជីវិត​របស់​បុគ្គលិក និង​ភ្ញៀវ​ទាំងអស់​នៅ​គ្រប់​ហេតុការណ៍​ដែល​អាច​កើតមានឡើង​។ ហើយ​ចំពោះ​ការធ្វេសប្រហែស​នេះ បក្ស​ភ្លើងទៀន​ចាត់ទុកថា ជា​កំហុស​ដែល​មិនអាច​អត់ឱន​បានឡើយ​។​a casino fira1 a casino fira3 a casino fira4